នាយកដ្ឋានផែនការ ហិរញ្ញវត្ថុ និងសហប្រតិបត្តិការអន្តរជាតិ
ការិយាល័យសហប្រតិបត្ដិការអន្ដរជាតិ និងស្ថិតិ
- គ្រប់គ្រងការងារសហប្រតិបត្ដិការអន្ដរជាតិ ស្ថិតិ និងព័ត៌មានជលផល
- គ្រប់គ្រងស្ថិតិឧបករណ៍សំភារៈជលផល និងតាមដានទីផ្សារជលផល
- រៀបចំលិខិតបទដ្ឋានបង្កើតទីតាំងលក់ សន្និធិ (ស្ដុក) និងដឹកជញ្ជូនផល ផលិតផលជលផល
- គ្រប់គ្រងការបោះពុម្ពផ្សាយឯកសារបច្ចេកទេសវិទ្យាសាស្ដ្រជលផល
- ទំនាក់ទំនង រៀបចំគម្រោងសហប្រតិបត្ដិការជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការនានា
- តាមដាន ជំរុញ និងវាយតម្លៃលើការអនុវត្ដន៍តាមកំណត់ហេតុ អនុស្សរណៈ ពិធីសារ អនុសញ្ញានិងកិច្ចព្រម ព្រៀងនានាពាក់ព័ន្ធនឹងវិស័យជលផល
- គ្រប់គ្រង ពិនិត្យ និងសម្របសម្រួលគ្រប់សកម្មភាពការងារពាក់ព័ន្ធនឹងការរៀបចំលើកសំណើ គម្រោងរបស់គ្រប់អង្គភាពជលផល និងជួយស្វែងរកដៃគូម្ចាស់ជំនួយដើម្បីគាំទ្រគម្រោង
- សរុបរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និងប្រចាំឆ្នាំ ស្ដីពីសកម្មភាព និងលទ្ធផលការងាររបស់ ការិយាល័យ
- អនុវត្ដភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋាន ប្រគល់ឱ្យ ។