ការិយាល័យរដ្ឋបាលបណ្ដុះបណ្ដាល និងផ្សព្វផ្សាយ
១. រៀបចំចាត់ចែង និងគ្រប់គ្រងលិខិតរដ្ឋបាលនានារបស់នាយកដ្ឋាន
២. គ្រប់គ្រង និងសម្របសម្រួលរាល់សកម្មភាពការងារផ្នែករដ្ឋបាល និងបុគ្គលិករបស់នាយកដ្ឋាន
៣. បណ្ដុះបណ្ដាល និងផ្សព្វផ្សាយឯកសារបទដ្ឋានបច្ចេកទេសអនាម័យ បច្ចេកទេសកែច្នៃម្ហូបអាហារការវេចខ្ចប់ ការដឹកជញ្ជូន ការថែរក្សាផលផលិតផលជលផល និងស្ថានភាពសុខភាពវារិជាត
៤.ផ្តល់សេវាកម្មបណ្ដុះបណ្ដាល ពិគ្រោះយោបល់សិក្សាស្រាវជ្រាវ និងសម្របសម្រួលលើជំនាញបច្ចេកទេសកែច្នៃផលផលិតផលជលផល
៥. បង្កើត រក្សាទុក និងផ្សព្វផ្សាយនូវរាល់មូលដ្ឋានទិន្នន័យបច្ចេកទេស និងព័ត៌មានវិទ្យាសាស្ដ្រពាក់ព័ន្ធនឹងការកែច្នៃ ការវេចខ្ចប់ និងការ ថែរក្សាផល ផលិតផលជលផល
៦. ផ្សព្វផ្សាយព័ត៌មានទីផ្សារ សន្ដិសុខ សុវត្ថិភាពស្បៀង និង អាហារូបត្ថម្ភទៅដល់អ្នកពាក់ព័ន្ធ
៧. គ្រប់គ្រង ផ្ដល់សេវាកម្ម និងបង្កើតប្រព័ន្ធព័ត៌មានវិទ្យា ពាក់ព័ន្ធនឹងផ្នែកកែច្នៃផល ផលិតផលជលផល
៨. រៀបចំ គ្រប់គ្រង និងអភិវឌ្ឍសមាគមកែច្នៃផល ផលិតផលជលផល
៩. លើកកម្ពស់សមត្ថភាពយ៉េនឌ័រក្នុងការអភិវឌ្ឍន៍សមាគមអ្នកកែច្នៃផល ផលិតផលជលផលនិងអ្នកពាក់ព័ន្ឋ
១០. សរុបរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និងប្រចាំឆ្នាំ ស្ដីពីសកម្មភាព និងលទ្ធផលការងាររបស់នាយកដ្ឋាន
១១. អនុវត្ដភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋាន ប្រគល់ឱ្យ។