ការិយាល័យដែននេសាទ ផែនទី និងព័ត៌មានភូមិសាស្ដ្រ

១.​ សិក្សា និងរៀបចំកសាងផែនទីព្រំប្រទល់ដែននេសាទ

២. សិក្សាពិនិត្យ និងរៀបចំកែលម្អ និងអភិវឌ្ឍដែននេសាទ

៣. រៀបចំឯកសារ និងកំណត់តំបន់ដែលត្រូវអនុញ្ញាតឱ្យដាំដុះវារីរុក្ខជាតិនានាក្នុងដែននេសាទ

៤. ពិនិត្យតាមដាន និងវាយតម្លៃសំណើសុំអនុញ្ញាតធ្វើសំណង់និងគំរោងអភិវឌ្ឍន៍នានានៅក្នុងដែននេសាទ

៥. សហការដោះស្រាយរាល់បញ្ហាដែលពាក់ព័ន្ធទៅនឹងដែននេសាទ

៦. តាមដាន និងវាយតម្លៃស្ថានភាពដែននេសាទ

៧. សិក្សាបកស្រាយ និងរៀបចំផែនទីព្រៃលិចទឹក និងព្រៃកោងកាង

៨. កំណត់ព្រំប្រទល់នាទីព្រៃលិចទឹក ព្រៃកោងកាង ឡូត៍នេសាទ កន្លែងអភិរក្ស និងកន្លែងអភិវឌ្ឍន៍

៩. គ្រប់គ្រង និងរៀបចំទិន្នន័យជាលក្ខណៈប្រព័ន្ធ

១០. កំណត់អូរ បឹង ព្រែកបញ្ចូលក្នុងផែនទី

១១. បង្កើតទិន្នន័យភូមិសាស្ដ្រសម្រាប់វិស័យជលផល

១២. សរុបរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និងប្រចាំឆ្នាំស្ដីពីសកម្មភាព និង លទ្ធផលការងាររបស់ការិយាល័

១៣. អនុវត្ដភារកិច្ចផ្សេងៗទៀតដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រគល់ឱ្យ។