តួនាទី​ និងភារកិច្ច

វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប មានភារកិច្ចដូចខាងក្រោម៖

·  រៀបចំផែនការស្រាវជ្រាវរយៈពេលខ្លី មធ្យម និងវែង ដើម្បីអភិវឌ្ឍន៍ជលផលទឹកសាប ប្រកបដោយបរិយាប័ន្ន ភាពប្រកួតប្រជែង និងនវានុវត្តន៍

·  សិក្សាស្រាវជ្រាវ អង្កេត តាមដាន វាយតម្លៃវារិជាត ជីវចម្រុះ ​ភាពសម្បូរបែប រចនាសម្ព័ន្ធសហគមន៍ត្រី ប្រព័ន្ធអេកូឡូស៊ី ជីវសាស្រ្ត និងធ្វើអត្តសញ្ញាណកម្មវារិជាតទឹកសាប

·  សិក្សាស្រាវជ្រាវ និងធ្វើបច្ចុប្បន្នភាពលើស្ថានភាពសេដ្ឋកិច្ចសង្គម ចំនួនអ្នកនេសាទ ចំណូលអ្នកនេសាទ យេនឌ័រ ការបរិភោគត្រី​ និងតម្លៃត្រីទឹកសាប​

·  សិក្សាស្រាវជ្រាវឥទ្ធិពល និងផលប៉ះពាល់នៃការអភិវឌ្ឍកក្តាមនុស្ស និងធម្មជាតិ និងការប្រែប្រួលអាកាសធាតុលើធនធានជលផលទឹកសាប សេដ្ឋកិច្ចសង្គម សន្តិសុខស្បៀង​ និងអាហាររូបត្ថម្ភ 

·  សិក្សាស្រាវជ្រាវ វិភាគ និងតាមដានគុណភាពទឹក និងសុខភាពអេកូឡូស៊ីជលផលទឹកសាប

·  សិក្សាស្រាវជ្រាវបច្ចេកទេសនេសាទ កែលម្អ និងផ្សព្វផ្សាយការប្រើប្រាស់ឧបករណ៍នេសាទថ្មីដែលសមស្របក្នុងការកាត់បន្ថយផលប៉ះពាល់លើធនធានវារិជាតជលផល

·  សិក្សាស្រាវជ្រាវ និងវិភាគសារធាតុចិញ្ចឹមក្នុង និងDNA ប្រភេទវារិជាតទឹកសាប 

·  សិក្សាស្រាវជ្រាវពីទំនាក់ទំនងរវាងសារធាតុចិញ្ចឹម និងខ្សែច្រវាក់ចំណីអាហារនៅក្នុងប្រព័ន្ធអេកូឡូស៊ី     ​ជលផល

·  សិក្សាស្រាវជ្រាវ និងបង្កើតម៉ូឌែលសម្រាប់ព្យាករណ៍ការប្រែប្រួលស្ថានភាពធនធានវារិជាតជលផល

·  ពង្រឹងការងារមន្ទីរពិសោធន៍សម្រាប់ ដើម្បីបម្រើដល់ការងារស្រាវជ្រាវវិទ្យាសាស្រ្ត

·  ប្រមូល និងថែរក្សាសំណាកប្រភេទវារិជាតទឹកសាបសម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រ

·  បង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យស្រាវជ្រាវជលផលទឹកសាប

·  ចងក្រង បោះពុម្ព និងផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវវិទ្យាសាស្រ្តជលផល​​ទឹកសាប

·  សហការជាមួយអង្គការជាតិ​ អន្តរជាតិ​ និងដៃគូអភិវឌ្ឍន៍លើគម្រោងស្រាវជ្រាវជលផលទឹកសាប

·  អនុវត្តភារកិច្ចផ្សេងៗទៀតដែលថ្នាក់ដឹកនាំប្រគល់ឱ្យជួន។

វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប ដឹកនាំដោយនាយកវិទ្យាស្ថានមួយរូប មានឋានៈស្មើប្រធាននាយកដ្ឋាន និងអមដោយ​នាយករង​មួយចំនួនជាជំនួយការ តាមការចាំបាច់។

ទំនាក់ទំនង

លោកបណ្ឌិត ហេង គង់ ប្រធានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប

ទូរស័ព្ទ: (855) 16 640 333

E-Mail: kong_heng2002@yahoo.com or heng.kongspidermans@gmail.com