នាយកដ្ឋានអភិវឌ្ឍន៍ជលផល (CFDD) នៃរដ្ឋបាលជលផល (FiA) ជួយលើកឡើងនូវវិធីសាស្រ្តគាំទ្រដល់សហគមន៍នេសាទ (CFis) ក្នុងការបង្កើតមូលនិធិ និងប្រាក់ចំណូលប្រកបដោយនិរន្តរភាព
2024-05-31 446

នាយកដ្ឋានអភិវឌ្ឍន៍ជលផល (CFDD) នៃរដ្ឋបាលជលផល (FiA) ជួយលើកឡើងនូវវិធីសាស្រ្តគាំទ្រដល់សហគមន៍នេសាទ (CFis) ក្នុងការបង្កើតមូលនិធិ និងប្រាក់ចំណូលប្រកបដោយនិរន្តរភាព

ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៤ ខេត្តកំពត—“ផែនការនិរន្តរភាពហិរញ្ញប្បវត្ថុសហគមន៍នេសាទ ជាឯកសារណែនាំបច្ចេកទេស ដែលកំពុងត្រូវបានរៀបចំចងក្រងបង្កើតឡើងតាមរយៈកម្មវិធី CAPFISH-Capture ដែលផ្តល់មូលនិធិដោយសហភាពអឺរ៉ុប (EU) ជាមួយនឹងជំនួយបច្ចេកទេសពីអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ដោយសហការជាមួយសហគមន៍នេសាទ។ នាយកដ្ឋានអភិវឌ្ឍន៍ជលផល (CFDD) នៃរដ្ឋបាលជលផល (FiA) ជួយលើកឡើងនូវវិធីសាស្រ្តគាំទ្រដល់សហគមន៍នេសាទ (CFis) ក្នុងការបង្កើតមូលនិធិ និងប្រាក់ចំណូលប្រកបដោយនិរន្តរភាពជាមួយនឹងមេរៀន និងឧទាហរណ៍ពាក់ព័ន្ធនានាជាច្រើននៅក្នុងឯកសារណែនាំបច្ចេកទេស ហើយឯកសារនេះ នឹងដាក់ឱ្យប្រើប្រាស់នាពេលឆាប់ៗនេះ។

ការជួបជុំគ្នាពិភាក្សានៅខេត្តតំបន់សមុទ្រនេះ ក្នុងខេត្តកំពត សហការរៀបចំដោយ CFDD, គម្រោង CamAdapt, អង្គការ Aid et Action, អង្គការ Wild Earth Allies, អង្គការ Landesa និងអង្គការ Action Aid ជាមួយមជ្ឈមណ្ឌល អភិវឌ្ឍន៍ កុមារ និង ស្ត្រី នៅកម្ពុជា ម្លប់បៃតង មជ្ឈមណ្ឌលព្រហ្មវិហារធម៌ និងអង្គការស្រលាញ់ធនធានធម្មជាតិកម្ពុជា ដោយមានការគាំទ្រផ្នែកបច្ចេកទេសពីអង្គការ FAO។ ដោយឡែកការជួបជុំបន្ទាប់ទៀត នឹងរៀបចំឡើងនៅខេត្តតំបន់ទន្លេសាប។

គំនិតផ្តួចផ្តើមនេះ រៀបចំឡើងដើម្បីជួយសហគមន៍នេសាទគ្រប់គ្រងធនធានជលផលដោយជោគជ័យតាមរយៈការជួយគាំទ្រពីដៃគូអភិវឌ្ឍន៍នានា អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នេសាទ តាមរយៈសិក្ខាសាលាពិគ្រោះយោបល់ផ្សេងៗ។ សហគមន៍នេសាទនៅកម្ពុជាមានប្រជាជនប្រមាណ ១.៥ លាននាក់ ដែលភាគច្រើនប្រហែល ១.៣៩៥.០០០ នាក់ ពាក់ព័ន្ធនឹងការនេសាទទឹកសាប ខណៈប្រមាណ ១០៥.០០០ នាក់កំពុងប្រកបរបរនេសាទសមុទ្រ។

លោកបណ្ឌិត លាង សុផា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ នៃរដ្ឋបាលជលផលមានប្រសាសន៍ថា “ព្រឹត្តិការណ៍ទាំងនេះមានសារៈសំខាន់ ព្រោះវាផ្តល់ឱកាសដល់រដ្ឋបាលជលផល ខណ្ឌជលផល អង្គការមិនមែន
រដ្ឋាភិបាល អ្នកជំនាញ និងប្រជានេសាទសហគមន៍បានមកជួបជុំគ្នា និងស្វែងយល់ពីគ្នាទៅវិញទៅមក។ 

លោកប្រធានឱ្យដឹងទៀតថា «យើងរកឃើញថាតើអ្វីជាបញ្ហាប្រឈម អ្វីដែលយើងសម្រេចបាន និងអ្វីដែលយើងមិនមាន។ យើងសិក្សាពីការអនុវត្តល្អ និងយល់ពីអ្វីដែលត្រូវកែលម្អនាពេលអនាគតសម្រាប់ការគ្រប់គ្រងសហគមន៍នេសាទ សម្រាប់ការអភិរក្សជលផល និងសម្រាប់ការអភិវឌ្ឍជីវភាពរស់នៅ»។ ជាមួយគ្នានេះ អ្នកចូលរួម បានពិភាក្សាអំពីសកម្មភាពដែលអាចកើតមានក្នុងការអភិវឌ្ឍសហគមន៍ទំនើប ជាពិសេសវិធីលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេ។”

