ព្រឹត្តិការណ៍ និងព័ត៌មានចុង​ក្រោយ
ចេញ​ផ្សាយ​ ១៣ មីនា ២០២៤ 198

រដ្ឋបាលជលផលសហការជាមួយសាកលវិទ្យាល័យ Kyoto Prefectural University និងក្រុមហ៊ុន Aqua Note នៃប្រទេសជប៉ុន

ខែមីនា ឆ្នាំ២០២៤៖ រដ្ឋបាលជលផលសហការជាមួយសាកលវិទ្យាល័យ Kyoto Prefectural University និងក្រុមហ៊ុន Aqua Note នៃប្រទេសជប៉ុន បានសាកល្បងបំពាក់ និងដាំសារាយសិប្បនិម្មិត C-lant នៅសហគមន៍នេសាទភូមិថ្មី ខេត្តកែប ដោយមានការចូលរួមពីសមាជិកសហគមន៍នេសាទ មន្រ្តីខណ្ឌរដ្ឋបាលជលផល និងនិស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្ម។

ការដាំសារាយសមុទ្រ សិប្បនិម្មិត C-lant ផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដូចជាបង្កើនស្តុកធម្មជាតិ ជាទីជម្រក កន្លែងផ្តល់ចំណី និងកន្លែងពងកូនវារីសត្វសមុទ្រ ជាបង្គោលសម្រាប់សារាយធម្មជាតិតោងនិងដុះលូតលាស់ ជាពិសេសអាចបង្កើនផលិតភាពក្នុងការនេសាទ តាមរយៈការបង្កើតប្រព័ន្ធអេកូឡូស៊ីជលផលសមុទ្រថ្មីសម្រាប់វារីជាតិសមុទ្រនៅក្នុងតំបន់ ដែលចូលរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចពណ៌ខៀវ។ សារាយសមុទ្រ សិប្បនិម្មិត C-lant អាចស្តារ ឡើងវិញនូវធនធានជលផលតំបន់ឆ្នេរ និងជួយបង្កើនសុខមាលភាពរបស់អ្នកនេសាទខ្នាតតូចនៅតាមសហគមន៍តំបន់ឆ្នេរ។

ចេញ​ផ្សាយ​ ២៦ មករា ២០២៤ 2072

ការពង្រឹងទំនាក់ទំនងរវាង រដ្ឋបាលជលផល និងសាកលវិទ្យាល័យ ដើម្បីបង្កើន ប្រសិទ្ធភាពក្នុងការគ្រប់គ្រងជលផល

រដ្ឋបាលជលផល ( FiA ) អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) និងសាកលវិទ្យាល័យចំនួនបួន បានរៀបចំសិក្ខាសាលាស្តីពីកម្មវិធី CAPFISH-Capture គាំទ្រដល់ការសិក្សាស្រាវជ្រាវ និងការអប់រំផ្នែកវិទ្យាសាស្ត្រជលផល៖ អបអរសាទរខួប២ឆ្នាំនៃភាពជាដៃគូ” នៅថ្ងៃទី២៥
ខែមករា ឆ្នាំ២០២៤ នៅសណ្ឋាគារសាន់វ៉េ (Sunway Hotel Phnom Penh) ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងជលផល តាមរយៈការធ្វើឱ្យប្រសើរឡើងនូវការអប់រំ និងការសិក្សាស្រាវជ្រាវ។ 

ភាពជាដៃគូនេះបង្ហាញថា រដ្ឋបាលជលផល និងអង្គការFAO បានគាំទ្រដល់សាកលវិទ្យាល័យភូមិន្ទកសិកម្ម  វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប វិទ្យាស្ថានជាតិកសិកម្មកំពង់ចាម និងសាកលវិទ្យាល័យក្រចេះ ចាប់តាំងពីឆ្នាំ២០២២ តាមរយៈគំនិតផ្តួចផ្តើមចំនួនបី គឺកម្មវិធីនិសិ្សតហាត់ការជាមួយខណ្ឌរដ្ឋបាលជលផល ការគាំទ្រដល់ការកែលំអ ​និងការធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាសម្រាប់បរិញ្ញាបត្រវិទ្យាសាស្ត្រជលផល និងកម្មវិធីទស្សនកិច្ចសិក្សារបស់និសិ្សត។

