ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល

ចេញ​ផ្សាយ​ ០៩ មករា ២០២៤ 2627

រដ្ឋបាលជលផល៖ នៅថ្ងៃចន្ទ ១២រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤  ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំ បូកសរុបរបាយការណ៍លទ្ធផលការងារវិស័យជលផលប្រចាំឆ្នាំ២០២៣ និងលើកទិសដៅសម្រាប់ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្រ្ដីក្រសួងរដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ រដ្ឋបាលជលផលបានខិតខំបំពេញភារកិច្ចក្នុងឆ្នាំ២០២៣នេះ សម្រេចបាន លទ្ធផលគួរឱ្យកត់សម្គាល់លើ ការអភិរក្សជលផល ការអនុវត្តច្បាប់ស្តីពីជលផល ការអភិវឌ្ឍវារីវប្បកម្ម ការអភិវឌ្ឍសហគមន៍នេសាទ ការកែច្នៃផលនេសាទ ការធ្វើអាជីវកម្មនេសា និងការសិក្សាស្រាវជ្រាវបច្ចេកទេសនិងវិទ្យាសាស្ត្រជលផល ពិនិត្យនឹងកែសម្រួល សេចក្តីព្រាងច្បាប់ស្តីពីជលផលថ្មី អនុក្រឹត្យ ប្រកាស និង លិខិតបទដ្ឋានដែលពាក់ព័ន្ធ ព្រមទាំងសហការជាមួយដៃគូអភិវឌ្ឍន៍ក្នុងការគ្របគ្រង អភិរក្សនិងអភិវឌ្ឍន៍វិស័យដែលជលផលឱ្យកាន់តែរីកចម្រើន ដើម្បីចូលរួមចំណែកធានា សន្តិសុខស្បៀង លើកស្ទួយសេដ្ឋកិច្ចជាតិ កាត់បន្ថយភាពក្រីក្រប្រជាពលរដ្ឋតាមមូលដ្ឋានតាមរយៈការបង្កើតមុខរបរ និងទីផ្សារជលផល ផលិតផលជលផល។