ការិយាល័យបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស

១. រៀបចំ និងអនុវត្ដយុទ្ធសាស្ដ្រគ្រប់គ្រងធនធានមនុស្ស 

២. គ្រប់គ្រងក្របខណ្ឌមន្ដ្រីរាជការ វាយតម្លៃលទ្ធផលការងារ និងលើកសំណើតែងតាំង លើកសរសើរ ឬ រំសាយឋានៈ តួនាទី

៣. រៀបចំ ចាត់ចែង និងគ្រប់គ្រងការងារបៀវត្សពលកម្ម និងរបបឧបត្ថម្ភផ្សេងៗ

៤. ជំរុញ សម្របសម្រួល និងលើកទឹកចិត្ដឱ្យមានសមភាព និងសមធម៌យ៉េនឌ័រ

៥. រៀបចំផែនការ និងចាត់ចែងរាល់ការងារអភិវឌ្ឍន៍ធនធានមនុស្ស និងការងារផ្សព្វផ្សាយពាក់ព័ន្ធនឹងការងារពង្រឹងសមត្ថភាព

៦. គ្រប់គ្រង រៀបចំ និងចូលរួមសម្របសម្រួលរាល់ការបណ្ដុះបណ្ដាល និងពង្រឹង សមត្ថភាពជំនាញ

៧. សរុបរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និងប្រចាំឆ្នាំ ស្ដីពីសកម្មភាព និងលទ្ធផលការងាររបស់ការិយាល័យ

៨. អនុវត្ដភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋាន ប្រគល់ឱ្យ។