គំនិតផ្តួចផ្តើមទាំងបីខាងលើ ត្រូវបានអនុវត្តក្រោមមូលនិធិសហភាពអឺរ៉ុប ដែលគាំទ្របច្ចេកទេសដោយអង្គការFAO ក្រោមកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និង​​​បរិយាបន្ន​ ផ្នែកនេសាទ (CAPFISH-Capture)។ គំនិតផ្តួចផ្តើមទាំងនេះ សំដៅធ្វើឱ្យប្រសើរឡើង​នូវចំណេះដឹងសម្រាប់​ការគ្រប់គ្រង​ជលផល ដោយគាំទ្រដល់សកម្មភាពសិក្សាស្រាវជ្រាវដែលជាអាទិភាព។ សិក្ខាសាលានេះ ជាវេទិកាមួយសម្រាប់អ្នកពាក់ព័ន្ធក្នុងការវិភាគអំពីវឌ្ឍនភាព និងសមិទ្ធផលនៃគំនិតផ្តួចផ្តើមទាំងនេះ។

លោក Everaert Koen អនុប្រធានផ្នែកសហប្រតិបត្តិការនៃសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា"ការគាំទ្រដល់កម្មវិធីនិស្សិតហាត់ការក្នុងវិស័យជលផល គឺសំដៅកសាងសមត្ថភាពដល់អ្នកបច្ចេកទេស និងអ្នកវិទ្យាសាស្ត្រជំនាន់ថ្មី សម្រាប់ការគ្រប់គ្រងធនធានជលផលប្រកបដោយនិរន្តរភាពនៅកម្ពុជា "។

សម្រាប់កម្មវិធីនិស្សិតហាត់ការ និស្សិតម្នាក់ៗទទួលបានថវិកាចំនួន ៣ 000 ដុល្លារសហរដ្ឋអាមេរិក ដើម្បីគាំទ្រដល់ការ សិក្សាស្រាវជ្រាវរយៈពេល៦ខែដំបូង ព្រមទាំងថវិកាឧបត្ថម្ភប្រចាំខែចំនួន ៥00 ដុល្លារសហរដ្ឋអាមេរិករយៈពេល​៦ខែបន្ទាប់ សម្រាប់ការចំណាយលើការស្នាក់នៅ និងម្ហូបអាហារកំឡុងពេលនិសិ្សតកំពុងហាត់ការនៅតាមខណ្ឌរដ្ឋបាលជលផល។

កម្មវិធីនិស្សិតហាត់ការនេះ បានគាំទ្រដល់និស្សិតចំនួន ៣៧នាក់ មកពីសាកលវិទ្យាល័យទាំងបួនខាងលើ ដើម្បីធ្វើការសិក្សាស្រាវជ្រាវលើប្រធានបទដែលទាក់ទងវិស័យជលផល ដោយបានពិគ្រោះយោបល់ និងស្នើឡើងដោយខណ្ឌរដ្ឋបាលជលផលនៅទូទាំង២០ខេត្តនៅតំបន់ឆ្នេរ និងតំបន់
ទឹកសាប។

ឯកឧត្តម ស្រ៊ុន លឹមសុង អនុប្រធានរដ្ឋបាលជលផល មានប្រសាសន៍ថា៖ “កម្មវិធីនិស្សិតហាត់ការនេះ អនុញ្ញាតឱ្យនិស្សិតបានសិក្សារៀនសូត្រប្រកបដោយលក្ខខណ្ឌវិជ្ជាជីវៈ ហើយនៅតាមបណ្តាខណ្ឌរដ្ឋបាលជលផលក៏ទទួលបានអត្ថប្រយោជន៍ជាកម្លាំងការងារបន្ថែម និងចំណេះដឹងថ្មីៗពីនិស្សិតផងដែរ។ តាមរយៈកម្មវិធីនេះនិសិ្សត និងខណ្ឌរដ្ឋ​បាលជលផល បានចូលរួមចំណែកដល់ការគ្រប់គ្រងជលផលឱ្យកាន់តែប្រសើរឡើង។ ចក្ខុវិស័យរបស់រដ្ឋបាលជលផល គឺអភិវឌ្ឍការគ្រប់គ្រងជលផលតាមបែបវិទ្យាសាស្ត្រក្នុងរយៈពេលវែង ទន្ទឹមនឹងការកសាងសមត្ថភាពរបស់មន្ត្រីដែរ” ។

