ការិយាល័យរដ្ឋបាល

១. គ្រប់គ្រង និងសម្របសម្រួលរាល់សកម្មភាពការងារផ្នែករដ្ឋបាល និងបុគ្គលិក និងពិធីការ

២. រៀបចំផែនការសកម្មភាពទូទៅប្រចាំត្រីមាស ឆមាស និងឆ្នាំសម្រាប់វិទ្យាស្ថាន

៣. សម្របសម្រួលការងារទំនាក់ទំនងផ្ទៃក្នុងជាមួយរដ្ឋបាលជលផល បណ្ដាស្ថាប័ន និងអង្គការពាក់ព័ន្ឋ

៤. គ្រប់គ្រងការងារគណនេយ្យ និងការផ្គត់ផ្គង់របស់វិទ្យាស្ថាន

៥. គ្រប់គ្រង និងថែរក្សារាល់ចលនទ្រព្យ និងអចលនទ្រព្យរបស់វិទ្យាស្ថាន

៦. សរុបរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និងប្រចាំឆ្នាំ ស្ដីពីសកម្មភាពនិងលទ្ធផលការងារ របស់ វិទ្យាស្ថាន

៧. អនុវត្ដភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំវិទ្យាស្ថាន ប្រគល់ឱ្យ ។