ការិយាល័យនីតិកម្ម
១. រៀបចំ កសាង ពិនិត្យ និងកែសម្រួលសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធនឹងវិស័យជលផល
២. ប្រមូល និងចងក្រងរាល់ឯកសារច្បាប់ដែលពាក់ព័ន្ធ
៣. តំណាងរដ្ឋបាលជលផលក្នុងការដោះស្រាយបទល្មើសជលផលនៅ តុលាការ
៤. ផ្សព្វផ្សាយ តាមដាន និងជំរុញការអនុវត្ដន៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដនានា
៥. រៀបចំបំពាក់បំប៉នដល់មន្ដ្រីនគរបាលយុត្ដិធម៌អំពីការងារនីតិកម្ម និងនីតិវិធីដោះស្រាយបទល្មើស
៦. អនុវត្ដសាលក្រម ឬសាលដីការបស់តុលាការលើបទល្មើសជលផល
៧. ធ្វើសំណើតែងតាំង ឬដកហូតតួនាទីជាមន្ដ្រីនគរបាលយុត្ដិធម៌តាមនីតិវិធី
៨. សរុបរបាយការណ៍ប្រចាំខែ ត្រីមាសឆមាសប្រាំបួនខែ និងប្រចាំឆ្នាំស្ដីពីសកម្មភាព និងលទ្ធផលការងាររបស់ ការិយាល័យ
៩. អនុវត្ដភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋាន ប្រគល់ឱ្យ។