កិច្ចប្រជុំលើកទីមួយរបស់គណៈកម្មាធិការស្រាវជ្រាវជលផល ដែលទើបបង្កើតថ្មីកាលពីខែឧសភាក្រោមកម្មវិធីCAPFISH-Capture ដែលគាំទ្រមូលនិធិដោយសហភាពអឺរ៉ុប
ថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ត្រូវនឹង ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅរដ្ឋបាលជលផល បានរៀបចំកិច្ចប្រជុំលើកទីមួយរបស់គណៈកម្មាធិការស្រាវជ្រាវជលផល ដែលទើបបង្កើតថ្មីកាលពីខែឧសភាក្រោមកម្មវិធីCAPFISH-Capture ដែលគាំទ្រមូលនិធិដោយសហភាពអឺរ៉ុប។ កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តម ស៊្រុន លឹមសុង អនុប្រធានរដ្ឋបាលជលផល និងជាអនុប្រធានកម្មវិធីCAPFISH-Catpure ដោយមានការអញ្ជើញចូលរួមពីសហភាពអឺរ៉ុប អង្គការមិនមែនរដ្ឋាភិបាល និងនាយកដ្ឋានពាក់ព័ន្ធ។ គណៈកម្មាធិការនឹងដឹកនាំ និងសម្របសម្រួលសកម្មភាពស្រាវជ្រាវជលផលផ្អែកលើទស្សនៈវិស័យជលផល គ្រប់គ្រង និងសម្របសម្រួលជាមួយដៃគូអភិវឌ្ឍន៍ និងកំណត់អាទិភាពលើតម្រូវការស្រាវជ្រាវជលផលនិងតម្រូវការព័ត៌មានអំពីជលផល។