ព្រឹត្តិការណ៍ និងព័ត៌មានចុង​ក្រោយ
ចេញ​ផ្សាយ​ ១៣ មីនា ២០២៤ 200

រដ្ឋបាលជលផលសហការជាមួយសាកលវិទ្យាល័យ Kyoto Prefectural University និងក្រុមហ៊ុន Aqua Note នៃប្រទេសជប៉ុន

ខែមីនា ឆ្នាំ២០២៤៖ រដ្ឋបាលជលផលសហការជាមួយសាកលវិទ្យាល័យ Kyoto Prefectural University និងក្រុមហ៊ុន Aqua Note នៃប្រទេសជប៉ុន បានសាកល្បងបំពាក់ និងដាំសារាយសិប្បនិម្មិត C-lant នៅសហគមន៍នេសាទភូមិថ្មី ខេត្តកែប ដោយមានការចូលរួមពីសមាជិកសហគមន៍នេសាទ មន្រ្តីខណ្ឌរដ្ឋបាលជលផល និងនិស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្ម។

ការដាំសារាយសមុទ្រ សិប្បនិម្មិត C-lant ផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដូចជាបង្កើនស្តុកធម្មជាតិ ជាទីជម្រក កន្លែងផ្តល់ចំណី និងកន្លែងពងកូនវារីសត្វសមុទ្រ ជាបង្គោលសម្រាប់សារាយធម្មជាតិតោងនិងដុះលូតលាស់ ជាពិសេសអាចបង្កើនផលិតភាពក្នុងការនេសាទ តាមរយៈការបង្កើតប្រព័ន្ធអេកូឡូស៊ីជលផលសមុទ្រថ្មីសម្រាប់វារីជាតិសមុទ្រនៅក្នុងតំបន់ ដែលចូលរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចពណ៌ខៀវ។ សារាយសមុទ្រ សិប្បនិម្មិត C-lant អាចស្តារ ឡើងវិញនូវធនធានជលផលតំបន់ឆ្នេរ និងជួយបង្កើនសុខមាលភាពរបស់អ្នកនេសាទខ្នាតតូចនៅតាមសហគមន៍តំបន់ឆ្នេរ។

ចេញ​ផ្សាយ​ ២៦ មករា ២០២៤ 2072

ការពង្រឹងទំនាក់ទំនងរវាង រដ្ឋបាលជលផល និងសាកលវិទ្យាល័យ ដើម្បីបង្កើន ប្រសិទ្ធភាពក្នុងការគ្រប់គ្រងជលផល

រដ្ឋបាលជលផល ( FiA ) អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) និងសាកលវិទ្យាល័យចំនួនបួន បានរៀបចំសិក្ខាសាលាស្តីពីកម្មវិធី CAPFISH-Capture គាំទ្រដល់ការសិក្សាស្រាវជ្រាវ និងការអប់រំផ្នែកវិទ្យាសាស្ត្រជលផល៖ អបអរសាទរខួប២ឆ្នាំនៃភាពជាដៃគូ” នៅថ្ងៃទី២៥
ខែមករា ឆ្នាំ២០២៤ នៅសណ្ឋាគារសាន់វ៉េ (Sunway Hotel Phnom Penh) ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងជលផល តាមរយៈការធ្វើឱ្យប្រសើរឡើងនូវការអប់រំ និងការសិក្សាស្រាវជ្រាវ។ 

ភាពជាដៃគូនេះបង្ហាញថា រដ្ឋបាលជលផល និងអង្គការFAO បានគាំទ្រដល់សាកលវិទ្យាល័យភូមិន្ទកសិកម្ម  វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប វិទ្យាស្ថានជាតិកសិកម្មកំពង់ចាម និងសាកលវិទ្យាល័យក្រចេះ ចាប់តាំងពីឆ្នាំ២០២២ តាមរយៈគំនិតផ្តួចផ្តើមចំនួនបី គឺកម្មវិធីនិសិ្សតហាត់ការជាមួយខណ្ឌរដ្ឋបាលជលផល ការគាំទ្រដល់ការកែលំអ ​និងការធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាសម្រាប់បរិញ្ញាបត្រវិទ្យាសាស្ត្រជលផល និងកម្មវិធីទស្សនកិច្ចសិក្សារបស់និសិ្សត។

គំនិតផ្តួចផ្តើមទាំងបីខាងលើ ត្រូវបានអនុវត្តក្រោមមូលនិធិសហភាពអឺរ៉ុប ដែលគាំទ្របច្ចេកទេសដោយអង្គការFAO ក្រោមកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និង​​​បរិយាបន្ន​ ផ្នែកនេសាទ (CAPFISH-Capture)។ គំនិតផ្តួចផ្តើមទាំងនេះ សំដៅធ្វើឱ្យប្រសើរឡើង​នូវចំណេះដឹងសម្រាប់​ការគ្រប់គ្រង​ជលផល ដោយគាំទ្រដល់សកម្មភាពសិក្សាស្រាវជ្រាវដែលជាអាទិភាព។ សិក្ខាសាលានេះ ជាវេទិកាមួយសម្រាប់អ្នកពាក់ព័ន្ធក្នុងការវិភាគអំពីវឌ្ឍនភាព និងសមិទ្ធផលនៃគំនិតផ្តួចផ្តើមទាំងនេះ។

លោក Everaert Koen អនុប្រធានផ្នែកសហប្រតិបត្តិការនៃសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា"ការគាំទ្រដល់កម្មវិធីនិស្សិតហាត់ការក្នុងវិស័យជលផល គឺសំដៅកសាងសមត្ថភាពដល់អ្នកបច្ចេកទេស និងអ្នកវិទ្យាសាស្ត្រជំនាន់ថ្មី សម្រាប់ការគ្រប់គ្រងធនធានជលផលប្រកបដោយនិរន្តរភាពនៅកម្ពុជា "។

សម្រាប់កម្មវិធីនិស្សិតហាត់ការ និស្សិតម្នាក់ៗទទួលបានថវិកាចំនួន ៣ 000 ដុល្លារសហរដ្ឋអាមេរិក ដើម្បីគាំទ្រដល់ការ សិក្សាស្រាវជ្រាវរយៈពេល៦ខែដំបូង ព្រមទាំងថវិកាឧបត្ថម្ភប្រចាំខែចំនួន ៥00 ដុល្លារសហរដ្ឋអាមេរិករយៈពេល​៦ខែបន្ទាប់ សម្រាប់ការចំណាយលើការស្នាក់នៅ និងម្ហូបអាហារកំឡុងពេលនិសិ្សតកំពុងហាត់ការនៅតាមខណ្ឌរដ្ឋបាលជលផល។

កម្មវិធីនិស្សិតហាត់ការនេះ បានគាំទ្រដល់និស្សិតចំនួន ៣៧នាក់ មកពីសាកលវិទ្យាល័យទាំងបួនខាងលើ ដើម្បីធ្វើការសិក្សាស្រាវជ្រាវលើប្រធានបទដែលទាក់ទងវិស័យជលផល ដោយបានពិគ្រោះយោបល់ និងស្នើឡើងដោយខណ្ឌរដ្ឋបាលជលផលនៅទូទាំង២០ខេត្តនៅតំបន់ឆ្នេរ និងតំបន់
ទឹកសាប។

ឯកឧត្តម ស្រ៊ុន លឹមសុង អនុប្រធានរដ្ឋបាលជលផល មានប្រសាសន៍ថា៖ “កម្មវិធីនិស្សិតហាត់ការនេះ អនុញ្ញាតឱ្យនិស្សិតបានសិក្សារៀនសូត្រប្រកបដោយលក្ខខណ្ឌវិជ្ជាជីវៈ ហើយនៅតាមបណ្តាខណ្ឌរដ្ឋបាលជលផលក៏ទទួលបានអត្ថប្រយោជន៍ជាកម្លាំងការងារបន្ថែម និងចំណេះដឹងថ្មីៗពីនិស្សិតផងដែរ។ តាមរយៈកម្មវិធីនេះនិសិ្សត និងខណ្ឌរដ្ឋ​បាលជលផល បានចូលរួមចំណែកដល់ការគ្រប់គ្រងជលផលឱ្យកាន់តែប្រសើរឡើង។ ចក្ខុវិស័យរបស់រដ្ឋបាលជលផល គឺអភិវឌ្ឍការគ្រប់គ្រងជលផលតាមបែបវិទ្យាសាស្ត្រក្នុងរយៈពេលវែង ទន្ទឹមនឹងការកសាងសមត្ថភាពរបស់មន្ត្រីដែរ” ។

ម្យ៉ាងវិញទៀត ការគាំទ្រដល់ការកែលំអកម្មវិធីសិក្សាផ្នែកជលផល គឺធ្វើឡើងតាមរយៈការពិគ្រោះយោបល់ជាបន្តបន្ទាប់ជាមួយសាកលវិទ្យាល័យចំនួនបួនខាងលើ។ ការកែលំអកម្មវិធីសិក្សា គឺដើម្បីធានាថា សាកលវិទ្យាល័យនឹងផ្តល់នូវការអប់រំប្រកបដោយគុណភាពក្នុងវិស័យជលផល ដែលឆ្លើយតបនឹងតម្រូវការទីផ្សារការងារ។ ការកែលំអកម្មវិធីសិក្សាផ្នែកជលផលនេះ នឹងរួមចំណែកដល់ការលើកកម្ពស់ការគ្រប់គ្រងជលផលក្នុងប្រទេស តាមរយៈការបង្កើត និងកសាងសមត្ថភាពចំណេះដឹង និងជំនាញដែលពាក់ព័ន្ធវិស័យជលផលដល់អ្នកជំនាន់ក្រោយ ។

លោកសាស្ត្រាចារ្យរង បណ្ឌិត ហួន ថាវរៈ សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម មានប្រសាសន៍ថា “ការគាំទ្រដល់កម្មវិធីសិក្សារបស់សាកលវិទ្យាល័យក្នុងវិស័យជលផល បានអនុញ្ញាតឱ្យធ្វើបច្ចុប្បន្នភាពខ្លឹមសារនៃវគ្គសិក្សា និងមេរៀនសម្រាប់បង្រៀនខណៈពេលដែលការកែលំអនឹងមានការផ្លាស់ប្តូរដើម្បីឆ្លើយតបតម្រូវការក្នុងវិស័យនេះ។  និស្សិតដែលសិក្សានៅសាកលវិទ្យាល័យ នឹងទទួលបានចំណេះដឹង និងជំនាញថ្មីៗ សម្រាប់តម្រូវការទីផ្សារការងារពេលបច្ចុប្បន្ន។ ដំណើរការធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាដែលគាំទ្រដោយសហភាពអឺរ៉ុប បានគ្របដណ្តប់ទៅលើវិស័យវិទ្យាសាស្ត្រជលផល និងវារីវប្បកម្ម” ។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីភាគីពាក់ព័ន្ធក្នុងវិស័យជលផល ចំនួនប្រមាណ៨០នាក់ រួមមានតំណាងរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផល សាកលវិទ្យាល័យ និស្សិត និង
សហភាពអឺរ៉ុប។

