ការិយាល័យស្រាវជ្រាវបច្ចេកវិទ្យាជលផល
១. សិក្សាស្រាវជ្រាវឧបករណ៍នេសាទ និងបច្ចេកវិទ្យានេសាទទឹកសាប
២. សិក្សាស្រាវជ្រាវ និងវាយតម្លៃផលនេសាទ និងផលស្ដុកធនធានជលផលទឹកសាប
៣. សិក្សាស្រាវជ្រាវផលនេសាទ និងកំណត់ផលិតភាពនៃឧបករណ៍នេសាទទឹកសាប
៤. សិក្សាស្រាវជ្រាវបច្ចេកទេសសាងសង់នាវានេសាទ និងទីតាំងផែនេសាទ
៥. សិក្សាស្រាវជ្រាវបច្ចេកវិទ្យាសម្រាប់អភិវឌ្ឍធនធានជលផល
៦. សរុបរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និងប្រចាំឆ្នាំ ស្ដីពីសកម្មភាពនិងលទ្ធផលការងាររបស់ ការិយាល័យ
៧. អនុវត្ដភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំវិទ្យាស្ថាន ប្រគល់ឱ្យ។