ការិយាល័យសហគមន៍នេសាទ
១. សម្របសម្រួលរៀបចំបង្កើត និងគ្រប់គ្រងសហគមន៍នេសាទ កំណត់កន្លែងនេសាទសហគមន៍និងកន្លែង អភិរក្ស
២. សម្របសម្រួលការរៀបចំលក្ខន្ដិកៈ បទបញ្ជាផ្ទៃក្នុង កិច្ចព្រមព្រៀងផែនការគ្រប់គ្រង និងផែនទីព្រំប្រទល់ កន្លែងនេសាទសហគមន៍
៣. ផ្ដល់បច្ចេកទេសក្នុងការរៀបចំផែនការគ្រប់គ្រងកន្លែងនេសាទសហគមន៍
៤. រៀបចំចុះបញ្ជីសហគមន៍នេសាទនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
៥. សម្របសម្រួល និងសហការដោះស្រាយទំនាស់ដែលកើតមានក្នុងសហគមន៍នេសាទ
៦. សរុបរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និងប្រចាំឆ្នាំ ស្ដីពីសកម្មភាពនិងលទ្ធផលការងារ របស់ ការិយាល័យ
៧. អនុវត្ដភារកិច្ចផ្សេងៗទៀតដែលថ្នាក់ដឹកនាំនាយកដ្ឋាន ប្រគល់ឱ្យ ។