ម្យ៉ាងវិញទៀត ការគាំទ្រដល់ការកែលំអកម្មវិធីសិក្សាផ្នែកជលផល គឺធ្វើឡើងតាមរយៈការពិគ្រោះយោបល់ជាបន្តបន្ទាប់ជាមួយសាកលវិទ្យាល័យចំនួនបួនខាងលើ។ ការកែលំអកម្មវិធីសិក្សា គឺដើម្បីធានាថា សាកលវិទ្យាល័យនឹងផ្តល់នូវការអប់រំប្រកបដោយគុណភាពក្នុងវិស័យជលផល ដែលឆ្លើយតបនឹងតម្រូវការទីផ្សារការងារ។ ការកែលំអកម្មវិធីសិក្សាផ្នែកជលផលនេះ នឹងរួមចំណែកដល់ការលើកកម្ពស់ការគ្រប់គ្រងជលផលក្នុងប្រទេស តាមរយៈការបង្កើត និងកសាងសមត្ថភាពចំណេះដឹង និងជំនាញដែលពាក់ព័ន្ធវិស័យជលផលដល់អ្នកជំនាន់ក្រោយ ។

លោកសាស្ត្រាចារ្យរង បណ្ឌិត ហួន ថាវរៈ សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម មានប្រសាសន៍ថា “ការគាំទ្រដល់កម្មវិធីសិក្សារបស់សាកលវិទ្យាល័យក្នុងវិស័យជលផល បានអនុញ្ញាតឱ្យធ្វើបច្ចុប្បន្នភាពខ្លឹមសារនៃវគ្គសិក្សា និងមេរៀនសម្រាប់បង្រៀនខណៈពេលដែលការកែលំអនឹងមានការផ្លាស់ប្តូរដើម្បីឆ្លើយតបតម្រូវការក្នុងវិស័យនេះ។  និស្សិតដែលសិក្សានៅសាកលវិទ្យាល័យ នឹងទទួលបានចំណេះដឹង និងជំនាញថ្មីៗ សម្រាប់តម្រូវការទីផ្សារការងារពេលបច្ចុប្បន្ន។ ដំណើរការធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាដែលគាំទ្រដោយសហភាពអឺរ៉ុប បានគ្របដណ្តប់ទៅលើវិស័យវិទ្យាសាស្ត្រជលផល និងវារីវប្បកម្ម” ។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីភាគីពាក់ព័ន្ធក្នុងវិស័យជលផល ចំនួនប្រមាណ៨០នាក់ រួមមានតំណាងរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផល សាកលវិទ្យាល័យ និស្សិត និង
សហភាពអឺរ៉ុប។

លោក Eric Baran អ្នកឯកទេសស្រាវជ្រាវជលផលអន្តរជាតិរបស់អង្គការ FAO នៅកម្ពុជា មានប្រសាសន៍ថា “តាមរយៈសិក្ខាសាលានេះ យើងចង់ស្វែងយល់អំពីមេរៀនបទពិសោធ និងត្រួសត្រាយផ្លូវដើម្បីបន្តការអនុវត្តនូវកម្មវិធីឈ្នះ-ឈ្នះ” ។ លោកបានបន្ថែមថា សិក្ខាសាលានេះ ក៏ផ្តល់ជាវេទិកាសម្រាប់អ្នកចូលរួមពិភាក្សាអំពីនិរន្តរភាពនៃកម្មវិធីនេះដែលបន្តអនុវត្តត្រឹមខែធ្នូ ឆ្នាំ២០២៤ប៉ុណ្ណោះ។

ការពង្រឹងការសិក្សាស្រាវជ្រាវ និងការអប់រំក្នុងវិស័យជលផល គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើនទៀតដែលកំពុងត្រូវបានអនុវត្តជាផ្នែកមួយនៃការគាំទ្របន្ថែមរបស់អង្គការ FAO ដល់កម្មវិធី CAPFISH-Capture ក្នុងគោលបំណង ជួយរាជរដ្ឋាភិបាលកម្ពុជាឱ្យសម្រេចបាននូវការអភិវឌ្ឍជលផលប្រកបដោយនិរន្តរភាពដែលគិតគូពីភាពធន់នឹងអាកាសធាតុនៅតំបន់ទឹកសាបនិងតំបន់ឆ្នេរ។

