តួនាទី និងភារកិច្ច
១. សិក្សាស្រាវជ្រាវអំពីទំនាក់ទំនង និងខ្សែសង្វាក់ផលិតកម្មផលផលិតផលជលផល
២. សិក្សាស្រាវជ្រាវកំណត់ស្តង់ដានៃគុណភាព និងសុវត្ថិភាពនៃផលផលិតផលជលផល
៣. សិក្សាស្រាវជ្រាវតួនាទីនៃផល ផលិតផលជលផលក្នុងសន្តិសុខស្បៀង និងអាហាររូបត្ថម្ភ
៤. រៀបចំលិខិតបទដ្ឋានបច្ចេកទេស ដែលទាក់ទងទៅនឹងគុណភាព សុវត្ថិភាពការថែរក្សាការការពារគុណភាព
ផលផលិតផលជលផល និងស្ថានភាពសុខភាពវារីជាត
៥. ដោះស្រាយរាល់បញ្ហាដែលទាក់ទងទៅនឹងអនាម័យ គុណភាព សុវត្ថិភាពផល ផលិតផលជលផលនៅក្នុងផ្នែកផលិតកម្មកែច្នៃ និងអាជីវកម្ម
៦. តាមដានត្រួតពិនិត្យគុណភាព និងសុវត្ថិភាពផលផលិតផលជលផល និងចត្ថាទ្បីស័ក
៧. វិភាគវាយតម្លៃ និងបញ្ជាក់គុណភាព សុវត្ថិភាពជលផលផលិតផលជលផល
៨. សិក្សាស្រាវជ្រាវទៅលើសេដ្ឋកិច្ចសង្គម និងទីផ្សារនៅក្នុងផលិតកម្មកែច្នៃ និងអាជីវកម្ម
៩. សិក្សាស្រាវជ្រាវអំពីបច្ចេកទេសវេចខ្ចប់ និងការថែរក្សានិងរយៈពេលប្រើប្រាស់ផល ផលិតផលជលផល
១០. បង្កើត រក្សាទុកមូលដ្ឋានទិន្នន័យបច្ចេកទេសវិទ្យាសាស្រ្ត និងផ្សព្វផ្សាយព័ត៌មានអំពី
បច្ចេកទេសវិទ្យាកែច្នៃផលជលផល ព័ត៌មានទីផ្សារសន្តិសុខស្បៀង និងអាហារូបត្ថម្ភ
១១. បណ្តុះបណ្តាលពីបច្ចេកទេសវិទ្យាកែច្នៃផលជលផល ព័ត៌មានទីផ្សារសន្តិសុខស្បៀង និងអាហារូបត្ថម្ភ
១២. អនុវត្តភារកិច្ចផ្សេងៗទៀតដែលថ្នាក់ដឹកនាំប្រគល់ឱ្យ។