ការិយាល័យអភិរក្ស និងអភិវឌ្ឍន៍ឧស្សាហកម្មក្រពើ
១. សិក្សាស្រាវជ្រាវក្រពើធម្មជាតិ និងទីជម្រក
២. រៀបចំផែនការគ្រប់គ្រង និងអភិរក្សក្រពើធម្មជាតិ
៣. សិក្សាស្រាវជ្រាវ និងរៀបចំចងក្រងឯកសារស្ដីពី ជីវសាស្ដ្រវារីវប្បកម្មនិងកែច្នៃ ផលិតផលក្រពើចិញ្ចឹម
៤. រៀបចំផែនការគ្រប់គ្រង និងជំរុញការអភិវឌ្ឍន៍ការចិញ្ចឹមក្រពើ
៥. លើកទឹកចិត្ដជំរុញការវិនិយោគឧស្សាហកម្មកែច្នៃស្បែកក្រពើចិញ្ចឹម
៦. គ្រប់គ្រង និងតាមដានការធ្វើពាណិជ្ជកម្មក្រពើ ដោយសហការជាមួយសមត្ថកិច្ច សាយតេសកម្ពុជា
៧. សរុបរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និងប្រចាំឆ្នាំ ស្ដីពីសកម្មភាព និងលទ្ធផលការងាររបស់ ការិយាល័យ
៨. អនុវត្ដភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រគល់ឱ្យ ។