ទស្សនកិច្ចនៅខេត្តសៀមរាបដើម្បីពិនិត្យមើលតំបន់អនុវត្តកម្មវិធី CAPFISH-Capture
2021-11-10 91

ទស្សនកិច្ចនៅខេត្តសៀមរាបដើម្បីពិនិត្យមើលតំបន់អនុវត្តកម្មវិធី CAPFISH-Capture

រដ្ឋបាលជលផល សហភាពអឺរ៉ុប និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ព្រមទាំងអង្គការដៃគូមួយចំនួនទៀត ដែលដឹកនាំដោយឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល និងលោក Bryan FORNARI ជាប្រធានកិច្ចសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា និងលោក Sebastien COPIN អ្នកគ្រប់គ្រងកម្មវិធីជលផលនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា បានធ្វើទស្សនកិច្ចនៅខេត្តសៀមរាបដើម្បីពិនិត្យមើលតំបន់អនុវត្តកម្មវិធី CAPFISH-Capture ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។  ថ្ងៃពុធ ៦កើត ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព​.ស ២៥៦៥ ត្រូវនឹង ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១  គណៈប្រតិភូ បានជួបជាមួយលោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាបផងដែរ ដោយនៅក្នុងជំនួបនេះ ប្រធានបទសំខាន់ត្រូវបានលើកយកមកពិភាក្សារួមមាន ការនេសាទខុសច្បាប់ ការដកហូតកាតក្រហមចេញពីកម្ពុជា សារៈសំខាន់នៃតំបន់ព្រៃលិចទឹក ផែនការគ្រប់គ្រងភ្លើងឆេះព្រៃលិចទឹក ការបោះបង្គោលដែនអភិរក្សនេសាទ និងការកែច្នៃផលិតផលជលផលសម្រាប់ទីផ្សារសហភាពអឺរ៉ុបបន្ទាប់ពីប្រទេសកម្ពុជាត្រូវបានដកកាតក្រហមIUU។