តួនាទី​ និងភារកិច្ច

១.​​ សម្របសម្រួល ទំនាក់ទំនង និងពិធីការជាមួយបណា្តស្ថាប័ន និងអង្គការនានា និងគ្រប់គ្រងសណ្តាប់ធ្នាប់សន្តិសុខ និង ទំនាក់ទំនងផ្ទៃក្នុង រដ្ឋបាលជលផល

២. ចូលរួមត្រួតពិនិត្យ វាយតម្លៃលទ្ឋផលការងារ និងលើកសំណើតែងតាំង វាយតម្លៃលើក សរសើរ រំសាយឋានៈតួនាទី   ឬកែសម្រួលរចនាសម្ព័ន្ឋ តាមស្ថានភាពជាក់ស្តែង

៣. រៀបចំការងារបៀវត្សពលកម្ម ប្រាក់កម្រៃ និងរបបឧបត្ថម្ភមន្រ្តីជលផល និងបែងចែកផ្គត់ផ្គង់់ គ្រប់គ្រងនិងជួសជុល អាគា   រយានយន្តនិងសម្ភារៈ ប្រើប្រាស់របស់រដ្ឋបាលជលផល

៤. គ្រប់គ្រងបណ្ណាល័យ និងប្រព័ន្ធព័ត៌មានវិទ្យាជលផល

៥. រៀបចំផែនការអភិវឌ្ឍន៍ធនធានមនុស្ស និងការគ្រប់គ្រងក្របខ័ណ្ឌមន្ត្រីរាជការ និងជម្រុញ លើកទឹកចិត្តឱ្យមានសមភាព និង សមធម៌យ៉េនឌ័រ

៦. ចូលរួមរៀបចំ និងសម្របសម្រួលការបណ្តុះបណ្តាលពង្រឹងសមត្ថភាពជំនាញនានា និងបំពាក់បំប៉នវិធីសាស្រ្តទប់ស្កាត់បទល្មើសជំនាញយុត្តិធម៌ និងក្រមសីលធម៌  ដល់មន្ត្រី នគរបាលយុត្តិធម៌ជលផល

៧. បណ្តុះបណ្តាល និងផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងលិខិតបទដ្ឋានគតិយុត្តនានា

៨. រៀបចំកសាងពិនិត្យ និងកែសម្រួលសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានពាក់ពន័្ធនឹង វិស័យជលផល

៩. រៀបចំសំណុំរឿង ដោះស្រាយបទល្មើសជលផលតាមនីតិវិធី តាមដាន និងជម្រុញការ អនុវត្តសេចក្តីសម្រេចអំពី អំពើល្មើស   ជលផលនិងត្រួតពិនិត្យបញ្ជីសំណុំរឿងបទល្មើស ជលផលនៅគ្រប់លំដាប់ថ្នាក់ របស់រដ្ឋបាលជលផល

១០. ធ្វើអន្តរាគមន៍ និងចុះជួយទប់ស្កាត់បទល្មើសជលផលក្នុងទូទាំងប្រទេស

១១. អនុវត្តភារកិច្ចផ្សេងៗទៀតដែលថ្នាក់ដឹកនាំប្រគល់ឱ្យ។