នាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម
ការិយាល័យស្រះជម្រកត្រីសហគមន៍
- រៀបចំ ផែនការសកម្មភាព និងលិខិតបទដ្ឋានសម្រាប់គ្រប់គ្រង និងអភិវឌ្ឍស្រះជម្រកត្រី សហគមន៍
- សិក្សាស្រាវជ្រាវរកកន្លែង ដែលមានសក្ដានុពលសម្រាប់ពង្រីកតំបន់អភិវឌ្ឍស្រះជម្រក ត្រីសហគមន៍
- សិក្សាស្រាវជ្រាវបច្ចេកវិទ្យាសម្រាប់គ្រប់គ្រង និងអភិវឌ្ឍស្រះជម្រកត្រីសហគមន៍
- រៀបចំបង្កើត និងគ្រប់គ្រងការអភិវឌ្ឍន៍ស្រះជម្រកត្រីសហគមន៍
- រៀបចំទិន្នន័យឯកសារបណ្ដុះបណ្ដាលពីការបង្កើតនិងគ្រប់គ្រងការអភិវឌ្ឍន៍ស្រះជម្រក ត្រីសហគមន៍និង លទ្ធផលស្រាវជ្រាវសម្រាប់អភិវឌ្ឍស្រះជម្រកត្រី
- បណ្ដុះបណ្ដាល និងផ្សព្វផ្សាយ រៀបចំបង្កើត និងគ្រប់គ្រងការអភិវឌ្ឍស្រះជម្រកត្រី សហគមន៍
- សរុបរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និងប្រចាំឆ្នាំ ស្ដីពីសកម្មភាព និងលទ្ធផលការងាររបសការិយាល័យ
- អនុវត្ដភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋាន ប្រគល់ឱ្យ ។