នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ
តួនាទី និងភារកិច្ច
- ជម្រុញ និងសម្របសម្រួលរៀបចំបង្កើត និងអភិវឌ្ឍន៍សហគមន៍នេសាទ
- រៀបចំប្រព័ន្ឋការងារស្រាវជ្រាវផ្នែកសេដ្ឋកិច្ចសង្គម និងអភិវឌ្ឍន៍សហគមន៍នេសាទ
- កំណត់ព្រំប្រទល់សហគមន៍នេសាទនិងរៀបចំការអភិរក្សធនធានជលផលនៅក្នុងកន្លែងនេសាទសហគមន៍
- សហការកំណត់កន្លែងនេសាទសហគមន៍ និងដោះស្រាយទំនាស់ ដែលកើតមានក្នុងសហគមន៍ នេសាទ
- សហការ និងទំនាក់ទំនងជាមួយបណ្តាស្ថាប័ន អង្គការ និងសហគមន៍ពាក់ព័ន្ឋដើម្បីជម្រុញ និងលើកកម្ពស់ការពង្រឹងសមត្ថភាព និងការអភិវឌ្ឍន៍សហគមន៍នេសាទ
- តាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ត របស់សហគមន៍នេសាទ
- សម្របសម្រួលការរៀបចំលក្ខន្តិកៈ បទញ្ជាផ្ទៃក្នុង កិច្ចព្រមព្រៀង ផែនការគ្រប់គ្រងកន្លែងនេសាទនិងការចុះបញ្ជីសហគមន៍នេសាទ
- ជម្រុញការអនុវត្តសកម្មភាព មុខរបរចិញ្ចឹមជីវិតនៅក្នុងសហគមន៍នេសាទ ដែលមិនជះឥទ្ធិពលអវិជ្ជមាន ដល់ធនធានជលផល
- អនុវត្តភារកិច្ចផ្សេងៗទៀតដែលថ្នាក់ដឹកនាំប្រគល់ឱ្យ។