ការិយាល័យស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យា
១. សិក្សាស្រាវជ្រាវដើម្បីកំណត់រយៈពេលប្រើប្រាស់ និងអភិវឌ្ឍន៍បច្ចេកទេសកែច្នៃ វេចខ្ចប់ថែរក្សាផល ផលិតផលជលផល
២. សិក្សាស្រាវជ្រាវកំណត់ស្ដង់ដារនៃគុណភាព និងសុវត្ថិភាពផលផលិតផលជលផល
៣. សិក្សាស្រាវជ្រាវអំពីទំនាក់ទំនង និងខ្សែសង្វាក់ផលិតកម្ម ផលិតផលជលផល
៤. សិក្សាស្រាវជ្រាវពីជាតិពុល សារធាតុគីមី និងមីក្រូជីវសាស្ដ្រនៅ ក្នុងផលផលិតផលជលផល
៥. សិក្សាស្រាវជ្រាវគ្រប់គ្រង និងអភិវឌ្ឍលើប្រព័ន្ធហានិភ័យនៃផល ផលិតផលជលផល
៦. សិក្សាស្រាវជ្រាវពីការជះឥទ្ធិពល នៃសកម្មភាពក្រោយពីប្រមូលផលលើបរិស្ថាន
៧. រៀបចំលិខិតបទដ្ឋានបច្ចេកទេសដែលទាក់ទងទៅនឹងគុណភាព សុវត្ថិភាព ការថែរក្សាការការពារផលផលិតផលជលផល និងស្ដង់ដារអនាម័យនាវានេសាទ ទីតាំងវារីវប្បកម្ម ផែត្រីកន្លែងកែច្នៃ មធ្យោបាយ ដឹកជញ្ជូន និងទីតាំងសន្និធិ
៨. សរុបរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និងប្រចាំឆ្នាំស្ដីពីសកម្មភាព និងលទ្ធផលការងាររបស់ការិយាល័យ
៩. អនុវត្ដភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រគល់ឱ្យ ។