រចនាសម្ព័ន្ធ និងអង្គភាពក្រោមឱវាទ
នាយកដ្ឋានកិច្ចការរដ្ឋបាល និងនីតិកម្ម ដឹកនាំដោយប្រធាន នាយកដ្ឋានមួយរូប និងអមដោយ អនុប្រធាននាយកដ្ឋានមួយចំនួនជាជំនួយការតាមការចាំបាច់។នាយកដ្ឋាន កិច្ចការរដ្ឋបាល និងនីតិកម្ម ជា សេនាធិការឱ្យរដ្ឋបាលជលផល មានការិយាល័យចំណុះ ចំនួន ៤ ដូចខាង ក្រោម ៖
១. ការិយាល័យរដ្ឋបាល និងផ្គត់ផ្គង់
២. ការិយាល័យបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស
៣. ការិយាល័យនីតិកម្ម
៤. ការិយាល័យវិវាទកម្ម
ការិយាល័យនីមួយៗ ដឹកនាំដោយប្រធាន ១ រូប និងអមដោយ អនុប្រធានមួយចំនួន ជាជំនួយការតាមការចាំបាច់។