ចេញ​ផ្សាយ​ ០៩ មករា ២០២៤ 2650

ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៖ នៅថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤  ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានអញ្ជើញចូលរួមពិធី កិច្ចប្រជុំបូកសរុបការងារវិស័យជលផលប្រចាំឆ្នាំ២០២៣ និងទិសដៅអនុវត្តឆ្នាំ២០២៤ ក្រោមអធិបតី ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ចេញ​ផ្សាយ​ ០៩ មករា ២០២៤ 2132

ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល

រដ្ឋបាលជលផល៖ នៅថ្ងៃចន្ទ ១២រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤  ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំ បូកសរុបរបាយការណ៍លទ្ធផលការងារវិស័យជលផលប្រចាំឆ្នាំ២០២៣ និងលើកទិសដៅសម្រាប់ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្រ្ដីក្រសួងរដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ រដ្ឋបាលជលផលបានខិតខំបំពេញភារកិច្ចក្នុងឆ្នាំ២០២៣នេះ សម្រេចបាន លទ្ធផលគួរឱ្យកត់សម្គាល់លើ ការអភិរក្សជលផល ការអនុវត្តច្បាប់ស្តីពីជលផល ការអភិវឌ្ឍវារីវប្បកម្ម ការអភិវឌ្ឍសហគមន៍នេសាទ ការកែច្នៃផលនេសាទ ការធ្វើអាជីវកម្មនេសា និងការសិក្សាស្រាវជ្រាវបច្ចេកទេសនិងវិទ្យាសាស្ត្រជលផល ពិនិត្យនឹងកែសម្រួល សេចក្តីព្រាងច្បាប់ស្តីពីជលផលថ្មី អនុក្រឹត្យ ប្រកាស និង លិខិតបទដ្ឋានដែលពាក់ព័ន្ធ ព្រមទាំងសហការជាមួយដៃគូអភិវឌ្ឍន៍ក្នុងការគ្របគ្រង អភិរក្សនិងអភិវឌ្ឍន៍វិស័យដែលជលផលឱ្យកាន់តែរីកចម្រើន ដើម្បីចូលរួមចំណែកធានា សន្តិសុខស្បៀង លើកស្ទួយសេដ្ឋកិច្ចជាតិ កាត់បន្ថយភាពក្រីក្រប្រជាពលរដ្ឋតាមមូលដ្ឋានតាមរយៈការបង្កើតមុខរបរ និងទីផ្សារជលផល ផលិតផលជលផល។

ចេញ​ផ្សាយ​ ២៦ ធ្នូ ២០២៣ 2161

សេចក្តីជូនដំណឹង

រដ្ឋបាលជលផលបានទទួលហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AfD) សម្រាប់គម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព (Sustainable Coastal and Marine Fisheries - SCMF) ដែលមានរយៈពេលអនុវត្តចំនួន ៧ឆ្នាំ (២០២៣-២០២៩) និងត្រូវអនុវត្តនៅតាមបណ្តាខេត្តទាំង៤ នៃតំបន់ឆ្នេរប្រទេសកម្ពុជា។ គម្រោងត្រូវការជ្រើសរើសក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស

ចេញ​ផ្សាយ​ ១៩ ធ្នូ ២០២៣ 2416

សេចក្តីជូនដំណឹង ស្តីពី សង្ខេបការវាយតម្លៃ និងប្រគល់កិច្ចសន្យារថយន្ត ចំនួន ១៨ គ្រឿង

សេចក្តីជូនដំណឹង ស្តីពី  សង្ខេបការវាយតម្លៃ  និងប្រគល់កិច្ចសន្យារថយន្ត ចំនួន ១៨ គ្រឿង

ចេញ​ផ្សាយ​ ០៤ ធ្នូ ២០២៣ 3419

EU និងអង្គការ FAO គាំទ្ររដ្ឋបាលជលផលសម្រាប់ការធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅ របស់ប្រជានេសាទនៅខេត្តតំបន់ឆ្នេរក្នុងប្រទេសកម្ពុជា

ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ខេត្តកែប អង្គការស្បៀងអាហារ និងកសិកម្មនៃសហប្រជាជាតិ (FAO) សហការជាមួយរដ្ឋបាលជលផល បានរៀបចំវគ្គបណ្តុះបណ្តាលដល់មន្ត្រីរដ្ឋបាលជលផលថ្នាក់ជាតិ និងខេត្តតំបន់ឆ្នេរ និងអ្នកពាក់ព័ន្ធផ្នែក នេសាទផ្សេងទៀត ដែលជាកិច្ចខិតខំប្រឹងប្រែងក្នុងគោលបំណងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជានេសាទ នៅតំបន់ឆ្នេរសមុទ្រ។ វគ្គបណ្តុះបណ្តាលនេះនឹងកសាងសមត្ថភាពដល់ភាគីពាក់ព័ន្ធក្នុងការគ្រប់គ្រងជលផល ដោយផ្តោតលើសកម្មភាពនៃការនេសាទហួសកម្រិត និងដែននេសាទសេរី ផលវិបាកនានាដែលបានប្រឈម ពិភាក្សាយុទ្ធសាស្រ្តនិងផែនការអនុវត្តនានាដើម្បីដោះស្រាយ។ ជម្រកត្រីសំខាន់ៗរួមមាន ផ្កាថ្ម ស្មៅសមុទ្រ និងព្រៃកោងកាង គឺជាកន្លែងបន្តពូជ លូតលាស់ និងចិញ្ចឹមជីវិតរបស់ត្រី។ ត្រីសមុទ្រមិនអាចរស់បានដោយគ្មានទីជម្រកដែលសំបូរដោយសុខុមាលភាព និងបរិស្ថានល្អឡើយ។ ដូច្នេះការគ្រប់គ្រងជលផលប្រកបដោយប្រសិទ្ធភាពនឹងរួមចំណែកដល់ដំណើរការធ្វើឱ្យមានកំណើនតម្លៃសេដ្ឋកិច្ចដែលទាញចេញពីជលផលសមុទ្រ សំដៅធានាថាធនធានត្រូវបានប្រើប្រាស់ក្នុងកម្រិតប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។
លោកបួយ រតនា អនុប្រធានរដ្ឋបាលជលផលបានមានប្រសាសន៍ថា “ការគ្រប់គ្រងបរិមាណត្រីដែលអាចនេសាទបាន គឺចាំបាច់ដើម្បីធានាការនេសាទប្រកបដោយនិរន្តរភាព។ ផ្នែកមួយនៃការធានានូវនិរន្តរភាពនេះ គឺការកៀងគរភាគីពាក់ព័ន្ធរួមគ្នាបង្កើនការយល់ដឹងពីការនេសាទដូចជាការនេសាទហួសកម្រិត និងការនេសាទសេរីគ្មានការគ្រប់គ្រងនិងត្រួតពិនិត្យ និងការទទួលយកនូវតម្រូវការចាំបាច់សម្រាប់មនុស្សគ្រប់គ្នាក្នុងការសហការគ្នាដោះស្រាយបញ្ហាភាពប្រឈមទាំងនេះ។ ការធ្វើការរួមគ្នាដែលយើងមានគោលដៅរួម នឹងពង្រឹងកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការអនុវត្ត និងសកម្មភាពដែលមានផលប៉ះពាល់អវិជ្ជមានលើធនធានជលផល ទីជម្រក និងផលប្រយោជន៍។”
 
