នាយកដ្ឋានផែនការ ហិរញ្ញវត្ថុ និងសហប្រតិបត្តិការអន្តរជាតិ
តួនាទី និងភារកិច្ច
- រៀបចំ និង សម្របសម្រួលការកសាងគោលនយោបាយវិស័យជលផល និងកសាងគម្រោង ផែនការសកម្មភាព វិស័យជលផលរយៈពេលខ្លី មធ្យម និងវែង
- វិភាគ ផ្តល់យោបល់ និងរៀបចំគម្រោងវិនិយោគសាធារណៈ វិនិយោគឯកជនក្នុងវិស័យ ជលផល
- គ្រប់គ្រងស្តិតិជលផល ឧបករណ៍សម្ភារៈជលផល និងតាមដានទីផ្សារជលផល
- បូកសរុបរបាយការណ៍សភាពកាណ៌វិស័យជលផល និងរៀបចំរបាយការណ៍តាមដាន វាយតម្លៃសកម្មភាពអនុវត្ត ប្រចាំត្រីមាស និងប្រចាំឆ្នាំ
- រៀបចំ និងសម្របសម្រួលការកសាងផែនការហិរញ្ញវត្ថុលើគ្រប់ផ្នែក និងពិនិត្យកិច្ចសន្យា ពាក់ព័ន្ឋវិស័យជលផល
- គ្រប់គ្រងចលនទ្រព្យ អចលនទ្រព្យ សន្និធិសម្ភារៈ និងធ្វើបញ្ជីសារពើភ័ណ្ឌ
- ប្រមូលថ្លៃឈ្នួលនេសាទប្រាក់ពិន័យ ប្រាក់លក់ឧបករណ៍និងសម្ភារៈនេសាទរឹបអូសនិងបំណុលផ្សេងៗ
- គ្រប់គ្រងការងារសហប្រតិបត្តិការអន្តរជាតិ និងទំនាក់ទំនង រៀបចំគម្រោងកិច្ចសហការជា មួយស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអង្គការនានា
- តាមដាន ជម្រុញនិងវាយតម្លៃលើការអនុវត្តកំណត់ហេតុ អនុស្សរណៈពិធិសារ អនុសញ្ញា និងកិច្ចព្រមព្រៀងនានា ពាក់ព័ន្ធនឹងវិស័យជលផល
- គ្រប់គ្រង ពិនិត្យ និងសម្របសម្រួលគ្រប់សកម្មភាពការងារ ពាក់ព័ន្ធនឹងការរៀបចំលើក សំណើគម្រោង របស់គ្រប់ អង្គភាពជលផល និងជួយស្វែងរកដៃគូម្ចាស់ជំនួយអន្តរជាតិ ជាទ្វេភាគី ឬពហុភាគីដើម្បីគាំទ្រគម្រោង
- តាមដាន និងវាយតម្លៃផលប៉ៈពាល់គោលនយោបាយវិស័យជលផល និងការអនុវត្តផែនការសកម្មភាពនៃវិស័យជលផល
- អនុវត្តភារកិច្ចផ្សេងៗទៀតដែលថ្នាក់ដឹកនាំប្រគល់ឱ្យ។