លោក Eric Baran អ្នកឯកទេសស្រាវជ្រាវជលផលអន្តរជាតិរបស់អង្គការ FAO នៅកម្ពុជា មានប្រសាសន៍ថា “តាមរយៈសិក្ខាសាលានេះ យើងចង់ស្វែងយល់អំពីមេរៀនបទពិសោធ និងត្រួសត្រាយផ្លូវដើម្បីបន្តការអនុវត្តនូវកម្មវិធីឈ្នះ-ឈ្នះ” ។ លោកបានបន្ថែមថា សិក្ខាសាលានេះ ក៏ផ្តល់ជាវេទិកាសម្រាប់អ្នកចូលរួមពិភាក្សាអំពីនិរន្តរភាពនៃកម្មវិធីនេះដែលបន្តអនុវត្តត្រឹមខែធ្នូ ឆ្នាំ២០២៤ប៉ុណ្ណោះ។

ការពង្រឹងការសិក្សាស្រាវជ្រាវ និងការអប់រំក្នុងវិស័យជលផល គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើនទៀតដែលកំពុងត្រូវបានអនុវត្តជាផ្នែកមួយនៃការគាំទ្របន្ថែមរបស់អង្គការ FAO ដល់កម្មវិធី CAPFISH-Capture ក្នុងគោលបំណង ជួយរាជរដ្ឋាភិបាលកម្ពុជាឱ្យសម្រេចបាននូវការអភិវឌ្ឍជលផលប្រកបដោយនិរន្តរភាពដែលគិតគូពីភាពធន់នឹងអាកាសធាតុនៅតំបន់ទឹកសាបនិងតំបន់ឆ្នេរ។

ចេញ​ផ្សាយ​ ០៩ មករា ២០២៤ 2653

ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៖ នៅថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤  ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានអញ្ជើញចូលរួមពិធី កិច្ចប្រជុំបូកសរុបការងារវិស័យជលផលប្រចាំឆ្នាំ២០២៣ និងទិសដៅអនុវត្តឆ្នាំ២០២៤ ក្រោមអធិបតី ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ចេញ​ផ្សាយ​ ០៩ មករា ២០២៤ 2132

ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល

រដ្ឋបាលជលផល៖ នៅថ្ងៃចន្ទ ១២រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤  ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំ បូកសរុបរបាយការណ៍លទ្ធផលការងារវិស័យជលផលប្រចាំឆ្នាំ២០២៣ និងលើកទិសដៅសម្រាប់ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្រ្ដីក្រសួងរដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ រដ្ឋបាលជលផលបានខិតខំបំពេញភារកិច្ចក្នុងឆ្នាំ២០២៣នេះ សម្រេចបាន លទ្ធផលគួរឱ្យកត់សម្គាល់លើ ការអភិរក្សជលផល ការអនុវត្តច្បាប់ស្តីពីជលផល ការអភិវឌ្ឍវារីវប្បកម្ម ការអភិវឌ្ឍសហគមន៍នេសាទ ការកែច្នៃផលនេសាទ ការធ្វើអាជីវកម្មនេសា និងការសិក្សាស្រាវជ្រាវបច្ចេកទេសនិងវិទ្យាសាស្ត្រជលផល ពិនិត្យនឹងកែសម្រួល សេចក្តីព្រាងច្បាប់ស្តីពីជលផលថ្មី អនុក្រឹត្យ ប្រកាស និង លិខិតបទដ្ឋានដែលពាក់ព័ន្ធ ព្រមទាំងសហការជាមួយដៃគូអភិវឌ្ឍន៍ក្នុងការគ្របគ្រង អភិរក្សនិងអភិវឌ្ឍន៍វិស័យដែលជលផលឱ្យកាន់តែរីកចម្រើន ដើម្បីចូលរួមចំណែកធានា សន្តិសុខស្បៀង លើកស្ទួយសេដ្ឋកិច្ចជាតិ កាត់បន្ថយភាពក្រីក្រប្រជាពលរដ្ឋតាមមូលដ្ឋានតាមរយៈការបង្កើតមុខរបរ និងទីផ្សារជលផល ផលិតផលជលផល។

ចេញ​ផ្សាយ​ ២៦ ធ្នូ ២០២៣ 2163

សេចក្តីជូនដំណឹង

រដ្ឋបាលជលផលបានទទួលហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AfD) សម្រាប់គម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព (Sustainable Coastal and Marine Fisheries - SCMF) ដែលមានរយៈពេលអនុវត្តចំនួន ៧ឆ្នាំ (២០២៣-២០២៩) និងត្រូវអនុវត្តនៅតាមបណ្តាខេត្តទាំង៤ នៃតំបន់ឆ្នេរប្រទេសកម្ពុជា។ គម្រោងត្រូវការជ្រើសរើសក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស

ចេញ​ផ្សាយ​ ១៩ ធ្នូ ២០២៣ 2419

សេចក្តីជូនដំណឹង ស្តីពី សង្ខេបការវាយតម្លៃ និងប្រគល់កិច្ចសន្យារថយន្ត ចំនួន ១៨ គ្រឿង

សេចក្តីជូនដំណឹង ស្តីពី  សង្ខេបការវាយតម្លៃ  និងប្រគល់កិច្ចសន្យារថយន្ត ចំនួន ១៨ គ្រឿង

ចេញ​ផ្សាយ​ ០៤ ធ្នូ ២០២៣ 3419

EU និងអង្គការ FAO គាំទ្ររដ្ឋបាលជលផលសម្រាប់ការធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅ របស់ប្រជានេសាទនៅខេត្តតំបន់ឆ្នេរក្នុងប្រទេសកម្ពុជា

ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ខេត្តកែប អង្គការស្បៀងអាហារ និងកសិកម្មនៃសហប្រជាជាតិ (FAO) សហការជាមួយរដ្ឋបាលជលផល បានរៀបចំវគ្គបណ្តុះបណ្តាលដល់មន្ត្រីរដ្ឋបាលជលផលថ្នាក់ជាតិ និងខេត្តតំបន់ឆ្នេរ និងអ្នកពាក់ព័ន្ធផ្នែក នេសាទផ្សេងទៀត ដែលជាកិច្ចខិតខំប្រឹងប្រែងក្នុងគោលបំណងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជានេសាទ នៅតំបន់ឆ្នេរសមុទ្រ។ វគ្គបណ្តុះបណ្តាលនេះនឹងកសាងសមត្ថភាពដល់ភាគីពាក់ព័ន្ធក្នុងការគ្រប់គ្រងជលផល ដោយផ្តោតលើសកម្មភាពនៃការនេសាទហួសកម្រិត និងដែននេសាទសេរី ផលវិបាកនានាដែលបានប្រឈម ពិភាក្សាយុទ្ធសាស្រ្តនិងផែនការអនុវត្តនានាដើម្បីដោះស្រាយ។ ជម្រកត្រីសំខាន់ៗរួមមាន ផ្កាថ្ម ស្មៅសមុទ្រ និងព្រៃកោងកាង គឺជាកន្លែងបន្តពូជ លូតលាស់ និងចិញ្ចឹមជីវិតរបស់ត្រី។ ត្រីសមុទ្រមិនអាចរស់បានដោយគ្មានទីជម្រកដែលសំបូរដោយសុខុមាលភាព និងបរិស្ថានល្អឡើយ។ ដូច្នេះការគ្រប់គ្រងជលផលប្រកបដោយប្រសិទ្ធភាពនឹងរួមចំណែកដល់ដំណើរការធ្វើឱ្យមានកំណើនតម្លៃសេដ្ឋកិច្ចដែលទាញចេញពីជលផលសមុទ្រ សំដៅធានាថាធនធានត្រូវបានប្រើប្រាស់ក្នុងកម្រិតប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។
លោកបួយ រតនា អនុប្រធានរដ្ឋបាលជលផលបានមានប្រសាសន៍ថា “ការគ្រប់គ្រងបរិមាណត្រីដែលអាចនេសាទបាន គឺចាំបាច់ដើម្បីធានាការនេសាទប្រកបដោយនិរន្តរភាព។ ផ្នែកមួយនៃការធានានូវនិរន្តរភាពនេះ គឺការកៀងគរភាគីពាក់ព័ន្ធរួមគ្នាបង្កើនការយល់ដឹងពីការនេសាទដូចជាការនេសាទហួសកម្រិត និងការនេសាទសេរីគ្មានការគ្រប់គ្រងនិងត្រួតពិនិត្យ និងការទទួលយកនូវតម្រូវការចាំបាច់សម្រាប់មនុស្សគ្រប់គ្នាក្នុងការសហការគ្នាដោះស្រាយបញ្ហាភាពប្រឈមទាំងនេះ។ ការធ្វើការរួមគ្នាដែលយើងមានគោលដៅរួម នឹងពង្រឹងកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការអនុវត្ត និងសកម្មភាពដែលមានផលប៉ះពាល់អវិជ្ជមានលើធនធានជលផល ទីជម្រក និងផលប្រយោជន៍។”
 
រដ្ឋបាលជលផល បានរៀបចំផែនការគ្រប់គ្រងជលផលសមុទ្រដោយមានការជួយគាំទ្របច្ចេកទេសពីអង្គការ FAO និងបានប្រជុំពិភាក្សាជាមួយភាគីពាក់ព័ន្ធនានានៅគ្រប់កម្រិត រួមទាំងអាជ្ញាធរមូលដ្ឋាន និងសហគមន៍នេសាទហើយបច្ចុប្បន្ននេះកំពុងដំណើរការ សុំការអនុម័តពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ផែនការនេះនឹងជួយស្តារ និងការពារធនធានជលផល និងទីជម្រក សំខាន់ៗ ដែលអាចអនុញ្ញាតឱ្យទាញយកផលប្រយោជន៍ជាច្រើនពីការនេសាទប្រកបដោយនិរន្តរភាព។
លោកផែន ប៊ុនធឿន ទីប្រឹក្សាបច្ចេកទេសផ្នែកគ្រប់គ្រងជលផលសមុទ្រមកពីអង្គការ FAO នៅកម្ពុជាបានមានប្រសាសន៍ថា “វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងដើម្បីជួយដល់ថ្នាក់ដឹកនាំរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផល អធិការដ្ឋានរដ្ឋបាលជលផលសមុទ្រសហគមន៍នេសាទ និងអ្នកនេសាទស្វែងយល់អំពីយន្តការដែលអាចប្រើប្រាស់ក្នុងការគ្រប់គ្រងធនធានជលផលសមុទ្រឱ្យមាននិរន្តរភាព”។ គាត់បន្ថែមទៀតថា “វគ្គបណ្តុះបណ្តាលនេះមានការពិភាក្សាជាក្រុម និងលំហាត់ជាច្រើន ដើម្បីឱ្យភាគីពាក់ព័ន្ធ និងតួអង្គសំខាន់ៗអនុវត្តបច្ចេកទេស បង្កើតលក្ខខណ្ឌដែលមានស្ថិរភាព និងអាចព្យាករផលស្តុកត្រី”។ វគ្គបណ្តុះបណ្តាលកំពុងប្រព្រឹត្តឡើងនៅខេត្តកែបនៅថ្ងៃទី១៦ និង១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្តីពីការគ្រប់គ្រងសមត្ថភាព និងកម្លាំងនេសាទ (Management of Fishing Effort and Fishing Capacity) និងនៅខេត្តកំពត នៅថ្ងៃទី២១ និង២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្តីពីការគ្រប់គ្រងការនេសាទតាមតំបន់និងពេលវេលា (Spatial Fisheries Management)និងមានអ្នកចូលរួមជាមួយតំណាងសរុប៦០នាក់អញ្ជើញមកពីរាជធានីភ្នំពេញ និងខេត្តជាប់មាត់សមុទ្រ។ ជាជំហានបន្ទាប់ ផែនការគ្រប់គ្រងជលផលសមុទ្រនឹងត្រូវបានអនុម័ត និងដាក់ឱ្យដំណើរការនៅដើមឆ្នាំក្រោយ។