រដ្ឋបាលជលផល បានរៀបចំផែនការគ្រប់គ្រងជលផលសមុទ្រដោយមានការជួយគាំទ្របច្ចេកទេសពីអង្គការ FAO និងបានប្រជុំពិភាក្សាជាមួយភាគីពាក់ព័ន្ធនានានៅគ្រប់កម្រិត រួមទាំងអាជ្ញាធរមូលដ្ឋាន និងសហគមន៍នេសាទហើយបច្ចុប្បន្ននេះកំពុងដំណើរការ សុំការអនុម័តពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ផែនការនេះនឹងជួយស្តារ និងការពារធនធានជលផល និងទីជម្រក សំខាន់ៗ ដែលអាចអនុញ្ញាតឱ្យទាញយកផលប្រយោជន៍ជាច្រើនពីការនេសាទប្រកបដោយនិរន្តរភាព។
លោកផែន ប៊ុនធឿន ទីប្រឹក្សាបច្ចេកទេសផ្នែកគ្រប់គ្រងជលផលសមុទ្រមកពីអង្គការ FAO នៅកម្ពុជាបានមានប្រសាសន៍ថា “វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងដើម្បីជួយដល់ថ្នាក់ដឹកនាំរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផល អធិការដ្ឋានរដ្ឋបាលជលផលសមុទ្រសហគមន៍នេសាទ និងអ្នកនេសាទស្វែងយល់អំពីយន្តការដែលអាចប្រើប្រាស់ក្នុងការគ្រប់គ្រងធនធានជលផលសមុទ្រឱ្យមាននិរន្តរភាព”។ គាត់បន្ថែមទៀតថា “វគ្គបណ្តុះបណ្តាលនេះមានការពិភាក្សាជាក្រុម និងលំហាត់ជាច្រើន ដើម្បីឱ្យភាគីពាក់ព័ន្ធ និងតួអង្គសំខាន់ៗអនុវត្តបច្ចេកទេស បង្កើតលក្ខខណ្ឌដែលមានស្ថិរភាព និងអាចព្យាករផលស្តុកត្រី”។ វគ្គបណ្តុះបណ្តាលកំពុងប្រព្រឹត្តឡើងនៅខេត្តកែបនៅថ្ងៃទី១៦ និង១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្តីពីការគ្រប់គ្រងសមត្ថភាព និងកម្លាំងនេសាទ (Management of Fishing Effort and Fishing Capacity) និងនៅខេត្តកំពត នៅថ្ងៃទី២១ និង២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្តីពីការគ្រប់គ្រងការនេសាទតាមតំបន់និងពេលវេលា (Spatial Fisheries Management)និងមានអ្នកចូលរួមជាមួយតំណាងសរុប៦០នាក់អញ្ជើញមកពីរាជធានីភ្នំពេញ និងខេត្តជាប់មាត់សមុទ្រ។ ជាជំហានបន្ទាប់ ផែនការគ្រប់គ្រងជលផលសមុទ្រនឹងត្រូវបានអនុម័ត និងដាក់ឱ្យដំណើរការនៅដើមឆ្នាំក្រោយ។

ព័ត៌មានបន្ថែមអំពីការគាំទ្រដល់ការគ្រប់គ្រងជលផលសមទ្រប្រកបដោយនិរន្តរភាព

ការរៀបចំបង្កើតផែនការគ្រប់គ្រងជលផលសមុទ្រត្រូវបានផ្តួចផ្តើមឡើងតាំងពីឆ្នាំ២០២១ ដែលគាំទ្រមូលនិធិដោយសហភាពអឺរ៉ុប តាមរយៈអង្គការ FAO ក្រោមគម្រោងគាំទ្របច្ចេកទេស កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (ផ្នែកនេសាទ) (CAPFISH-Capture) ដែលជាកម្មវិធីជលផលដ៏ធំបំផុតមួយរបស់សហភាពអឺរ៉ុប។ កម្មវិធីនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រង ការអភិរក្សជលផល និងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិនានាស្តីពីជលផល រួមទាំងផែនការសកម្មភាពដើម្បីទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត ក្នុងដែននេសាទសមុទ្រ និងទឹកសាប ជាពិសេសពង្រឹងក្របខ័ណ្ឌគ្រប់គ្រងជលផល។
CAPFISH-Capture មានគោលបំណងជួយដល់រាជរដ្ឋាភិបាលកម្ពុជាឱ្យសម្រេចបាននូវការអភិវឌ្ឍធនធានជលផលទឹកសាប និងសមុទ្រឱ្យមាននិរន្តរភាព រួមចំណែកដល់សន្តិសុខស្បៀង និងការកាត់បន្ថយភាពក្រីក្រ តាមរយៈការកែលម្អការអភិរក្ស ការគ្រប់គ្រង និងការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជលផលក្នុងដែននេសាទសមុទ្រ និងទឹកសាប រួមចំណែកដល់ការអភិវឌ្ឍជលផលក្រោយការប្រមូលផល និងការកែលម្អភាពធន់របស់សហគមន៍នេសាទបឹងទន្លេសាប និងតំបន់ឆ្នេរ។
 

16 November 2023, Kep  The Food and Agriculture Organization of the United Nations (FAO) has kicked off training to Fisheries Administration (FiA) cantonment officials and other fisheries stakeholders as part of ongoing efforts aimed at improving the livelihoods of coastal community fisheries. The training will build stakeholder capacity in management of fisheries which in the long term supports the protection and rehabilitation of fish resources and habitats.

