នាយកដ្ឋានអភិរក្សជលផល

ការិយាល័យអភិរក្ស

១. រៀបចំលិខិតបទដ្ឋានដើម្បីបង្កើតកន្លែងការពារ និងអភិរក្សជលផសិក្សា រៀបចំ និងគ្រប់គ្រងកន្លែងការពារ និងអភិរក្សអន្លង់ជ្រៅៗ និងតំបន់ជីវចម្រុះ

២. កែលម្អ និងគ្រប់គ្រងកន្លែងអភិរក្ស

៣. សិក្សា កំណត់ បង្កើត និងគ្រប់គ្រងកន្លែងអភិរក្សព្រៃលិចទឹក ព្រៃកោងកាង និងដែនជម្រកសុវត្ថិភាព

៤. សហការបង្កើត និងពង្រឹងក្រុមល្បាតកន្លែងការពារ និងអភិរក្សជលផល

៥. តាមដាន និងវាយតម្លៃស្ថានភាពធនធានជលផលក្នុងតំបន់អភិរក្ស

៦. ស្រាវជ្រាវ និងរៀបចំប្រមូលចងក្រងថែរក្សាគំរូសំណាកវារិជាត និងឧបករណ៍នេសាទ

៧. ផលិតសំណាកវារិជាត និងឧបករណ៍នេសាទ

៨. រៀបចំសារមន្ទីរ តាំងបង្ហាញសំណាកផល ផលិតផលជលផល និងឧបករណ៍នេសាទ

៩. រៀបចំ រចនា បង្កើត និងគ្រប់គ្រងជលវប្បដ្ឋាន

១០. រៀបចំទិវាមច្ឆជាតិ និងបូកសរុបលទ្ធផលការអនុវត្ដទូទាំងប្រទេស

១១. សរុបរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និងប្រចាំឆ្នាំ ស្ដីពីសកម្មភាព និងលទ្ធផលការងាររបស់ ការិយាល័យ

១២. អនុវត្ដភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋាន ប្រគល់ឱ្យ ។