ព័ត៌មានបន្ថែមអំពីការគាំទ្រដល់ការគ្រប់គ្រងជលផលសមទ្រប្រកបដោយនិរន្តរភាព

ការរៀបចំបង្កើតផែនការគ្រប់គ្រងជលផលសមុទ្រត្រូវបានផ្តួចផ្តើមឡើងតាំងពីឆ្នាំ២០២១ ដែលគាំទ្រមូលនិធិដោយសហភាពអឺរ៉ុប តាមរយៈអង្គការ FAO ក្រោមគម្រោងគាំទ្របច្ចេកទេស កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (ផ្នែកនេសាទ) (CAPFISH-Capture) ដែលជាកម្មវិធីជលផលដ៏ធំបំផុតមួយរបស់សហភាពអឺរ៉ុប។ កម្មវិធីនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រង ការអភិរក្សជលផល និងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិនានាស្តីពីជលផល រួមទាំងផែនការសកម្មភាពដើម្បីទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត ក្នុងដែននេសាទសមុទ្រ និងទឹកសាប ជាពិសេសពង្រឹងក្របខ័ណ្ឌគ្រប់គ្រងជលផល។
CAPFISH-Capture មានគោលបំណងជួយដល់រាជរដ្ឋាភិបាលកម្ពុជាឱ្យសម្រេចបាននូវការអភិវឌ្ឍធនធានជលផលទឹកសាប និងសមុទ្រឱ្យមាននិរន្តរភាព រួមចំណែកដល់សន្តិសុខស្បៀង និងការកាត់បន្ថយភាពក្រីក្រ តាមរយៈការកែលម្អការអភិរក្ស ការគ្រប់គ្រង និងការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជលផលក្នុងដែននេសាទសមុទ្រ និងទឹកសាប រួមចំណែកដល់ការអភិវឌ្ឍជលផលក្រោយការប្រមូលផល និងការកែលម្អភាពធន់របស់សហគមន៍នេសាទបឹងទន្លេសាប និងតំបន់ឆ្នេរ។
 

16 November 2023, Kep  The Food and Agriculture Organization of the United Nations (FAO) has kicked off training to Fisheries Administration (FiA) cantonment officials and other fisheries stakeholders as part of ongoing efforts aimed at improving the livelihoods of coastal community fisheries. The training will build stakeholder capacity in management of fisheries which in the long term supports the protection and rehabilitation of fish resources and habitats.

Essential fish habitats include coral reefs, seagrass and mangrove forest and these are necessary for fish reproduction, growth, feeding and shelter. Marine fish cannot survive without these vital healthy habitats. Effective management of fisheries will therefore contribute to the process of enabling growth in the value generated by marine fisheries while ensuring that resources are exploited at an economically efficient and sustainable rate.

“Controlling the quantity of fish that can be taken by fishing is essential for ensuring sustainable use. Part of the process is bringing stakeholders together to improve understanding and acceptance of the need for everyone to collaborate on designing and implementing solutions.  Working together with a common goal will strengthen efforts to reduce practices and activities that have negative impacts on fishery resources, habitats and profitability,” the Deputy Director General of Fisheries Administration, Mr. Buoy Roitana said.

FiA initiated development of a marine fisheries management plan which is now undergoing the approval process. The plan will help rehabilitate and protect fish resources and critical habitats and enable a variety of user groups to benefit from the usage of fish. FiA developed the plan with technical support from FAO and in consultation with stakeholders at all levels including local authorities and fishing communities who play a key role in the decision-making process.

“This training is being organized to help management level within FiA, cantonment, inspectorates and community fisheries, fishers to understand the mechanisms that can be used to manage marine fisheries resources’, said Phen Bunthoeun, Technical Advisor of Marine Fisheries Management at FAO Cambodia. “It is conceived as an interactive workshop with many group and role plays exercises to enable stakeholders and key actors to apply techniques, creating more stable and predictable conditions of fish stock.”  

Training sessions are being held in Kep province on 16 and 17 November 2023 and in Kampot province on 21 and 23 November 2023 and will engage with a total of 60 representatives from Phnom Penh and the coastal provinces overall. As the next step, the marine fisheries management plan will be approved and launched early next year.

Supporting sustainable marine fisheries management

The development of marine fisheries management plan was initiated since 2021 with funding from the EU under FAO Complementary Support to the Cambodia Programme for Sustainable and Inclusive Growth in the Fisheries Sector (CAPFISH-Capture) which is one of the largest EU supported fisheries programmes in the world.

The programme aims to improve fisheries conservation, management and compliance with fisheries laws and regulations including the National Plan of Action to prevent, deter and eliminate Illegal, Unreported and Unregulated Marines Fishing in the inland and marine domain particularly strengthened fisheries management frameworks.

CAPFISH-Capture aims to help the Royal Government of Cambodia to achieve a more sustainable, resilient, and inclusive freshwater and marine fisheries development, contributing to food security and poverty reduction. It aims to do so by improving conservation, management and compliance with fisheries laws and regulations in the inland and marine domain, contributing to the development of post-harvest fisheries and improving resilience of the fishing communities of the Tonle Sap and coastal areas.

 

ចេញ​ផ្សាយ​ ៣១ តុលា ២០២៣ 5831

សេចក្តីជូនដំណឹង

                                         សេចក្តីជូនដំណឹង

រដ្ឋបាលជលផលបានទទួលហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AfD) សម្រាប់គម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរ​ប្រកប​​ដោយចីរភាព (Sustainable Coastal and Marine Fisheries - SCMF) ដែលមាន​រយៈ​ពេល​អនុវត្តចំនួន ៧ឆ្នាំ (២០២៣​-២០២៩) និងត្រូវអនុវត្តនៅតាម​បណ្តា​ខេត្ត​ទាំង៤ នៃតំបន់ឆ្នេរ​ប្រទេស​កម្ពុជា។ គម្រោងត្រូវការជ្រើសរើសក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស សម្រាប់ ការត្រួតពិនិត្យការសាងសង់ សម្រាប់ការងារសំណង់ស៊ីវិលនៃគម្រោង (The Contract for Construction Supervision for Civil Work Subprojects)​ (SCMFP FIA/CS-04)

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់តំណរភ្ជាប់https://selfservice.adb.org/OA_HTML/adb/xxcrs/jsp/ADBCsrnFwd.jsp?sel=193206

ចេញ​ផ្សាយ​ ៣១ តុលា ២០២៣ 3484

សេចក្តីជូនដំណឹង

                                            សេចក្តីជូនដំណឹង

រដ្ឋបាលជលផលបានទទួលហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AfD) សម្រាប់គម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរ​ប្រកប​​ដោយចីរភាព (Sustainable Coastal and Marine Fisheries - SCMF) ដែលមាន​រយៈ​ពេល​អនុវត្តចំនួន ៧ឆ្នាំ (២០២៣​-២០២៩) និងត្រូវអនុវត្តនៅតាម​បណ្តា​ខេត្ត​ទាំង៤ នៃតំបន់ឆ្នេរ​ប្រទេស​កម្ពុជា។ គម្រោងត្រូវការជ្រើសរើសក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស សម្រាប់ ការគាំទ្រដល់ ការគ្រប់គ្រងគម្រោងនៃរដ្ឋបាលជលផល (The Contract for Project Management Support Consultancy for Support to the Fisheries Administration Project Management Unit) (SCMFP FIA/CS-02)   សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់តំណរភ្ជាប់​  https://selfservice.adb.org/OA_HTML/adb/xxcrs/jsp/ADBCsrnFwd.jsp?sel=192790

ចេញ​ផ្សាយ​ ១៦ ធ្នូ ២០២២ 6293

កិច្ចប្រជុំចែករំលែកបទពិសោធន៍ការសិក្សានៅប្រទេសជប៉ុន ដែលផ្តល់ដោយកម្មវិធីអាហារូបករណ៍ JICA Agri-Net

នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ត្រូវនឹងថ្ងៃពុធ ៦រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ រដ្ឋបាលជលផលសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) បានរៀបចំកិច្ចប្រជុំចែករំលែកបទពិសោធន៍ការសិក្សានៅប្រទេសជប៉ុន ដែលផ្តល់ដោយកម្មវិធីអាហារូបករណ៍ JICA Agri-Net ក្រោមអធិបតីភាពលោកបណ្ឌិត ហាវ វិសិដ្ឋ អនុប្រធានរដ្ឋបាលជលផល និងលោកស្រី TOYAMA Haruko មន្ត្រីកម្មវិធីជាន់ខ្ពស់ កសិកម្ម និងឧត្តមសិក្សានៃអង្គការ JICA។ សិក្ខាសាលានេះមានសមាសភាពចូលរួមសរុបចំនួន៥៤នាក់ មកពីនាយកដ្ឋាន វិទ្យាស្ថាន និងមជ្ឈមណ្ឌល ក្រោមឱវាទរដ្ឋបាលជលផល សាកលវិទ្យាល័យភូមិន្ទកសិកម្ម និងវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប។ គោលបំណងនៃសិក្ខាសាលាគឺចែករំលែកបទពិសោធន៍ការសិក្សា (រួមទាំងការស្រាវជ្រាវ និងការរស់នៅ) ក្នុងប្រទេសជប៉ុនរបស់អតីតនិស្សិតអាហារូបករណ៍ JICA Agri-Net ថ្នាក់បណ្ឌិត និងបរិញ្ញាបត្រជាន់ខ្ពស់កម្ពុជា (រដ្ឋបាលជលផល) និងផ្សព្វផ្សាយកម្មវិធីអាហារូបករណ៍ JICA Agri-Net ដល់អ្នកពាក់ព័ន្ធដែលចង់បន្តការសិក្សានៅប្រទេសជប៉ុន។

ចេញ​ផ្សាយ​ ២៥ វិច្ឆិកា ២០២២ 6927

កិច្ចប្រជុំលើកទី៥ របស់គណៈកម្មការតម្រង់ទិសនៃកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (CAPFISH)

នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២  ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មការតម្រង់ទិសកម្មវិធី បានដឹកនាំកិច្ចប្រជុំលើកទី៥ របស់គណៈកម្មការតម្រង់ទិសនៃកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (CAPFISH) ដោយមានការអញ្ជើញចូលរួមពី លោក ហ៊ុល បុណ្ណារ័ត្ន ប្រធាននាយកដ្ឋានសហប្រតិបត្តិការពហុភាគី តំណាងឯកឧត្តម ហែម វណ្ឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក Bryan FORNARI ប្រធានកិច្ចសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាសហប្រធាន និងឯកឧត្តម លោក លោកស្រីជាសមាជិកគណៈកម្មការតម្រង់ទិសកម្មវិធីមកពីក្រសួងពាក់ព័ន្ធ លោក លោកស្រីជាមន្រ្តីអនុវត្តកម្មវិធី និងទីប្រឹក្សាបច្ចេកទេសនៃអង្គការ FAO, UNIDO និងអង្គការ UNESCO រួមទាំងអង្គការដៃគូរ Oxfam, Save the Children, WCS, Aid et Action ឬតំណាង បានចូលរួមប្រជុំផ្ទាល់ និងពីចម្ងាយតាម Zoom ដែលមានចំនួនសរុប៦៧នាក់ នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ស្រ៊ុន លឹមសុង អនុប្រធានរដ្ឋបាលជលផល និងជាអនុប្រធានកម្មវិធី បានមានមតិស្វាគមន៍ដល់គណៈអធិបតី សមាជិក សមាជិការ ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការតម្រង់ទិសលើកទី៥នេះ និងបានជម្រាបពីរបៀបវារៈនៃកិច្ចប្រជុំ។
ឯកឧត្តម ហាស់ សារ៉េត បានថ្លែងពីគោលបំណងនៃកិច្ចប្រជុំ គឺដើម្បីធ្វើការឆ្លុះបញ្ចាំងពីការអនុវត្តសកម្មភាពគម្រោង លទ្ធផលវឌ្ឍនភាពសម្រេចបាន ចំនុចសំខាន់ៗដែលបានរៀនសូត្រ និងបញ្ហាប្រឈមនានាដែលបានជួបប្រទះ ក្នុងពេលអនុវត្តដោយថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការគាំទ្របច្ចេកទេស និងអង្គការពាក់ព័ន្ធនានា ដើម្បីឆ្លើយតបទៅនឹងសូចនាករសំខាន់ៗទាំង៨ ដូចមានចែងនៅក្នុងកិច្ចព្រមព្រៀងហិរញ្ញវត្ថុ (Financing Agreement) រវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយនឹងសហភាពអឺរ៉ុប ជូនដល់ប្រធាន និងសហប្រធានគណៈកម្មការតម្រង់ទិសនៃកម្មវិធី និងដើម្បីទទួលបាននូវអនុសាសន៍ល្អៗដើម្បីចូលរួមកែលម្អការអនុវត្តកម្មវិធីឲ្យកាន់តែល្អប្រសើបន្ថែមទៀត។ ឯកឧត្តមប្រធាន បានប្រកាសបើកកិច្ចប្រជុំ និងបានដឹកនាំសម្របសម្រួលកិច្ចប្រជុំតាមរបៀបវារៈដែលបានគ្រោងទុក។

ឯកឧត្តម ប្រធានបានអញ្ជើញ លោកតំណាងឯកឧត្តម ហែម វណ្ឌី រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Bryan FORNARI ប្រធានកិច្ចសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ដែលជាសហប្រធាននៃកិច្ចប្រជុំគណៈកម្មការតម្រង់ទិសកម្មវិធី ដើម្បីថ្លែងសុន្ទរកថាស្វាគមន៍ និងបានបញ្ជាក់ពីកិច្ចខិតខំដើម្បីបន្តកិច្ចសហការ និងគាំទ្រដល់ដំណើរការអនុវត្តកម្មវិធី CAPFISH-Capture ដែលគាំទ្រថវិកាដោយសហភាពអឺរ៉ុប។

បន្ទាប់ពីការធ្វើបទបង្ហាញពីភាគីពាក់ព័ន្ធនឹងការអនុវត្តគម្រោង ឯកឧត្តមប្រធាន បានថ្លែង កោតសរសើរដល់មន្ត្រីបច្ចេកទេស  រដ្ឋបាលជលផល ទីប្រឹក្សា អ្នកជំនាញការជាតិ អន្តរជាតិ អង្គការ និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានអនុវត្តការងារយ៉ាងសកម្ម និងទទួលបានលទ្ធផលយ៉ាងល្អ ទោះបីជាយើងបានជួបប្រទះបញ្ហាប្រឈមនានាមួយចំនួន។ 

ឯកឧត្តមប្រធាន សហប្រធាន រួមទាំង លោក Bryan FORNARI ប្រធានកិច្ចសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុបបានឯកភាពលើរបាយការណ៏វឌ្ឍន្នភាព ផែនការបន្ត និងបានផ្តល់អនុសាសន៍មួយចំនួនដើម្បីចូលរួមកែលម្អការអនុវត្តកម្មវិធីឲ្យកាន់តែល្អប្រសើរ។

ចេញ​ផ្សាយ​ ២៤ វិច្ឆិកា ២០២២ 5579

ដំណើរទស្សនកិច្ចសិក្សារបស់ គណ:ប្រតិភូតំណាងស្ថានទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ទៅកាន់តំបន់ឆ្នេរ ដើម្បីពិនិត្យការអនុវត្ត កម្មវិធី “ការជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (ផ្នែកនេសាទ)" ក្នុងខេត្តព្រះសីហនុ ពីថ្ងៃទី ២២ ដល់ ២៣ ខែវិច្ឆិកា ឆ្នាំ ២០២២

ថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ស្រ៊ុន លឹមសុង អនុប្រធានរដ្ឋបាលជលផល និងជាអនុប្រធានកម្មវិធី CAPFISH-Capture រួមទាំងមន្ត្រីបច្ចេកទេសរដ្ឋបាលជលផល បានចូលរួមក្នុងដំណើរទស្សនកិច្ចនៅខេត្តព្រះសីហនុ ជាមួយគណៈប្រតិភូតំណាងស្ថានទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា អង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ (FAO)  អង្គការ UNIDO ព្រមទាំងអង្គការដៃគូ NGO មួយចំនួនទៀត ដែលពាក់ព័ន្ធនឹងកម្មវិធី “ជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន ផ្នែកនេសាទ (CAPFISH-Capture) ដែលបានដឹកនាំដោយ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មការតម្រង់ទិសកម្មវិធី និងគណៈប្រតិភូសហភាពអឺរ៉ុបរួមមាន លោក Bryan FORNARI ជាប្រធានកិច្ចសហប្រតិបត្តិការ និងលោក Sebastien COPIN អ្នកគ្រប់គ្រងកម្មវិធី CAPFISH-Capture  និងមានការចូលរួមពីអ្នកជំនាញការជាតិ និងអន្តរជាតិពាក់ព័ន្ធ។

គោលបំណងសំខាន់នៃដំណើរទស្សនកិច្ចនេះ គឺដើម្បីពិនិត្យមើលវឌ្ឍនភាព នៃការអនុវត្តកម្មវិធី CAPFISH នៅខេត្តតំបន់ឆ្នេរ ពិសេសលើការអភិវឌ្ឍសហគមន៍នេសាទ រួមទាំងសកម្មភាពពង្រឹងសមត្ថភាពលើការអនុវត្ត ផែនការ ទប់ស្កាត់ការនេសាទខុសច្បាប់គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត ដើម្បីឈានដល់ការដោះកាតក្រហមពីសហភាពអឺរ៉ុប មកលើនេសាទសមុទ្រនៃប្រទេសកម្ពុជា។ បន្ទាប់ពីដំណើរទស្សនកិច្ច គណៈកម្មការតម្រង់ទិសរបស់កម្មវិធី CAPFISH នឹងរៀបចំកិច្ចប្រជុំលើកទី៥ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នៅខេត្ត-ព្រះសីហនុ។ 

ជាលទ្ធផល នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ គណៈប្រតិភូបានជួបប្រជុំពិភាក្សាជាមួយសហគមន៍នេសាទជំពូខ្មៅ ស្ថិតនៅភូមិព្រៃនប់ ឃុំព្រៃនប់ ស្រុកព្រៃនប់។ នៅក្នុងជំនួបប្រជុំនេះ ប្រធានបទសំខាន់ៗត្រូវបានលើកយកមកពិភាក្សារួមមាន ការចូលរួមគ្រប់គ្រងតំបន់អភិរក្សជលផលរបស់សហគមន៍នេសាទ ដោយគម្រោងបានគាំទ្រជម្រកត្រីសប្បនិម្មិត្តឬប្រអប់ស៊ីម៉ង់ចំនួន១០០ ដើម្បីដាក់នៅតំបន់អភិរក្សសហគមន៍ ការចេញល្បាតដើម្បីចូលរួមទប់ស្កាត់បទល្មើសនេសាទ រៀបចំផែនការសកម្មភាព និងការចំណាយដែលទទួលបានកញ្ចប់ថវិកាជំនួយខ្នាតតូច តាមរយៈរដ្ឋបាលជលផល និងការរៀបចំផែនការគ្រប់គ្រង និងអភិរក្សព្រៃកោងកាងទំហំ២៨២ហិកតានៅក្នុងសហគមន៍នេសាទដោយមានការដាំស្តារឡើងវិញ ការបោះបង្គោលព្រំប្រទល់ដែននេសាទអភិរក្ស និងការដាក់ផ្លាកសញ្ញាហាមឃាត់ការកាប់ទន្រ្ទានព្រៃកោងកាង។ ក្នុងនោះដែរសហគមន៍បានរាយការណ៍ថា បន្ទាប់ពីការចងក្រងជាសហគមន៍ ពង្រឹងការល្បាត និងការងារអភិរក្យ ធ្វើឱ្យទិន្នផលនេសាទមានការកើនឡើងបណ្តើរៗ ហើយសហគមន៍នេសាទ មានធនធានសម្រាប់អនុវត្តតាមផែនការបានមួយចំនួន ដោយសារទទួលបានថវិកាជំនួយខ្នាតតូចពីសហភាពអឺរ៉ុប តាមរយៈរដ្ឋបាលជលផល និងខណ្ឌរដ្ឋបាលជលផល សម្រាប់ការងារអភិរក្សនេះ ដើម្បីចូលរួមជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជានេសាទប្រកបដោយនិរន្តរភាព។

ដោយឡែក នៅពេលរសៀលនាថ្ងៃដដែលនេះ គណៈប្រតិភូបានទៅពិនិត្យមើលមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍវារីវប្បកម្មសមុទ្រ ដើម្បីស្វែងយល់បន្ថែមពីការភ្ញាស់ពូជត្រីសមុទ្រប្រភេទផ្សេងៗ ការរក្សាត្រីមេពូជ ការថែទាំកូនត្រី និងភាពប្រឈមនានា ក៏ដូចជាផែនការសកម្មភាពសម្រាប់អនុវត្តបន្ត។ នៅរសៀលថ្ងៃដដែល នោះដែរ ក៏មានកិច្ចប្រជុំជាមួយមន្រ្តីបច្ចេកទេស នៅវិទ្យាស្ថានស្រាវជ្រាវជលផលសមុទ្រ (MAFReDI) និងសង្កេតមើលប្រព័ន្ធតាមដានទូកនេសាទ (VMS) ដោយមានការពន្យល់ពីអ្នកបច្ចេកទេស ជាតិ និងអន្តរជាតិ។ បន្ទាប់កមក៏មានការប្រជុំជាមួយបណ្តាញអង្គការមិនមែនរដ្ឋាភិបាល (NGOs) ដែលធ្វើការនៅតំបន់ឆ្នេរ និងបានពិភាក្សាពីការងាររបស់បណ្តាញអង្គការចំនួន៨ ដែលកំពុងចូលរួមធ្វើការអភិវឌ្ឍវិស័យជលផលនៅតំបន់ឆ្នេរ ដែលសម្របសម្រួលនិងធ្វើបទបង្ហាញដោយអង្គការ Action Aid និងអង្គការ WEA។

សម្រាប់កម្មវិធីថ្ងៃទី២៣ គណៈប្រតិភូបានអញ្ជើញទៅទស្សនាកំពង់ផែឡើងត្រីរបស់ប្រជានេសាទដើម្បីពិនិត្យមើលលើទិន្នផលដែលបានចាប់ ប្រភេទពូជត្រី និងការថែទាំផលត្រី ការលក់ និងតម្លៃទីផ្សារត្រីស្រស់។ 
គណៈប្រតិភូ ក៏បានពិនិត្យឧបករណ៍តាមដានទូកនេសាទ (vessel monitoring system) ដែលបានបំពាក់លើទូកនេសាទ ក៏ដូចជាទស្សនាសិប្បកម្មកែច្នៃបង្គារក្រៀមពីស្ថានភាពការទិញទិន្នផលនេសាទ ការកែច្នៃ និងតម្លៃទីផ្សារផងដែរ។

