ការិយាល័យនេសាទទឹកសាប
១. រៀបចំសៀវភៅបន្ទុកឡូត៍នេសាទ និងលិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មនេសាទ
២. រៀបចំឯកសារកំណត់ថ្លៃឈ្នួលនេសាទ
៣. រៀបចំឯកសារ និងលិខិតបទដ្ឋានសម្រាប់វិនិយោគឡូត៍នេសាទការដេញថ្លៃឡូត៍ ឬជួលឡូត៍នេសាទ
៤. ពិនិត្យ និងសហការដោះស្រាយបញ្ហានានា ដែលពាក់ពន្ធ័នឹងការធ្វើ អាជីវកម្មនេសាទ
៥. សហការជាមួយដៃគូអភិវឌ្ឍន៍ពាក់ពន្ធ័នានា ដើម្បីពង្រឹងការគ្រប់គ្រង អាជីវកម្មនេសាទតាមបទដ្ឋានច្បាប់
៦. តាមដាន និងវាយតម្លៃស្ថានភាពការធ្វើអាជីវកម្មនេសាទទឹកសាប
៧. សរុបរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និងប្រចាំឆ្នាំស្ដីពីសកម្មភាពនិងលទ្ធផលការងាររបស់ការិយាល័យ
៨. អនុវត្ដភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រគល់ឱ្យ។