នាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម
ការិយាល័យរដ្ឋបាល និងផ្សព្វផ្សាយ
- គ្រប់គ្រង និងសម្របសម្រួលរាល់សកម្មភាពការងារផ្នែករដ្ឋបាល និងបុគ្គលិករបស់ នាយកដ្ឋាន
- រៀបចំប្រមូលទិន្នន័យវារីវប្បកម្ម និងសហគមន៍ស្រះជម្រកត្រី
- រៀបចំចងក្រង ផលិត បណ្ដុះបណ្ដាល និងផ្សព្វផ្សាយឯកសារបច្ចេកទេស
- រៀបចំផ្សព្វផ្សាយទីផ្សារចែកចាយកូនត្រីពូជ
- សិក្សាពីវិធីសាស្ដ្រផ្សព្វផ្សាយ និងវាយតម្លៃពីប្រសិទ្ឋភាពនៃការផ្សព្វផ្សាយ
- សរុបរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និងប្រចាំឆ្នាំស្ដីពីសកម្មភាព និងលទ្ធផលការងារ របស់នាយកដ្ឋាន
- អនុវត្ដភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋាន ប្រគល់ឱ្យ ។