ចេញ​ផ្សាយ​ ០១ កញ្ញា ២០២២ 6911

ការពិគ្រោះយោបល់លើការបង្កើតផែនការគ្រប់គ្រងជលផលសមុទ្រជាមួយអ្នកពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិក្នុងខេត្តជាប់មាត់សមុទ្រទាំង៤

នៅខែសីហា ឆ្នាំ២០២២ ដោយមានការគាំទ្រផ្នែកបច្ចេកទេសពីអង្គការ FAO CAPFISH-Capture រដ្ឋបាលជលផលបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ចំនួន4 ដើម្បីពិភាក្សា និងជូនដំណឹងដល់អ្នកពាក់ព័ន្ធសំខាន់ៗអំពីសេចក្តីព្រាងផែនការគ្រប់គ្រងជលផលសមុទ្រ (MFMP) និងដាក់បញ្ចូលធាតុចូលសំខាន់ដែលប្រមូលបានពីអ្នកពាក់ព័ន្ធ។ដំណើរការរៀបចំ MFMP បានចាប់ផ្តើមតាំងពីឆ្នាំ២០២១ ជាមួយនឹងការពិនិត្យឡើងវិញនូវព័ត៌មានស្តីពីជលផលសមុទ្ររបស់កម្ពុជា ក៏ដូចជាការត្រួតពិនិត្យគោលនយោបាយសង្ខេប។ គោលបំណងចម្បងរបស់ MFMP គឺដើម្បីលើកកម្ពស់តុល្យភាពរវាងសុខុមាលភាពអេកូឡូស៊ីដែលផ្តោតលើធនធានជលផល និងបរិស្ថានដែលមានសុខភាពល្អ និងសុខុមាលភាពរបស់មនុស្សដែលទាក់ទងនឹងសន្តិសុខស្បៀង ការងារ ជីវភាពរស់នៅ និងប្រាក់ចំណូល ពិសេសដើម្បីធានាថាផលប្រយោជន៍ដែលទទួលបានពីជលផលមានសម្រាប់មនុស្សជំនាន់ក្រោយ។កំឡុងពិគ្រោះយោបល់ មានអ្នកពាក់ព័ន្ធចូលរួមសរុបចំនួន ២២៨នាក់ ក្នុងនោះស្រី៦៣នាក់ រួមមានអាជ្ញាធរជាតិ និងខេត្ត បុគ្គលិករដ្ឋបាលជលផល មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខណ្ឌរដ្ឋបាលជលផល អធិការកិច្ចជលផលសមុទ្រ កងទ័ពជើងទឹក គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នាយកដ្ឋាននគរបាលការពារព្រំដែនសមុទ្រ អ្នកនេសាទ អ្នកកែច្នៃត្រី អ្នកជំនួញត្រីខ្នាតតូច និងអង្គការមិនមែនរដ្ឋាភិបាល/ដៃគូអភិវឌ្ឍន៍។ សេចក្តីព្រាង MFMP នឹងឆ្លងកាត់ការពិគ្រោះយោបល់បន្ថែម ហើយរំពឹងថានឹងបញ្ចប់នៅចុងឆ្នាំ២០២២។

Consultation on the Development of the Marine Fisheries Management Plan at Sub-national level Stakeholders in 4 Coastal Provinces In August 2022, with the technical support of FAO CAPFISH-Capture, the Fisheries Administration organized four consultation workshops to discuss and inform key stakeholders about the draft Marine Fisheries Management Plan (MFMP) and incorporate their inputs. The MFMP process kicked off in 2021 with a review of Cambodia's marine fisheries information, as well as a brief policy review. The main objectives of the MFMP are to promote a balance between ecological well-being that focuses on healthy fisheries resources and environment, and human well-being that pertains to food security, employment, livelihoods and income. The aim is to ensure that the benefits derived from the fisheries are available for future generations. 
A total of 228 people, of which 63 were women, attended the events, including national and provincial authorities, personnel of the Fisheries Administration, Department of Agriculture, Forestry, and Fisheries, Fisheries Administration Cantonments; marine FiA inspectorate, the Navy ,  National Committee for Maritime Security, Maritime Police Department, fishers, fish processors, micro fish traders and NGOs/Development Partners.  The draft MFMP will go through further consultations and it is expected to be finalized in late 2022.

ចេញ​ផ្សាយ​ ២៣ មិថុនា ២០២២ 3769

លោក បួយ រតនា អនុប្រធានរដ្ឋបាលជលផល

រដ្ឋបាលជលផល សហការជាមួយអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) បានបើកវគ្គបណ្តុះបណ្តាលស្តីអំពី ការទំនាក់ទំនងរវាងការឃ្លាំមើលពីអាកាសមកនាវាល្បាតលើទឹក ចាប់ពីថ្ងៃចន្ទ ០៦រោច ដល់១១រោច ខែជេស្ឋ ត្រូវនឹងថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២នៅខេត្តកំពត ដែលគាំទ្រថវិកាដោយសហភាពអឺរ៉ុប ក្រោមកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (ផ្នែកនេសាទ) (CAPFISH-Capture) ដើម្បីលើកកម្ពស់សមត្ថភាពក្នុងការល្បាតបទល្មើសជលផល។ ការបណ្តុះបណ្តាលនេះ ដឹកនាំសម្របសម្រួលដោយលោក បួយ រតនា អនុប្រធានរដ្ឋបាលជលផល និងអ្នកសម្របសម្រួលកម្មវិធីCAPFISH-Capture និងលោកហុង ហ៊ី ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល និងនីតិកម្មនៃរដ្ឋបាលជលផល និងក្រុមការងារបច្ចេកទេសនៃអង្គការFAO។ វគ្គបណ្តុះបណ្តាលនេះផ្តោតលើការអនុវត្តផ្ទាល់គឺការឡើងជិះឧទ្ធម្ភាគចក្រ ហោះឃ្លាំមើលពីអាកាស ឃើញទូកនេសាទសង្ស័យ ទាក់ទងតាមវិទ្យុទំនាក់ទំនង ហៅនាវាល្បាតដែលល្បាតលើទឹកទៅធ្វើអធិការកិច្ច ឆែក ត្រួតពិនិត្យការនេសាទ និងលិខិតស្នាមពាក់ព័ន្ធដូចជាលិខិតចុះបញ្ជីនាវា និងលិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មនេសាទ។

ចេញ​ផ្សាយ​ ១៣ មិថុនា ២០២២ 5619

ឯកឧត្តម ស៊្រុន លឹមសុង អនុប្រធានរដ្ឋបាលជលផល

ថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ត្រូវនឹង ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅរដ្ឋបាលជលផល បានរៀបចំកិច្ចប្រជុំលើកទីមួយរបស់គណៈកម្មាធិការស្រាវជ្រាវជលផល ដែលទើបបង្កើតថ្មីកាលពីខែឧសភាក្រោមកម្មវិធីCAPFISH-Capture ដែលគាំទ្រមូលនិធិដោយសហភាពអឺរ៉ុប។ កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តម ស៊្រុន លឹមសុង អនុប្រធានរដ្ឋបាលជលផល និងជាអនុប្រធានកម្មវិធីCAPFISH-Catpure ដោយមានការអញ្ជើញចូលរួមពីសហភាពអឺរ៉ុប អង្គការមិនមែនរដ្ឋាភិបាល និងនាយកដ្ឋានពាក់ព័ន្ធ។ គណៈកម្មាធិការនឹងដឹកនាំ និងសម្របសម្រួលសកម្មភាពស្រាវជ្រាវជលផលផ្អែកលើទស្សនៈវិស័យជលផល គ្រប់គ្រង និងសម្របសម្រួលជាមួយដៃគូអភិវឌ្ឍន៍ និងកំណត់អាទិភាពលើតម្រូវការស្រាវជ្រាវជលផលនិងតម្រូវការព័ត៌មានអំពីជលផល។

ចេញ​ផ្សាយ​ ០៧ កុម្ភៈ ២០២២ 4455

លោក បួយ រតនា អនុប្រធានរដ្ឋបាលជលផល

អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) សហការជាមួយរដ្ឋបាលជលផល បើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់មន្ត្រីរដ្ឋបាលជលផល ស្តីពី “មូលដ្ឋានគ្រឹះនៃប្រព័ន្ធព័ត៌មានភូមិសាស្ត្រ និងជីភីអេស” ចាប់ពីថ្ងៃចន្ទ ទី០៦កើតដល់ថ្ងៃទី១០កើត ខែមាឃ ត្រូវនឹងថ្ងៃទី០៧ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ដែលគាំទ្រថវិកាដោយសហភាពអឺរ៉ុប ក្រោមកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (ផ្នែកនេសាទ) (CAPFISH-Capture) ។ ការបណ្តុះបណ្តាលនេះ ដឹកនាំសម្របសម្រួលដោយលោក បួយ រតនា អនុប្រធានរដ្ឋបាលជលផល និងអ្នកសម្របសម្រួលកម្មវិធី CAPFISH-Capture និងក្រុមការងារបច្ចេកទេសនៃអង្គការFAO។ វគ្គបណ្តុះបណ្តាលនេះផ្តោតលើប្រធានបទសំខាន់ៗរួមមាន (១)ការស្វែងយល់ពីប្រព័ន្ធព័ត៌មានភូមិសាស្ត្រ និងទ្រឹស្តីទិន្នន័យ (២)ការហ្វឹកហាត់គ្រប់គ្រងទិន្នន័យប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (៣)ការស្វែងយល់របៀបប្រើប្រាស់កម្មវិធី ArcGIS Desktop  និង(៤)ទស្សនាទាន និងការប្រើប្រាស់ឧបករណ៍ជីភីអេស។

ចេញ​ផ្សាយ​ ១០ វិច្ឆិកា ២០២១ 6151

ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល

រដ្ឋបាលជលផល សហភាពអឺរ៉ុប និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ព្រមទាំងអង្គការដៃគូមួយចំនួនទៀត ដែលដឹកនាំដោយឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល និងលោក Bryan FORNARI ជាប្រធានកិច្ចសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា និងលោក Sebastien COPIN អ្នកគ្រប់គ្រងកម្មវិធីជលផលនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា បានធ្វើទស្សនកិច្ចនៅខេត្តសៀមរាបដើម្បីពិនិត្យមើលតំបន់អនុវត្តកម្មវិធី CAPFISH-Capture ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។  ថ្ងៃពុធ ៦កើត ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព​.ស ២៥៦៥ ត្រូវនឹង ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១  គណៈប្រតិភូ បានជួបជាមួយលោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាបផងដែរ ដោយនៅក្នុងជំនួបនេះ ប្រធានបទសំខាន់ត្រូវបានលើកយកមកពិភាក្សារួមមាន ការនេសាទខុសច្បាប់ ការដកហូតកាតក្រហមចេញពីកម្ពុជា សារៈសំខាន់នៃតំបន់ព្រៃលិចទឹក ផែនការគ្រប់គ្រងភ្លើងឆេះព្រៃលិចទឹក ការបោះបង្គោលដែនអភិរក្សនេសាទ និងការកែច្នៃផលិតផលជលផលសម្រាប់ទីផ្សារសហភាពអឺរ៉ុបបន្ទាប់ពីប្រទេសកម្ពុជាត្រូវបានដកកាតក្រហមIUU។