លោក អៀម ឌីណា ទីប្រឹក្សាបច្ចេកទេស (ជលផលសហគមន៍ ) អង្គការ FAO នៅកម្ពុជា មានប្រសាសន៍ថា "យើងបានប្រមូលផ្តុំគ្នាដើម្បីវិភាគស្ថានភាពសហគមន៍ ប្រភពនៃមូលនិធិ និងជម្រើសហិរញ្ញវត្ថុឆ្ពោះទៅរកការបង្កើតផែនការហិរញ្ញវត្ថុប្រកបដោយនិរន្តរភាពរបស់សហគមន៍នេសាទ។ ការរៀបចំផែនការបែបនេះ គឺជាយន្តការដ៏សំខាន់មួយក្នុងការពង្រឹងនិងនិរន្តរភាពសហគមន៍នេសាទ ហើយវាទាមទារឱ្យតួអង្គសំខាន់ៗ (រដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល) និងអ្នកពាក់ព័ន្ធធ្វើការរួមគ្នាជាមួយសមាជិកសហគមន៍”។

លោក William James Willis ប្រធានទីប្រឹក្សាបច្ចេកទេស គម្រោង CamAdapt អង្គការ FAO នៅកម្ពុជា បានលើកឡើងថា “នេះគឺជាវេទិកាមួយដើម្បីឆ្លុះបញ្ចាំងពីបទពិសោធអតីតកាល និងឱកាសនាពេលអនាគត ដែលជំរុញតម្រូវការខ្ពស់លើអាហារសមុទ្រធម្មជាតិ  វារីវប្បកម្ម ការកែច្នៃក្រោយការប្រមូលផល និងទេសចរណ៍ធម្មជាតិបែប
សមុទ្រ។ ការផ្តល់ហិរញ្ញប្បទានប្រកបដោយនិរន្តរភាព គឺជាគន្លឹះនៃនិរន្តរភាពហិរញ្ញវត្ថុ និងអេកូឡូស៊ី ដែលអាចផ្តល់ប្រាក់ចំណូលសម្រាប់ការបន្តការអភិរក្ស និងការទូទាត់សម្រាប់សេវាកម្មប្រព័ន្ធអេកូឡូស៊ីនៅក្នុងតំបន់ឆ្នេរសមុទ្រតែមួយគត់របស់កម្ពុជា។

ការអនុវត្តការនេសាទនៅកម្ពុជា ត្រូវបានបែងចែកទៅជាខ្នាតផ្សេងៗគ្នា រួមមាន ការនេសាទខ្នាតតូច ឬលក្ខណៈគ្រួសារ ការនេសាទខ្នាតមធ្យម និងការនេសាទខ្នាតធំ ឬពាណិជ្ជកម្ម។ ក្នុងឆ្នាំ ២០០១ រដ្ឋាភិបាលបានអនុវត្តកំណែទម្រង់ក្នុងការគ្រប់គ្រងជលផលក្នុងគោលបំណងការពារស្តុកត្រី និងកាត់បន្ថយជម្លោះ។ ជាផ្នែកមួយនៃកំណែទម្រង់ទាំងនេះ ឡូត៍នេសាទត្រូវបានផ្លាស់ប្តូរទីតាំងដើម្បីបើកច្រកចូល ហើយនៅឆ្នាំ២០១២ ឡូត៍នេសាទឯកជនទាំងអស់ត្រូវបានលុបចោល។ សហគមន៍នេសាទ ដែលបានណែនាំនៅចុងទសវត្សរ៍ឆ្នាំ១៩៩៩០ ត្រូវបានអនុវត្តដោយមានគោលដៅលើកកម្ពស់ការគ្រប់គ្រងជលផលក្នុងស្រុក និងធានាសន្តិសុខស្បៀង។

នៅឆ្នាំ២០២៤ កម្ពុជាបានបង្កើតសហគមន៍នេសាទ សរុបចំនួន៥១៦ ដោយជោគជ័យ ដោយ៤៧៥ ទីតាំងស្ថិតនៅលើគោក និង៤១ នៅតាមបណ្តោយឆ្នេរសមុទ្រ។ ការវាយតម្លៃប្រសិទ្ធភាពដែលបានធ្វើឡើងក្នុងឆ្នាំ២០១៨ និង២០២២ បង្ហាញពីភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ ដោយសារតែភាគរយនៃសហគមន៍នេសាទដែលខ្លាំងៗបានកើនឡើងពី ៩% ទៅ ៣៩% ខណៈដែលភាគរយនៃសហគមន៍នេសាទខ្សោយបានថយចុះពី៣៩% ទៅ១០%។ ការបង្កើតមូលនិធិប្រកបដោយនិរន្តរភាព គឺមានសារៈសំខាន់សម្រាប់សហគមន៍នេសាទដើម្បីស្តារ និងអភិរក្សធនធានជលផល កែលម្អជីវភាពរស់នៅ និងធានាសន្តិសុខស្បៀង។