តួនាទី និងភារកិច្ច
១. ស្រាវជ្រាវ អង្កេតតាមដាន ស្ថានភាពមច្ឆជាតិ និងធនធានជលផល សមុទ្រដទៃទៀត ជីវចំរុះ អេកូទ្បូស៊ីសារគរសាស្រ្ត និងបច្ចេកទេស និងសេដ្ឋកិច្ចសង្គម នៃការនេសាទសមុទ្រ
២. សិក្សាស្រាវជ្រាវ និងកំណត់ប្រសិទ្ធភាព នៃឩបករណ៍នេសាទសមុទ្រ
៣. ស្រាវជ្រាវអំពីការជះឥទ្ធិពលលើធនធានវារិជាត ដែលបណ្តាលមកពី សកម្មភាពនានា
៤. ស្រាវជ្រាវវិទ្យាសាស្ត្របច្ចេកទេសវារីវប្បកម្មសមុទ្រ និងចងក្រង ផ្សព្វផ្សាយឯកសារវិទ្យាសាស្ត្របច្ចេកទេសវារីវប្បកម្មសមុទ្រ
៥. ស្រាវជ្រាវអំពីទំនាក់ទំនង និងផលប៉ះពាល់ រវាង់ការធ្វើវារីវប្បកម្ម សមុទ្រ និងវារីវប្បកម្ម
៦. បង្កើត រក្សាទុក ផ្លាស់ផ្តូរ និងផ្សព្វផ្សាយនូវរាល់មូលដ្ឋានទិន្នន័យ និង ព័ត៌មានវិទ្យាសាស្ត្រជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធ និងអ្នកប្រើប្រាស់ ដើម្បីអភិរក្ស គ្រប់គ្រង និងធានាដល់ការប្រើប្រាស់
៧. សិក្សាស្រាវជ្រាវ បង្កើនសមត្ថភាពមន្ទីរពិសោធន៍ខាងផ្នែកចំណី ជំងឺវារីសត្វ វារីរុក្ខជាតិសមុទ្រនិងសេនេទិច
៨. សិក្សាស្រាវជ្រាវ ផលិតប្រភេទវារីសត្វ វារីរុក្ខជាតិសមុទ្រគ្រប់ប្រភេទ ដែលជិតផុតពូជ
៩. បំពាក់បំប៉នសមត្ថភាពជំនាញបច្ចេកទេសវិទ្យាសាស្រ្ត និងការ គ្រប់គ្រងធនធានជលផលសមុទ្រ
១០. ធ្ធើសហប្រតិបត្តិការជាមួយអង្គការជាតិ អង្គការអន្តរជាតិ អង្គការ មិនមែនរដ្ឋាភិបាល និងស្ថាប័ននានាក្នុងកិច្ចសហការ ស្រាវជ្រាវ ជលផលសមុទ្រ
១១. អនុវត្តភារកិច្ចផ្សេងៗទៀតដែលថ្នាក់ដឹកនាំប្រគល់ឱ្យ។