Essential fish habitats include coral reefs, seagrass and mangrove forest and these are necessary for fish reproduction, growth, feeding and shelter. Marine fish cannot survive without these vital healthy habitats. Effective management of fisheries will therefore contribute to the process of enabling growth in the value generated by marine fisheries while ensuring that resources are exploited at an economically efficient and sustainable rate.

“Controlling the quantity of fish that can be taken by fishing is essential for ensuring sustainable use. Part of the process is bringing stakeholders together to improve understanding and acceptance of the need for everyone to collaborate on designing and implementing solutions.  Working together with a common goal will strengthen efforts to reduce practices and activities that have negative impacts on fishery resources, habitats and profitability,” the Deputy Director General of Fisheries Administration, Mr. Buoy Roitana said.

FiA initiated development of a marine fisheries management plan which is now undergoing the approval process. The plan will help rehabilitate and protect fish resources and critical habitats and enable a variety of user groups to benefit from the usage of fish. FiA developed the plan with technical support from FAO and in consultation with stakeholders at all levels including local authorities and fishing communities who play a key role in the decision-making process.

“This training is being organized to help management level within FiA, cantonment, inspectorates and community fisheries, fishers to understand the mechanisms that can be used to manage marine fisheries resources’, said Phen Bunthoeun, Technical Advisor of Marine Fisheries Management at FAO Cambodia. “It is conceived as an interactive workshop with many group and role plays exercises to enable stakeholders and key actors to apply techniques, creating more stable and predictable conditions of fish stock.”  

Training sessions are being held in Kep province on 16 and 17 November 2023 and in Kampot province on 21 and 23 November 2023 and will engage with a total of 60 representatives from Phnom Penh and the coastal provinces overall. As the next step, the marine fisheries management plan will be approved and launched early next year.

Supporting sustainable marine fisheries management

The development of marine fisheries management plan was initiated since 2021 with funding from the EU under FAO Complementary Support to the Cambodia Programme for Sustainable and Inclusive Growth in the Fisheries Sector (CAPFISH-Capture) which is one of the largest EU supported fisheries programmes in the world.

The programme aims to improve fisheries conservation, management and compliance with fisheries laws and regulations including the National Plan of Action to prevent, deter and eliminate Illegal, Unreported and Unregulated Marines Fishing in the inland and marine domain particularly strengthened fisheries management frameworks.

CAPFISH-Capture aims to help the Royal Government of Cambodia to achieve a more sustainable, resilient, and inclusive freshwater and marine fisheries development, contributing to food security and poverty reduction. It aims to do so by improving conservation, management and compliance with fisheries laws and regulations in the inland and marine domain, contributing to the development of post-harvest fisheries and improving resilience of the fishing communities of the Tonle Sap and coastal areas.

 

ចេញ​ផ្សាយ​ ៣១ តុលា ២០២៣ 5830

សេចក្តីជូនដំណឹង

                                         សេចក្តីជូនដំណឹង

រដ្ឋបាលជលផលបានទទួលហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AfD) សម្រាប់គម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរ​ប្រកប​​ដោយចីរភាព (Sustainable Coastal and Marine Fisheries - SCMF) ដែលមាន​រយៈ​ពេល​អនុវត្តចំនួន ៧ឆ្នាំ (២០២៣​-២០២៩) និងត្រូវអនុវត្តនៅតាម​បណ្តា​ខេត្ត​ទាំង៤ នៃតំបន់ឆ្នេរ​ប្រទេស​កម្ពុជា។ គម្រោងត្រូវការជ្រើសរើសក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស សម្រាប់ ការត្រួតពិនិត្យការសាងសង់ សម្រាប់ការងារសំណង់ស៊ីវិលនៃគម្រោង (The Contract for Construction Supervision for Civil Work Subprojects)​ (SCMFP FIA/CS-04)

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់តំណរភ្ជាប់https://selfservice.adb.org/OA_HTML/adb/xxcrs/jsp/ADBCsrnFwd.jsp?sel=193206

វីដេអូប​ច្ចេក​ទេស
សៀវភៅប​ច្ចេក​ទេស
ក​ម្រងឯកសារសំខាន់ៗ
អង្គភាពក្រោមឱវាទ

Fisheries Administration
No. 186, Norodom Boulevard, Sangkat Tonle Basac Khan Chamcar Mon, Phnom Penh, Cambodia. P.O. Box 582.
Website: http://www.fia.maff.gov.kh

;