កិច្ចប្រជុំចែករំលែកបទពិសោធន៍ការសិក្សានៅប្រទេសជប៉ុន ដែលផ្តល់ដោយកម្មវិធីអាហារូបករណ៍ JICA Agri-Net
2022-12-16 137

កិច្ចប្រជុំចែករំលែកបទពិសោធន៍ការសិក្សានៅប្រទេសជប៉ុន ដែលផ្តល់ដោយកម្មវិធីអាហារូបករណ៍ JICA Agri-Net

នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ត្រូវនឹងថ្ងៃពុធ ៦រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ រដ្ឋបាលជលផលសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) បានរៀបចំកិច្ចប្រជុំចែករំលែកបទពិសោធន៍ការសិក្សានៅប្រទេសជប៉ុន ដែលផ្តល់ដោយកម្មវិធីអាហារូបករណ៍ JICA Agri-Net ក្រោមអធិបតីភាពលោកបណ្ឌិត ហាវ វិសិដ្ឋ អនុប្រធានរដ្ឋបាលជលផល និងលោកស្រី TOYAMA Haruko មន្ត្រីកម្មវិធីជាន់ខ្ពស់ កសិកម្ម និងឧត្តមសិក្សានៃអង្គការ JICA។ សិក្ខាសាលានេះមានសមាសភាពចូលរួមសរុបចំនួន៥៤នាក់ មកពីនាយកដ្ឋាន វិទ្យាស្ថាន និងមជ្ឈមណ្ឌល ក្រោមឱវាទរដ្ឋបាលជលផល សាកលវិទ្យាល័យភូមិន្ទកសិកម្ម និងវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប។ គោលបំណងនៃសិក្ខាសាលាគឺចែករំលែកបទពិសោធន៍ការសិក្សា (រួមទាំងការស្រាវជ្រាវ និងការរស់នៅ) ក្នុងប្រទេសជប៉ុនរបស់អតីតនិស្សិតអាហារូបករណ៍ JICA Agri-Net ថ្នាក់បណ្ឌិត និងបរិញ្ញាបត្រជាន់ខ្ពស់កម្ពុជា (រដ្ឋបាលជលផល) និងផ្សព្វផ្សាយកម្មវិធីអាហារូបករណ៍ JICA Agri-Net ដល់អ្នកពាក់ព័ន្ធដែលចង់បន្តការសិក្សានៅប្រទេសជប៉ុន។