នាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម
ការិយាល័យវារីវប្បកម្មសមុទ្រ
- សិក្សាកំណត់តំបន់ដែលមានសក្ដានុពលសម្រាប់អភិវឌ្ឍវារីវប្បកម្មសមុទ្រនិងនៅតាមតំបន់ឆ្នេរនិងរៀបចំផែនការសកម្មភាពកសាងលិខិតបទដ្ឋានសម្រាប់គ្រប់គ្រង និងអភិវឌ្ឍ រួមទាំងសេនេទិចនិងជម្ងឺ
- សិក្សាស្រាវជ្រាវបច្ចេកវិទ្យាវារីវប្បកម្មវារិជាតសមុទ្រ(ពូជ ចំណី គុណភាពទឹក ការការពារ ការព្យាបាល) និងប្រភេទដែលអាចធ្វើវារីវប្បកម្មបាន
- រៀបចំឯកសារ និងបណ្ដុះបណ្ដាលបច្ចេកទេស និងការគ្រប់គ្រងវារីវប្បកម្ម
- គ្រប់គ្រងសកម្មភាពវារីវប្បកម្ម និងតាមដានការបញ្ចេញកាកសំណល់របស់កសិដ្ឋាន វារីវប្បកម្ម
- គ្រប់គ្រងការនាំចូល នាំចេញវារិជាតសមុទ្រ ឧបករណ៍ សំភារៈ ថ្នាំព្យាបាល និងសារធាតុ គីមី ដែលពាក់ព័ន្ឋនឹង ការងារអភិវឌ្ឍវារីវប្បកម្មសមុទ្រ
- លើកទឹកចិត្ដដល់ការវិនិយោគវិស័យឯកជន ដើម្បីជំរុញដល់ការអភិវឌ្ឍវារីវប្បកម្មសមុទ្រ
- បង្កើនផលិតកម្មពូជប្រភេទវារិជាតជិតផុតពូជ តាមរយៈការស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកទេសវារីវប្បកម្ម
- ពិនិត្យសំណុំបែបបទស្នើសុំធ្វើវារីវប្បកម្ម និងតាមដានការបញ្ចេញកាកសំណល់របស់កសិដ្ឋានវារីវប្បកម្ម
- សរុបរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និងប្រចាំឆ្នាំស្ដីពីសកម្មភាពនិងលទ្ធផលការងារ របស់ការិយាល័យ
- អនុវត្ដភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋាន ប្រគល់ឱ្យ។