នាយកដ្ឋានបច្ចេកវិទ្យាកែច្នៃ និងគុណភាព

ការិយាល័យត្រួតពិនិត្យគុណភាព និងសុវត្ថិភាព

១. តាមដានត្រួតពិនិត្យគុណភាព និងសុវត្ថិភាពផល ផលិតផលជលផល និងចត្ដាឡីស័ក

២. ដោះស្រាយរាល់បញ្ហាទាក់ទងទៅនឹងអនាម័យ គុណភាព សុវត្ថិភាពផលផលិតផលជលផលនៅក្នុងផ្នែកផលិតកម្មកែច្នៃនិងអាជីវកម្ម

៣. តាមដាន ត្រួតពិនិត្យអនាម័យ និងសុវត្ថិភាពនៃសន្និធិផល ផលិតផលជលផល និងចំណី សម្រាប់វារីវប្បកម្ម

៤. ត្រួតពិនិត្យវាយតម្លៃ និងបញ្ជាក់អនាម័យទូក នាវានេសាទ ទីតាំងវារីវប្បកម្ម ផែត្រី កន្លែងកែច្នៃមធ្យោបាយដឹកជញ្ជូន ទីតាំងទិញលក់ និងសន្និធិវាយតម្លៃ និងបញ្ជាក់គុណភាព និងសុវត្ថិភាពផលផលិតផលជលផល

៥. រៀបចំ និងគ្រប់គ្រងមន្ទីរពិសោធន៍ ដើម្បីវិភាគ និងបញ្ជាក់គុណភាព និងសុវត្ថិភាពផលផលិតផលជលផល

៦. សរុបរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និងប្រចាំឆ្នាំស្ដីពីសកម្មភាព និងលទ្ធផលការងាររបស់ការិយាល័យ

៧. អនុវត្ដភារកិច្ចផ្សេងៗទៀតដែលថ្នាក់ដឹកនាំនាយកដ្ឋាន ប្រគល់ឱ្យ ។