ការិយាល័យវិវាទកម្ម
១. រៀបចំ និងសម្របសម្រួលការធ្វើផែនការទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល
២. ចូលរួមដោះស្រាយទំនាស់នានាដែលពាក់ពន្ធ័នឹងវិស័យ
៣. រៀបចំសំណុំរឿងដោះស្រាយបទល្មើសជលផលតាមនីតិវិធី
៤. រៀបចំបែបបទធ្វើសេចក្ដីសម្រេចពិន័យអន្ដរការណ៍
៥. តាមដាន និងជំរុញការអនុវត្ដន៍សេចក្ដីសម្រេចអំពីការពិន័យ និងលក់វត្ថុតាង
៦. ត្រួតពិនិត្យបញ្ជីសំណុំរឿងបទល្មើសជលផលនៅគ្រប់លំដាប់ថ្នាក់ របស់រដ្ឋបាលជលផល
៧. ធ្វើអន្ដរាគមន៍ និងចុះជួយទប់ស្កាត់បទល្មើសជលផលក្នុងទូទាំងប្រទេស
៨. ពិនិត្យ និងវាយតម្លៃការអនុវត្ដន៍វិធានការបង្ក្រាបបទល្មើសជលផល គ្រប់ប្រភេទ
៩. សរុបរបាយការណ៍ប្រចាំខែត្រីមាស ឆមាសប្រាំបួនខែនិងប្រចាំឆ្នាំស្ដីពីសកម្មភាព និងការងារបទល្មើសជលផលទូទាំង ប្រទេស
១០. អនុវត្ដភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋាន ប្រគល់ឱ្យ។