នាយកដ្ឋានអភិរក្សជលផល

តួនាទី​ និងភារកិច្ច

១. ចងក្រងលិខិតបទដ្ឋានសម្រាប់ការបង្កើតកន្លែងអភិរក្ស និងគ្រប់គ្រងប្រភេទវារិជាតដែលជិតផុតពូជ

២. សិក្សា និងកំណត់កន្លែងអភិរក្សជលផលទឹកសាប និងសមុទ្រ

៣. រៀបចំកន្លែងការពារ អភិរក្ស និងដែនជម្រកសុវត្ថិភាពធនធានជលផល

៤. សិក្សា និងកំណត់ប្រភេទវារិជាតដែលជិតផុតពូជ

៥. រៀបចំបង្កើតកន្លែងការពារ និងអភិរក្សវារិជាតដែលជិតផុតពូជ

៦. រៀបចំបង្ការភ្លើងឆេះព្រៃ កែលំអ និងដាំព្រៃលិចទឹក និងព្រៃកោងកាងឡើងវិញ

៧. ស្រាវជ្រាវ និងរៀបចំប្រមូលកត់ត្រាចងក្រងថែរក្សា និងអភិរក្សគំរូសំណាកវារិជាត និង ឧបករណ៍នេសាទ

៨. រៀបចំសារមន្ទីរថែរក្សាសំណាក ផលផលិតផលជលផល និងឧបករណ៍នេសាទ

៩. រៀបចំ រចនា បង្កើត និងគ្រប់គ្រងជលវប្បដ្ឋាន

១០. អនុវត្តភារកិច្ចផ្សេងៗទៀតដែលថ្នាក់ដឹកនាំប្រគល់ឱ្យ។