ចេញ​ផ្សាយ​ ២១ កញ្ញា ២០២១ 5278

រដ្ឋបាលជលផល សហការជាមួយអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO)

រដ្ឋបាលជលផល សហការជាមួយអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) កំពុងបណ្តុះបណ្តាលមន្ត្រីរដ្ឋបាលជលផល មន្ត្រីខណ្ឌរដ្ឋបាលជលផលមកពីខេត្តតំបន់ឆ្នេរ និងអធិការដ្ឋានរដ្ឋបាលជលផលសមុទ្រ ស្តីពី “ការមុជទឹកត្រួតពិនិត្យ និងតាមដានផ្កាថ្ម និងថ្មប៉ប្រះទឹក” នៅកោះរ៉ុង ខេត្តព្រះសីហនុ ចាប់ពីថ្ងៃចន្ទ ១៤កើត ខែស្រាពណ៍ ដល់ថ្ងៃសៅរ៍ ១១រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២១ ដែលគាំទ្រថវិកាដោយសហភាពអឺរ៉ុប ក្រោមកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (ផ្នែកនេសាទ)។ ការបណ្តុះបណ្តាលនេះ មានសិក្ខាកាមចូលរួមសរុបចំនួន១០នាក់ ដឹកនាំដោយនាយកដ្ឋានអភិរក្សជលផល អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ និងខ្មែរដាយគ្រុប ដោយផ្តោតលើ (១). ជំនាញមុជទឹក (២). ប្រព័ន្ធអេកូឡូស៊ីផ្កាថ្ម និងការគំរាមកំហែង (៣). វិធីសាស្ត្រតាមដានផ្កាថ្ម  (៤). ការមុជទឹកស្រាវជ្រាវប្រភេទត្រី (៥). ការកំណត់អត្តសញ្ញាណត្រី ពពួកសត្វឥតឆ្អឹងកងខ្នង និងភាវរូបស្រទាប់បាត។

ចេញ​ផ្សាយ​ ២៣ សីហា ២០២១ 5984

ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល

ថ្ងៃសៅរ៍ ១៣កើត​ ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹង ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល និងមន្រ្តីជំនាញមួយចំនួន បានចូលរួមអមដំណើរ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញមកពិនិត្យកសិដ្ឋានបង្កងទួលទន្លេជុំ ដែលមានទីតាំងស្ថិតនៅក្នុងភូមិថ្នល់ជាតិ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ចេញ​ផ្សាយ​ ២៣ មិថុនា ២០២១ 5778

ថ្នាក់ដឹកនាំវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍ជលផលទឹកសាបនៃរដ្ឋបាលជលផល

ខេត្តកំពង់ឆ្នាំង: ថ្នាក់ដឹកនាំវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍ជលផលទឹកសាបនៃរដ្ឋបាលជលផល ក្រោមការដឹកនាំដោយ បណ្ឌិត ទូច ប៊ុនថង តាមរយៈការគាំទ្របច្ចេកទេសដោយអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ក្រោមកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (CAPFISH-Capture) កំពុងផ្ដល់ការបណ្ដុះបណ្ដាលអំពីវិធីសាស្ដ្រប្រមូលទិន្នន័យតាមដាន ផលចាប់ជលផលទឹកសាបតាមបែបវិទ្យាសាស្ដ្រ រយៈពេល២ថ្ងៃ (ថ្ងៃទី២៣ និង២៤ ខែមិថុនា ឆ្នាំ២០២១) ដល់មន្ដ្រីស្រាវជ្រាវទទួលបន្ទុកប្រមូលទិន្នន័យ តាមរយៈការចុះអនុវត្ដដោយផ្ទាល់នៅទីវាល នៅភូមិកោះតាម៉ូវ ឃុំព្រះគគី ស្រុកបូរិបូណ៌ ខេត្ដកំពង់ឆ្នាំង។ ការអនុវត្ដវិធីសាស្ដ្រប្រមូលទិន្នន័យសាកល្បងនេះជាដំណាក់កាលសិក្សារៀនសូត្រគន្លឹះ ដើម្បីពង្រឹងសមត្ថភាព និងស្មារតីដល់មន្ដ្រីវិទ្យាស្ថានក្នុងការអនុវត្ដការប្រមូលទិន្នន័យតាមដានផលចាប់ជលផលប្រចាំខែទូទាំងប្រទេស ប្រកបដោយប្រសិទ្ធិភាព ស្របតាមវិធីសាស្ដ្រស្រាវជ្រាវលក្ខណៈវិទ្យាសាស្ដ្រ និងលក្ខខណ្ឌតម្រូវ  ដែលកំណត់នៅក្នុងឯកសារណែនាំវាយតម្លៃផលចាប់ជលផលទឹកសាបតាមបែបវិទ្យាសាស្ដ្រក្នុងប្រទេសកម្ពុជា។ 

ចេញ​ផ្សាយ​ ០៧ មិថុនា ២០២១ 6671

ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល

ថ្ងៃអាទិត្យ ១១រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៦  ខែមិថុនា ឆ្នាំ ២០២១  ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល និងសហការី បានចុះពិនិត្យវឌ្ឍនៈភាពនៃការចិញ្ចឹមត្រីនៅក្នុងស្រុបាធាយ ខេត្តកំពង់ចាម។

ចេញ​ផ្សាយ​ ១០ កុម្ភៈ ២០២១ 8039

លោក ឆេង ផែន អនុប្រធានរដ្ឋបាលជលផល

ថ្ងៃពុធ ១៣រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០ ២១ លោក ឆេង ផែន អនុប្រធានរដ្ឋបាលជលផល បានអញ្ជើញចូលរួម Technical Working Group On Fisheries Meeting   នៅរដ្ឋបាលជលផល។    

ចេញ​ផ្សាយ​ ០៤ កុម្ភៈ ២០២១ 8335

ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល

ថ្ងៃព្រហស្បតិ៍ ៧រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០ ២១ ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល បានអញ្ជើញចូលរួម ពិធីបើកកិច្ចប្រជុំបូកសរុបសភាពការណ៍វិស័យជលផលឆ្នាំ២០២០ និងទិសដៅអនុវត្តការងារឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅរដ្ឋបាលជលផល។

ចេញ​ផ្សាយ​ ២២ មករា ២០២១ 8443

ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល

ថ្ងៃព្រហស្បតិ៍ ៨កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២១ ខែមករា ឆ្នាំ២០ ២១ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល និងសហការី បានចូលរួមអមដំណើរ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ អញ្ជើញមកពិនិត្យកសិដ្ឋានចិញ្ចឹម និងផលិតពូជត្រីលម្អ First Aquatic Industrial Co., Ltd ស្ថិតនៅភូមិកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ កសិដ្ឋាននេះបានចាប់ផ្តើមដំណើរការនៅឆ្នាំ២០១៧ ដោយចំណាយទុនវិនិយោគប្រមាណ ៤លានដុល្លារ ដោយមិនបានរួមបញ្ចូលការវិនិយោគលើការងារកសាងហេដ្ឋារចនាសម្ព័ន្ធទេ។ បច្ចុប្បន្នកសិដ្ឋានមានផលិតពូជ និងចិញ្ចឹមត្រីលម្អត្រីនាគ និងត្រីបបែលទឹកសាបដែលនាំពូជចូលមកពីប្រទេសចិន និងមានពូជត្រីទឹកសាបកម្ពុជាជាច្រើនប្រភេទទៀតផងដែរ។ នៅឆ្នាំខាងមុខនេះ កសិដ្ឋានគ្រោងនឹងនាំចេញត្រីនាគ ១០០០ក្បាល/ឆ្នាំ (តម្លៃត្រីនាគធំចាប់ពី ១០០០ដុល្លារ/ក្បាល) និងត្រីបបែលទឹកសាបជាង៥០០០ក្បាល/ឆ្នាំ (តម្លៃត្រីបបែល ២០០ដុល្លារ/ក្បាល) ទៅកាន់ទីផ្សារប្រទេសចិន។ កសិដ្ឋានប្រើកម្មករសរុបចំនួន ៥០នាក់ ក្នុងនោះមានអ្នកជំនាញបង្កាត់ភ្ញាស់មកពីប្រទេសទេសចិន និងខ្មែរ។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តក្រុមហ៊ុន ដោយបញ្ជាក់ថាក្រសួង ក៏ដូចរដ្ឋបាលជលផលនឹងរង់ចាំសហការសម្របសម្រួល ដើម្បីឲ្យដំណើរការវិនិយោគផលិតពូជ និងចិញ្ចឹមត្រីលម្អ ដំណើរការនាំចេញត្រីលម្អនេះសម្រេចទទួលបានជោគជ័យ។

ចេញ​ផ្សាយ​ ២៩ ធ្នូ ២០២០ 11431

ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល

ថ្ងៃអង្គារ ១៥កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០ ២០ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល បានអញ្ជើញចូលរួម  ពិធីសំណេះសំណាល និងចែកសម្ភារៈ តង់ប្លាស្ទិច កូនត្រីអណ្តែង កូនកង្កែប និងចំណីសម្រាប់អនុវត្តសកម្មភាពវារីវប្បកម្មក្នុងអឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីវីដ ១៩ ក្រោមអធិបតីភាពឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ  តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន   នៅភូមិស្វាយធំ ឃុំស្វាយរំពា ស្រុកស្វាយទាប ខេត្តស្វាយរៀង ចំនួន៤៦គ្រួសារ ក្នុង១គ្រួសារទទួលបានចំណី៤បាវ វីតាមីន៣កញ្ចប់ តង់ប្លាស្ទិចចំនួន១ កូនត្រីអណ្តែង៧០០ក្បាល។

ចេញ​ផ្សាយ​ ២៤ ធ្នូ ២០២០ 6100

ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល

ថ្ងៃពុធ ៩កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០ ២០ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល បានចូលរួមអមដំណើរ  ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឃុន សាវឿន អនុរដ្ឋលេខាធិការ  តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ឯកឧត្តមអភិបាលរងខេត្ត និងមន្រ្តីជំនាញជាច្រើនរូប  បានអញ្ជើញមកជួបសំណេះសំណាល និងចែកសម្ភារៈ តង់ប្លាស្ទិក កូនត្រីអណ្តែង និងចំណី ជូនកសិករយកទៅចិញ្ចឹមត្រីជាលក្ខណគ្រួសារសម្រាប់អនុវត្តសកម្មភាពវារីវប្បកម្មក្នុងអំឡុងពេលនៃការឆ្លងរាលដាលជម្ងឺកូវីដ ១៩ នៅភូមិដូនម៉ៅ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ចេញ​ផ្សាយ​ ១១ ធ្នូ ២០២០ 6776

ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល

ថ្ងៃព្រហស្បតិ៍ ១០រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០ ២០ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល បាននាំយកម៉ាសចំនួន២០០០០ម៉ាស់ អាកុល៤កាន ដបដាក់អាល់កុល២០០ដប និងថវិកា៨០០ដុល្លា  ចែកជូនឃុំទាំង៤គឺឃុំក្រឡា វិហារធំ ហាន់ជ័យ និងឃុំគគរ ដើម្បីប្រើប្រាស់ការពារទប់ស្កាត់ជម្ងឺកូវីក19 នៅតាមមូលដ្ឋាន។

ចេញ​ផ្សាយ​ ២៤ វិច្ឆិកា ២០២០ 6852

ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល

ថ្ងៃអង្គារ ៩កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល បានអញ្ជើញចូលរូមប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាបន្នផ្នែកនេសាទ ( CAPFISH-Capture ) នៅរដ្ឋបាលជលផល ។

