ការិយាល័យរដ្ឋបាល បណ្ដុះបណ្ដាល និងផ្សព្វផ្សាយ
១. រៀបចំ ចាត់ចែង និងគ្រប់គ្រងលិខិតរដ្ឋបាលនានារបស់នាយកដ្ឋាន
២. គ្រប់គ្រង និងសម្របសម្រួលរាល់សកម្មភាពការងារផ្នែករដ្ឋបាល និងបុគ្គលិករបស់នាយកដ្ឋាន
៣. រៀបចំចងក្រង និងផលិតឯកសារពាក់ព័ន្ធនឹងការងារអភិរក្សជលផល
៤. បណ្ដុះបណ្ដាល និងផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងការអភិរក្សជលផល
៥. សម្របសម្រួល និងជំរុញការរៀបចំបណ្ដាញការងារជាមួយដៃគូ និងអ្នកពាក់ព័ន្ធដើម្បីចែករំលែកបទពិសោធន៍ និងជួយពង្រឹងការអភិរក្សជលផល
៦. សរុបរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និងប្រចាំឆ្នាំ ស្ដីពីសកម្មភាព និងលទ្ធផលការងារ របស់នាយកដ្ឋាន
៧. អនុវត្ដភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋាន ប្រគល់ឱ្យ។