ការិយាល័យរដ្ឋបាល និងផ្គត់ផ្គង់
១. គ្រប់គ្រម្រួលការងារទំនាក់ទំនងផ្ទៃក្នុងរដ្ឋបាលជលផលជាមួយបណ្ដា ស្ថាប័ន និងអង្គការនានា
២. រៀបចំ ចាត់ចែង និងគ្រប់គ្រងលិខិតរដ្ឋបាលនានា និងផ្គត់ផ្គង់ក្នុងកិច្ចប្រជុំ និង ពិធីផ្សេងៗ
៣. ចាត់ចែង និងគ្រប់គ្រងបណ្ណាល័យ និងប្រព័ន្ធព័ត៌មានវិទ្យាជលផល
៤. ពិនិត្យ និងផ្ដល់យោបល់ជូនថ្នាក់ដឹកនាំនូវរាល់ឯកសារចេញ-ចូល
៥. សម្របសម្រួល និងរៀបចំកម្មវិធីការងារជូនថ្នាក់ដឹក
៦. សណ្ដាប់ធ្នាប់ ការពារសន្ដិសុខក្នុងទីតាំងរដ្ឋបាលជលផល ឬពិធីពាក់ព័ន្ធនានា
៧. គ្រប់គ្រ ជួសជុលអគារ យានយន្ដ និងសម្ភារៈប្រើប្រាស់របស់រដ្ឋបាលជលផល
៨. រៀបចំតាក់តែងលំអសោភ័ណភាពក្នុងពិធីបុណ្យជាតិ ឬអន្ដរជាតិ
៩. រៀបចំចាត់ចែងកម្លាំង និងមធ្យោបាយធ្វើដំណើរក្នុងពិធីផ្សេងៗ
១០. រៀបចំគ្រប់គ្រងរាល់ការស្នើសុំទំនាក់ទំនងរបស់អង្គភាពក្រោមឱវាទ ស្ថាប័ន និង អង្គភាពនានាជាមួយ ថ្នាក់ដឹកនាំ និងជាជំនួយការថ្នាក់ដឹកនាំលើរាល់ការងារពាក់ព័ន្ធ
១១. សរុបរបាយការណ៍ប្រចាំខែ ត្រីមាសឆមាសប្រាំបួនខែ និងប្រចាំឆ្នាំស្ដីពីសកម្មភាព និងលទ្ធផល ការងាររបស់នាយកដ្ឋាន
១២. អនុវត្ដភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋាន ប្រគល់ឱ្យ។