ចេញ​ផ្សាយ​ ២២ តុលា ២០២០ 12001

ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល

ថ្ងៃព្រហស្បតិ៍ ៦កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២២ ខែតុលា ឆ្នាំ២០ ២០ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល បានចូលរួមជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយការគ្រប់គ្រង និងអនុវត្តកម្មវិធីសម្រាប់ការជុំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន នៅខេត្តកែប ។

ចេញ​ផ្សាយ​ ០២ តុលា ២០២០ 6375

ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល

ថ្ងៃសុក្រ ១៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនិងថ្ងៃទី២ ខែតុលា ឆ្នាំ២០២០  ឯកឧត្ដម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល បានអញ្ជើញចុះទស្សនកិច្ចតំបន់អភិរក្សជលផលនៅអាងទឹកវារីអគ្គិសនីសេសានក្រោមពីរ និងជណ្តើរត្រីបម្លាស់ទីចុះឡើង ដែលក្រុមហ៊ុនបានសាងសង់ ព្រមទាំងបាននាំមកនូវត្រីមេពូជ និងកូនត្រីពូជធម្មជាតិមួយចំនួនមកព្រលែងចូលទៅក្នុងតំបន់អភិរក្ស ដើម្បីបង្កើនផលស្តុកត្រីធម្មជាតិឡើងវិញ។ ត្រីមេពូជ និងកូនត្រីមានចំនួន ៣ ប្រភេទ រួមមាន៖ ត្រីខ្យាមេពូជចំនួន ២០០គីទ្បូក្រាម កូនត្រីប្រាចំនួន ៥ម៉ឺនក្បាល កូនត្រីឆ្ពិនចំនួន ១ម៉ឺនក្បាល ពិធីនេះក៏មានការចូលរួមផងដែរពីតំណាងក្រុមហ៊ុន LSS 2 តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង និងក្រចេះ រដ្ឋបាលស្រុកសេសាន ក្រុមប្រឹក្សាឃុំភ្លុក និងស្រែគរ និងសហគមន៍នេសាទ។

ចេញ​ផ្សាយ​ ២៩ កញ្ញា ២០២០ 6543

ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល

ថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២០ នៅរដ្ឋបាលជលផលបានរៀបចំការប្រជុំស្តីពី "ការអនុវត្ត និងគ្រប់គ្រងកម្មវីធី SMART សម្រាប់ការងារត្រួតពិនិត្យ និងអធិការកិច្ចបទល្មើសជលផល" ដែលមានសិក្ខាកាមចូលរួមមកពី អធិការដ្ឋានរដ្ឋបាលជលផល និងខណ្ឌរដ្ឋបាលជលផល ក្រោមអធិបតីភាពបើកដោយ ឯកឧត្ដម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល និងសម្របសម្រួលដោយ លោក បួយ រតនា អនុប្រធានរដ្ឋបាលជលផល។

 

 

ចេញ​ផ្សាយ​ ២៥ កញ្ញា ២០២០ 5997

ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល

ថ្ងៃព្រហស្បតិ៍ ៧កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនិងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០  ឯកឧត្ដម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល និងសហការី បានមកលើកទឹកចិត្តនិងពិនិត្យកសិដ្ឋានចិញ្ចឹមត្រីជាលក្ខណះពាណិជ្ជកម្មរបស់ លោក សុខ រ៉ាដែន ប្រធានសមាគមន៍វារីវប្បករកម្ពុជា ដែលមានទីតាំងស្ថិតនៅភូមិល្អក់ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។ នារដូវកន្លងមក លោក រ៉ាដែន ប្រមូលផលត្រីចិញ្ចឹមបាន ១៣០តោន (ត្រីប្រា ត្រីឆ្ពិន) ពីផ្ទៃដិទំហំ ៥ហិចតា។ លោក រ៉ាដែន នឹងមានផែនការពង្រីកផ្ទៃដីចិញ្ចឹមត្រីរហូតដល់ ២៣ហិចតានាពេលខាងមុខនេះ។
ចេញ​ផ្សាយ​ ២១ កញ្ញា ២០២០ 9955

ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល

ថ្ងៃចន្ទ ៤កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនិងថ្ងៃទី២១​ ខែកញ្ញា ឆ្នាំ២០២០ នៅរដ្ឋបាលជលផល បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពីការនាំចេញ នាំចូលផល ផលិតផលជលផល និងការអភិវឌ្ឍន៍វារីវប្បកម្ម  ក្រោមអធិបតីភាព ឯកឧត្ដម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល

 

ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២០ 9699

ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល

នារសៀលថ្ងៃអង្គារ ១៣រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនិងថ្ងៃទី១៥​ ខែកញ្ញា ឆ្នាំ២០២០ នៅរដ្ឋបាលជលផល ឯកឧត្ដម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល និងសហការី បានទទួលជួបពិភាក្សាជាមួយតំណាងសហភាពអឺរ៉ុបនិងជំនាញការ ដើម្បីរៀបចំដំណើរទស្សនកិច្ចរបស់ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ចុះពិនិត្យសកម្មភាពគ្រប់គ្រងវិស័យជលផលនិងវារីវប្បកម្ម នៅជុំវិញបឹងទន្លេសាប។

ចេញ​ផ្សាយ​ ១០ កញ្ញា ២០២០ 3862

លោក បួយ រតនា អនុប្រធានរដ្ឋបាលជលផល

ថ្ងៃព្រហស្បតិ៍ ៨រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនិង ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ លោក បួយ រតនា អនុប្រធានរដ្ឋបាលជលផល និងជាតំណាងឯកឧត្ដមប្រតិភូ បានចូលរួមបើកសិក្ខាសាលាស្តីពី ពិគ្រោះយោបល់លើសេចក្តីព្រាងអនុក្រឹត្យ "ការបែងចែកនិងការប្រព្រឹត្តទៅរបស់អគ្គនាយកដ្ឋានជលផល" ដែលមានការចូលរួមពី  លោក ហុង ហ៊ី ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលនិងនីតិកម្ម, លោក  កើត គា អធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប និងលោក លោកស្រីជាសិក្ខាកាម ដែររៀបចំទ្បើងដោយរដ្ឋបាលជលផល នៅខេត្តសៀមរាប។

ចេញ​ផ្សាយ​ ០៨ កញ្ញា ២០២០ 6713

ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល

ថ្ងៃចន្ទ ៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០ ២០ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល និងសហការី បានចូលរួមអមដំណើរ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន  ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញមកជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកកូនត្រីអណ្តែង និងសម្ភារចិញ្ចឹមមួយចំនួនទៀតមកចែកជូនកសិករ នៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល។ 

ចេញ​ផ្សាយ​ ០៣ កញ្ញា ២០២០ 3847

លោក បួយ រតនា អនុប្រធានរដ្ឋបាលជលផល

ថ្ងៃព្រហស្បតិ៍ ១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនិង ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២០ លោក បួយ រតនា អនុប្រធានរដ្ឋបាលជលផល និងជាតំណាងឯកឧត្ដមប្រតិភូ បានអញ្ជើញចូលរួមចែកវិញ្ញាបនបត្រ ដល់សិក្ខាកាមដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពី "ការប្រមូលទិន្នន័យល្បាត SMART សម្រាប់ដែននេសាទទឹកសាប" សម្រាប់អនុវត្តកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (ផ្នែកនេសាទ)​ ដោយជោគជ័យចំនួនបីថ្ងៃនៅរដ្ឋបាលជលផល។

ចេញ​ផ្សាយ​ ០១ កញ្ញា ២០២០ 6303

លោក បួយ រតនា អនុប្រធានរដ្ឋបាលជលផល

ថ្ងៃអង្គារ ១៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនិង ថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០២០ នៅរដ្ឋបាលជលផល លោក បួយ រតនា អនុប្រធានរដ្ឋបាលជលផល និងជាតំណាងឯកឧត្ដមប្រតិភូ បានអញ្ជើញចូលរួមបើក វគ្គបណ្តុះបណ្តាលស្តីពី "ការប្រមូលទិន្នន័យល្បាត SMART សម្រាប់ដែននេសាទទឹកសាប" សម្រាប់អនុវត្តកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (ផ្នែកនេសាទ)។

 

ចេញ​ផ្សាយ​ ៣១ សីហា ២០២០ 8622

លោក បួយ រតនា អនុប្រធានរដ្ឋបាលជលផល

ថ្ងៃចន្ទ ១៣កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២០ នៅរដ្ឋបាលជលផល លោក បួយ រតនា អនុប្រធានរដ្ឋបាលជលផល និងជាតំណាងឯកឧត្ដមប្រតិភូ បានអញ្ជើញចូលរួមបើក វគ្គបណ្តុះបណ្តាលស្តីពី “ឯកសារណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុ និងរដ្ឋបាល (Supplementary Financial Management Manual (SFMM) & Administration)” សម្រាប់អនុវត្តកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (ផ្នែកនេសាទ)។

ចេញ​ផ្សាយ​ ២៦ សីហា ២០២០ 5900

លោក បួយ រតនា អនុប្រធានរដ្ឋបាលជលផល

ថ្ងៃពុធ ៨កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងព្រឹកថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២០ នៅរដ្ឋបាលជលផល លោក បួយ រតនា អនុប្រធានរដ្ឋបាលជលផល និងជាតំណាងឯកឧត្ដមប្រតិភូ បានអញ្ជើញចូលរួមបើក វគ្គបណ្តុះបណ្តាលស្តីពី “ប្រព័ន្ធគណនេយ្យក្នុងកុំព្យូទ័រ (Sage 50 Accounting System) និងឯកសារណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុ និងរដ្ឋបាល (Supplementary Financial Management Manual (SFMM) & Administration)” សម្រាប់អនុវត្តកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (ផ្នែកនេសាទ) ដែលមានសិក្ខាកាមចូលរួមមកពី មន្រ្តីខណ្ឌរដ្ឋបាលជលផល។

ចេញ​ផ្សាយ​ ១៤ សីហា ២០២០ 4996

ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល

ថ្ងៃសុក្រ ១០រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងព្រឹកថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២០ ឯកឧត្ដម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល បានអញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលស្តីពី “ប្រព័ន្ធគណនេយ្យក្នុងកុំព្យូទ័រ (Sage 50 Accounting System) និងឯកសារណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុ និងរដ្ឋបាល (Supplementary Financial Management Manual (SFMM) & Administration)” សម្រាប់អនុវត្តកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (ផ្នែកនេសាទ) ដែលមានសិក្ខាកាមចូលរួមមកពី មន្រ្តីអធិការដ្ឋានរដ្ឋបាលជលផល និងមន្រ្តីខណ្ឌរដ្ឋបាលជលផល នៅរដ្ឋបាលជលផល។ 

ចេញ​ផ្សាយ​ ១២ សីហា ២០២០ 5678

ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល

ថ្ងៃពុធ ៨រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងព្រឹកថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២០ នៅរដ្ឋបាលជលផលបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ប្រព័ន្ធគណនេយ្យក្នុងកុំព្យូទ័រ (Sage 50 Accounting System) និងឯកសារណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុ និងរដ្ឋបាល (Supplementary Financial Management Manual (SFMM) & Administration)” សម្រាប់អនុវត្តកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (ផ្នែកនេសាទ) ដែលមានសិក្ខាកាមចូលរួមមកពី មន្រ្តីអធិការដ្ឋានរដ្ឋបាលជលផល និងមន្រ្តីខណ្ឌរដ្ឋបាលជលផល ក្រោមអធិបតីភាពបើកដោយ ឯកឧត្ដម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល និងសម្របសម្រួលដោយ លោក បួយ រតនា អនុប្រធានរដ្ឋបាលជលផល។

