វិទ្យាស្ថានជាតិស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្ម សម្តេចតេជោ ហ៊ុន សែន

សាវតា

របាយការណ៍លេខ៤២៤ ក.ក.ជ ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១០ របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីយឹម ឆៃលីប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ សូមគោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

យោងលិខិតលេខ៣១៣៩ ជ.ផចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១០ របស់រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីសំណើសុំអនុញ្ញាតប្រសិទ្ធនាមស្ថានីយ៍ផលិតត្រីពូជទី១ទៅជាវិទ្យាស្ថានជាតិស្រាវជ្រាវ និង អភិវឌ្ឍន៍វារីវប្បកម្មសម្តេចតេជោ ហ៊ុន សែន។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឯកភាពនៅលើសំណើនេះ។យោងតាមសំណើរបស់រដ្ឋមន្ត្រីរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទអនុក្រឹត្យលេខ១១៧ អនក្រ.បក ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៣ស្តីពីការតម្លើងស្ថានីយ៍ផលិតត្រីពូជទី១ទៅជា វិទ្យាស្ថានជាតិស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសម្តេចតេជោ ហ៊ុន សែន (វ.ជ.ហ.ស)មានថ្នាក់ស្មើនាយកដ្ឋានស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។              

វិទ្យាស្ថានជាតិស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសម្តេចតេជោ ហ៊ុន សែន ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ២០០៩ បានបញ្ចប់ រួចរាល់ជាស្ថាបពរ ក្នុងឆ្នាំ២០១២ មានផ្ទៃដីទំហំសរុប ៣០ហិចតានិង៣៤៦ ម៉ែត្រក្រឡាដែលមានទីតាំងស្ថិតនៅភូមិព្រែកឡុងឃុំរកាខ្ពស់ ស្រុកស្អាងខេត្តកណ្តាល។