នាយកដ្ឋានបច្ចេកវិទ្យាកែច្នៃ និងគុណភាព

ការិយាល័យសន្ដិសុខស្បៀង និងអាហារូបត្ថម្ភ

១. រៀបចំផែនការយុទ្ធសាស្ដ្រ និងតាមដានរាល់ផែនការសន្ដិសុខស្បៀង និងអាហារូបត្ថម្ភ

២. សិក្សាស្រាវជ្រាវព័ត៌មានទីផ្សារនៅក្នុងផលិតកម្មកែច្នៃ និងអាជីវកម្ម

៣. សិក្សាស្រាវជ្រាវពីតម្លៃបន្ថែម និងទំនាក់ទំនងទីផ្សារ ដែលទទួលបាន តាមរយៈបច្ចេកទេសនៃការកែច្នៃផល ផលិតផលជលផល

៤. សិក្សាស្រាវជ្រាវតួនាទីនៃផល ផលិតផលជលផលក្នុងសន្ដិសុខ សុវត្ថិភាពស្បៀង និងអាហារូបត្ថម្ភដើម្បីលើកកម្ពស់ជីវភាព និង សុខមាលភាពរបស់ប្រជាពលរដ្ឋ

៥. សិក្សាស្រាវជ្រាវសមាសភាគអាហារូបត្ថម្ភ និងការប្រើប្រាស់ផល ផលិតផលជលផល

៦. ចូលរួមផ្ដល់អនុសាសន៍ និងសេចក្ដីណែនាំបច្ចេកទេស ក្នុងការរៀបចំ ផែនការ តាមដានត្រួតពិនិត្យនិងវាយតម្លៃលើកម្មវិធីសន្ដិសុខ សុវត្ថិភាពស្បៀង និងអាហារូបត្ថម្ភសរុបរបាយការណ៍ប្រចាំខែនិងលទ្ធផលការងាររបស់ ការិយាល័យ

៧. អនុវត្ដភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋាន ប្រគល់ឱ្យ។