តួនាទី និងភារកិច្ច
១. សិក្សាស្រាវជ្រាវលក្ខណៈជីវសាស្រ្ត និងជ្រើសរើសពូជវារីរុក្ខជាតិ
២. សិក្សាស្រាវជ្រាវបច្ចេកទេសថែបំប៉នមេពូជ ផលិតបង្កាត់ពូជវារីរុក្ខជាតិ
៣. សិក្សាស្រាវជ្រាវបច្ចេកទេសប្រើប្រាស់ថ្នាំ និងអរម៉ូនសម្រាប់វារីជាតិ
៤. សិក្សាស្រាវជ្រាវបច្ចេកទេសចិញ្ចឹមប្រភេទវារីជាតិដែលមានតម្លៃសេដ្ឋកិច្ច
៥. សិក្សាស្រាវជ្រាវបច្ចេកទេសផលិតប្រភេទវារីជាតិមានដោយកម្រ និងជិតផុតពូជ
៦. សិក្សាស្រាវជ្រាវបច្ចេកទេសថែររក្សាផលិតចំណីធម្មជាតិ និងចំណីសិប្បនិម្មិត
៧. សិក្សាស្រាវជ្រាវ និងបង្កើនសមត្ថភាពមន្ទីរពិសោធន៍ផ្នែកវិភាគគុណភាពទឹក ចំណី ជំងឺ វារីជាតិនិងវិធីសាស្រ្តព្យាបាល
៨. សិក្សាស្រាវជ្រាវ និងអភិរក្សសេនេទិចវារីជាតិ
៩. បណ្តុះបណ្តាល និងបំប៉នបច្ចេកវិទ្យាវារីវប្បកម្ម
១០. បង្កើតមូលដ្ឋានទិន្នន័យ ចងក្រងឯកសារ និងផ្សព្វផ្សាយពត៌មានបច្ចេកទេសវារីវប្បកម្ម
១១. ធ្វើសហប្រតបត្តិការជាមួយអង្គការជាតិ និងអន្តរជាតិ, អង្គការមិនមែនរដ្ឋាភិបាល និងស្ថាប័ននានាក្នុងកិច្ចសហការស្រាវជ្រាវវារីវប្បកម្ម
១២. ទទួលអនុវត្តភារកិច្ចផ្សេងៗទៀតដែលថ្នាក់ដឹកនាំរដ្ឋបាលជលផលប្រគល់ឲ្យ។