នាយកដ្ឋានផែនការ ហិរញ្ញវត្ថុ និងសហប្រតិបត្តិការអន្តរជាតិ
ការិយាល័យគណនេយ្យ និងហិរញ្ញវត្ថុ
- រៀបចំ និងសម្របសម្រួលការកសាងផែនការហិរញ្ញវត្ថុលើគ្រប់ផ្នែក
- គ្រប់គ្រង និងដោះស្រាយថវិកាសម្រាប់បម្រើការងាររបស់រដ្ឋបាលជលផល
- តាមដានការអនុវត្ដន៍កិច្ចសន្យា
- គ្រប់គ្រងចលនទ្រព្យ អចលនទ្រព្យ សន្និធិសំភារៈ និងធ្វើបញ្ជីសារពើភ័ណ្ឌ
- តាមដាន និងប្រមូលថ្លៃឈ្នួលនេសាទ ប្រាក់ពិន័យ ប្រាក់លក់ឧបករណ៍ និងសំភារៈនេសាទរឹបអូសបំណុល និង ចំណូល ផ្សេងៗ
- សរុបរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និងប្រចាំឆ្នាំ ស្ដីពីសកម្មភាព និងលទ្ធ ផលការងាររបស់ ការិយាល័យ
- អនុវត្ដភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋាន ប្រគល់ឱ្យ។