នាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម
ការិយាល័យវារីវប្បកម្មទឹកសាប
- រៀបចំផែនការសកម្មភាព និងលិខិតបទដ្ឋានសម្រាប់គ្រប់គ្រងសេនេទិច ជម្ងឺ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប
- សិក្សាស្រាវជ្រាវបច្ចេកវិទ្យាវារីវប្បកម្មទឹកសាប(ពូជចំណីគុណភាពទឹកការការពារការព្យាបាល) និងប្រភេទដែលអាចធ្វើវារីវប្បកម្មបាន
- រៀបចំឯកសារ និងបណ្ដុះបណ្ដាលបច្ចេកទេស និងការអភិវឌ្ឍន៍ទិន្នន័យគ្រប់គ្រង វារីវប្បកម្ម
- គ្រប់គ្រងសកម្មភាពវារីវប្បកម្ម និងលើកទឹកចិត្ដដល់ការវិនិយោគវិស័យឯកជនដើម្បី ជម្រុញដល់ការ អភិវឌ្ឍន៍វារីវប្បកម្ម ទឹកសាប
- គ្រប់គ្រងការនាំចូល នាំចេញវារិជាតទឹកសាប ឧបករណ៍ សំភារៈថ្នាំព្យាបាលនិងសារធាតុគីមីដែលពាក់ព័ន្ឋនឹង ការងារអភិវឌ្ឍវារីវប្បកម្មទឹកសាប
- បង្កើនផលិតកម្មពូជប្រភេទវារិជាតជិតផុតពូជតាមរយៈការស្រាវជ្រាវនិងអភិវឌ្ឍបច្ចេក ទេសវារីវប្បកម្ម
- ពិនិត្យសំណុំបែបបទស្នើសុំធ្វើវារីវប្បកម្មនិងតាមដានការបញ្ចេញកាកសំណល់របស់កសិដ្ឋានវារីវប្បកម្ម
- សរុបរបាយការណ៍ប្រចាំខែ ត្រីមាសឆមាសប្រាំបួនខែនិងប្រចាំឆ្នាំស្ដីពីសកម្មភាពនិង លទ្ធផលការងាររបស់ ការិយាល័យ
- អនុវត្ដភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋាន ប្រគល់ឱ្យ។