នាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម
តួនាទី និងភារកិច្ច
- រៀបចំគោលនយោបាយ ផែនការមេ សម្រាប់អភិវឌ្ឍន៍វារីវប្បកម្ម
- រៀបចំលិខិតបទដ្ឋានសម្រាប់គ្រប់គ្រង់ និងអភិវឌ្ឍន៍វារីវប្បកម្ម
- ជំរុញ និងអភិវឌ្ឍន៍កម្មវិធីសិក្សា ស្រាវជ្រាវបច្ចេកទេសវិទ្យាសាស្រ្តវារីវប្បកម្ម រួមទាំង ប្រភេទជិតផុតពូជ
- គ្រប់គ្រងការនាំចូល នាំចេញវារិជាត ឧបករណ៍ ថ្នាំពុល សារធាតុពុល សារធាតុគីមី សារធាតុរ៉ែដែលពាក់ព័ន្ធនឹងការអភិវឌ្ឍន៍វារីវប្បកម្ម
- ជំរុញការផ្សព្វផ្សាយបច្ចេកទេសវារីវប្បកម្ម តាមគ្រប់រូបភាព កសាង និងបណ្តុះបណ្តាល ធនធានមនុស្សទាំងក្នុង និងក្រៅស្ថាប័ន
- ជំរុញការអភិវឌ្ឍន៍ប្រព័ន្ធវារីវប្បកម្ម ទាំងស្ថាបន័ជាតិនិងឯកជនដើម្បីធ្វើឲ្យប្រសើរទ្បើងនូវផលប្រយោជន៍សង្គមសេដ្ឋកិច្ច និងបរិស្ថានហើយឆ្លើយបានទៅនឹងគោលបំណង អភិឌ្ឍន៍ជាតិតម្រូវការទីផ្សារ និងកាតព្វកិច្ចអន្តរជាតិ
- ពង្រឹងនិងពង្រីកការអភិវឌ្ឍន៍ស្រះជំរកត្រី តាមជនបទ និងតំបន់ឆ្ងាយពីដែននេសាទ
- គ្រប់គ្រងការធ្វើវារីវប្បកម្មគ្រប់ប្រភេទ និងការបញ្ចេញកាកសំណល់ របស់កសិដ្ឋាន វារីវប្បកម្ម
- បង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានអប់រំ ស្រាវជ្រាវដៃគូអភិវឌ្ឍន៍ជាតិអន្តរជាតិនិងវិស័យឯកជនដើម្បីជំរុញការអភិវឌ្ឍន៍វារីវប្បកម្ម និងគ្រប់គ្រងប្រព័ន្ធទិន្នន័យ និង ព័ត៌មានវារីវប្បកម្ម
- ជំរុញ និងលើកទឹកចិត្តដល់ការវិនិយោគ សហគ្រាសធុនមធ្យម និងឧស្សាហកម្មលើវិស័យ វារីវប្បកម្ម
- អនុវត្តភារកិច្ចផ្សេងៗទៀតដែលថ្នាក់ដឹកនាំប្រគល់ឱ្យ។