សាវតា

ត្រីជាអាហារយ៉ាងសំខាន់របស់ប្រជាជនកម្ពុជា ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមស្រុកស្រែចំការតែងតែពឹងផ្អែកទៅលើផលត្រីធម្មជាតិ សម្រាប់ធ្វើម្ហូបអាហារប្រចាំថ្ងៃ។ បច្ចុប្បន្នតម្រូវការម្ហូបអាហារសាច់ត្រីពីមួយថ្ងៃទៅមួយថ្ងៃ​ កាន់តែកើនឡើង ស្របទៅនឹង កំណើនប្រជាជន រៀងរាល់ឆ្នាំ។ ម៉្យាងទៀតផលត្រីក្នុងធម្មជាតិកំពុងទទួលការគំរាមកំហែងពីធម្មជាតិ និងសកម្មភាពនេសាទខុសច្បាប់ធ្វើឱ្យផលស្តុកក្នុងធម្មជាតិកាន់តែថយចុះ ពីមួយឆ្នាំ ទៅមួយឆ្នាំ ដែលធ្វើអោយប្រជាពលរដ្ឋទទួលបានសារធាតុចិញ្ចឹមប្រតេអ៊ីនពុំគ្រប់គ្រាន់។ ជាពិសេស ប្រជាពលរដ្ឋក្រីក្រជាអ្នកទទួលរងការលំបាកជាងគេព្រោះតែខ្វះសាច់ត្រីទទួលទាន។ ដូចនេះមានតែជំរុញការអភិវឌ្ឍន៍សកម្មភាពវារីវប្បកម្មទេដែលអាចធានាបាននូវការផ្គត់ផ្គង់សាច់ត្រីបានជាប្រចាំដល់ប្រជាជនកម្ពុជា។