ចេញ​ផ្សាយ​ ៣០ កក្កដា ២០២០ 5770

ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល

ថ្ងៃព្រហស្បតិ៍ ១០កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងព្រឹកថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្ដម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានចូលរួមក្នុងពិធី ”​ សំណេះសំណាលនិងចែកសម្ភារ កូនកង្កែបពូជ កូនត្រីអណ្តែក តង់ប្លាស្ទិកនិងចំណីត្រី/កង្កែបសម្រាប់អនុវត្តសកម្មភាពវារីវប្បកម្មក្នុងអំឡុងពេលនៃការឆ្លងរាលដាលជម្ងឺកូវីដ ១៩ ”​។

ចេញ​ផ្សាយ​ ៣០ កក្កដា ២០២០ 6155

ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល

ថ្ងៃពុធ ៩កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្ដម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល និងសហការី បានចូលរួមអមដំណើរ ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពិធី ”​ សំណេះសំណាលនិងចែកសម្ភារ កូនកង្កែបពូជ កូនត្រីអណ្តែក តង់ប្លាស្ទិកនិងចំណីត្រី/កង្កែបសម្រាប់អនុវត្តសកម្មភាពវារីវប្បកម្មក្នុងអំឡុងពេលនៃការឆ្លងរាលដាលជម្ងឺកូវីដ ១៩ ” នៅភូមិអូយ៉េះ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគីរី ។

ចេញ​ផ្សាយ​ ២១ កក្កដា ២០២០ 5998

ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល

ថ្ងៃចន្ទ ១៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២០ នៅរដ្ឋបាលជលផល ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល និងសហការី បានទទួលជួប និងសំណេះសំណាលជាមួយ ប្រតិភូសមាគមវារីវប្បករនៅកម្ពុជាដែលទើបតែបង្កើតឡើង និងមានការទទួលស្គាល់ពីក្រសួងមហាផ្ទៃនាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០។ នៅក្នុងជំនួបនោះ យើងបានស្តាប់នូវការរីកចម្រើននៃការអភិវឌ្ឍន៍វារីវប្បកម្ម និងបញ្ហាលំបាកនានា ហើយឯកឧត្តមប្រធានរដ្ឋបាលជលផល និងសហការីបានបកស្រាយ និងផ្តល់អនុសាសន៍ដល់សមាគមវារីវប្បករ ដើម្បីធ្វើឲ្យប្រសើរឡើងនូវការអភិវឌ្ឍន៍វារីវប្បកម្មនៅកម្ពុជា។
ចេញ​ផ្សាយ​ ២០ កក្កដា ២០២០ 5747

ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល

ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ថ្ងៃដដែល បន្ទាប់ពីបានលែងកូនត្រីចូលបឹងធម្មជាតិ (បឹងផ្ទោល) រួចមក ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល និងក្រុមការងារ បានចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រីប្រា និងត្រីអណ្តែងរបស់ លោក កែវ ឡា នៅ​ភូមិគាំប្រដឺស ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ នារដូវចិញ្ចឹមត្រីកន្លងមកលោក កែវ ឡា បានប្រមូលផលត្រីចិញ្ចឹមចំនូន ១៥ តោន និងលក់កូនត្រីប្រាពូជចំនួន ២០ម៉ឺននក្បាល ទៅឲ្យកសិករចិញ្ចឹមត្រីដ៏ទៃទៀតនៅក្នុងឃុំ និងក្រៅឃុំរបស់ខ្លួន។
ចេញ​ផ្សាយ​ ២០ កក្កដា ២០២០ 6422

ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល

ថ្ងៃអាទិត្យ ១៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្ដម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល ចូលរួមលែងកូនត្រីចូលបឹងធម្មជាតិ (បឹងផ្ទោល) សង្កាត់ជើងទឹក ខេត្តព្រៃវែង។

 

ចេញ​ផ្សាយ​ ១៦ កក្កដា ២០២០ 4929

លោក ហុង ហ៊ី ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលនិងនីតិកម្ម នៃរដ្ឋបាលជលផល

ថ្ងៃព្រហស្បតិ៍ ១១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនិង ថ្ងៃទី ១៦ ខែកក្តដា ឆ្នាំ២០២០ លោក ហុង ហ៊ី ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលនិងនីតិកម្ម នៃរដ្ឋបាលជលផល Mr. RICHARD GREGORY តំណាងទីប្រឹក្សាកម្មវិធីគាំទ្របច្ចេកទេសនៃអង្គការហ្វាវ (FAO) Mr. Norberto Estepa (EU) លោក មិត្រ សុខសុភ័ក្រ នាយអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប បានអញ្ជើញចូលរួមចែកវិញ្ញាបនបត្រ ដល់សិក្ខាកាមដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពី "ការប្រមូលទិន្នន័យល្បាត SMART សម្រាប់ដែននេសាទទឹកសាប" ចំនួន ៣៤នាក់ ស្រី៤នាក់ នៅខេត្តពោធិ៍សាត់។

ចេញ​ផ្សាយ​ ០៨ កក្កដា ២០២០ 9194

ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល

ថ្ងៃពុធ ៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងព្រឹកថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០២០ នៅរដ្ឋបាលជលផល ឯកឧត្ដម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល  និងសហការីបានជួបជាមួយ ប្រតិភូ FAO ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើការងារអភិវឌ្ឍន៍វិស័យជលផល និងវារីវប្បកម្មនាពេលអនាគត។

ចេញ​ផ្សាយ​ ០៥ កក្កដា ២០២០ 5004

ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល

កម្មវិធីចុងក្រោយសម្រាប់ព្រឹកសៅរ៍ដដែល ១៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្ដម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល និងមន្រ្តីជំនាញ បានចូលរួមអមដំណើរ ឯកឧត្តមរដ្ឋមន្ត្រី រួមដំណើរជាមួយដោយឯកឧត្តម ជា សុមេធី អភិបាលនៃគណអភិបាលខេត្តព្រៃវែង បានបន្តដំណើរមកពិនិត្យកសិដ្ឋានចិញ្ចឹមកង្កែប មាន់ខ្មៅ និងត្រីអណ្តែង របស់លោក សៀង ឈឿន  នៅភូមិព្រែកភ្នៅ ឃុំព្រែកភ្នៅស្រុកពារាំង ខេត្តព្រៃវែង និងកម្មវិធីចុងក្រោយមួយទៀត នៃដំណើរបេសកកម្មរបស់ឯកឧត្តមរដ្ឋមន្ត្រី និងសហការី មកកាន់ខេត្តកំពង់ចាម ខេត្តកណ្តាល និងខេត្តព្រៃវែង។ នៅរសៀលថ្ងៃដដែល បន្ទាប់ពីបានអញ្ជើញចុះទៅពិនិត្យ ការចិញ្ចឹមត្រីនៅស្រុកបាធាយ ខេត្តកំពង់ចាម ការចិញ្ចឹមកន្ធាយ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងការចិញ្ចឹមកង្កែប នៅស្រុកពារាំង និងការចិញ្ចឹមត្រីនៅស្រុកពាមរក៍ ខេត្តព្រៃវែងរួចមក ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តម ជា សុមេធី អភិបាលនៃគណអភិបាលខេត្ត  បន្តដំណើរមកពិនិត្យមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប ក្នុងឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង ដែលជាកន្លែងចាប់ផ្តើមនៃភាពជោគជ័យរបស់អ្នកចិញ្ជឹមត្រី កន្ធាយ និងកង្កែបទាំង៣ ខេត្តដោយសារបានទទួលយកបច្ចេកទេសចិញ្ចឹម ផលិតចំណី បង្កាត់ ពូជ ពីមជ្ឈមណ្ឌលមួយនេះ។

ចេញ​ផ្សាយ​ ០៤ កក្កដា ២០២០ 3606

ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល

ថ្ងៃសៅរ៍ដដែល ១៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្ដម អេង ជាសានប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល និងមន្រ្តីជំនាញ បានចូលរួមអមដំណើរ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ បានអញ្ជើញ មកពិនិត្យតាមដាន និងវាយតម្លៃអំពីវឌ្ឍនភាពនៃវិស័យវារីវប្បកម្មទឹកសាប ក្នុងកសិដ្ឋានចិញ្ចឹមកន្ធាយរបស់លោក ហេង ម៉ាទីណេ នៅភូមិស្វាយមាស ឃុំវិហារសួគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ចេញ​ផ្សាយ​ ០៤ កក្កដា ២០២០ 3918

ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល

ថ្ងៃសៅរ៍ ១៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្ដម អេង ជាសានប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល និងមន្រ្តីជំនាញ បានចូលរួមអមដំណើរ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ បានអញ្ជើញ មកពិនិត្យតាមដាន និងវាយតម្លៃអំពីវឌ្ឍនភាពនៃវិស័យវារីវប្បកម្មទឹកសាប ក្នុងកសិដ្ឋានចិញ្ចឹមត្រី របស់ពូ តាំង អ៊ីមសារ៉ាវី នៅភូមិតាងិល ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម។

ចេញ​ផ្សាយ​ ៣០ មិថុនា ២០២០ 6299

ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល

ថ្ងៃអង្គារ​ ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល ចូលរួមអមដំណើរ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីស្តីពី "ទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដី និងគ្រោះរំាងស្ងួត ឆ្នាំ២០២០" ដែលបានប្រារព្វនៅភូមិកំពត ឃុំរហ័ស ស្រុករវៀង ខេត្តព្រះវិហារ។

ចេញ​ផ្សាយ​ ២៩ មិថុនា ២០២០ 6758

ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល

ថ្ងៃចន្ទ​ ៩កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នៅរដ្ឋបាលជលផល ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល  បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការតម្រង់ទិសកម្មវិធី ( Program Steering Committee-PSC ) នៃកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន ( ផ្នែកនេសាទ-CAPFISH-Capture ) ក្រោមអធិបតីភាព ឯកឧត្តម  ហាស់ សារ៉េត រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់, ឯកឧត្ដម ហែម វណ្ឌី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, Mr Franck Viault គណៈប្រតិភូតំណាងសហភាពអ៊ឺរ៉ុបប្រចាំកម្ពុជា (EU)​, Mr Alexandre Huynh តំណាងអង្គការហ្វាវ (FAO), Mr SOK Narin តំណាងអង្គការ (UNIDO) និងឯកឧត្តម លោក លោកស្រីដែរមកពីក្រសួងពាក់ពន្ធ។

ចេញ​ផ្សាយ​ ១៧ មិថុនា ២០២០ 6503

លោក ហាវ វិសិដ្ឋ អនុប្រធានរដ្ឋបាលជលផល

ថ្ងៃអង្គារ​ ១១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ លោក ហាវ វិសិដ្ឋ អនុប្រធានរដ្ឋបាលជលផល បានចូលរួមអមដំណើរ ឯកឧត្ដម ហាស់ សារ៉េត រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយមន្រ្តីជំនាញនៃរដ្ឋបាលជលផល/ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង និងលោកប្រធានមន្ទីរកសិកម្មខេត្ត បានចុះពិនិត្យ និង លើកទឹកចិត្តដល់កសិដ្ឋានចិញ្ចឹមត្រី និងផលិតពូជត្រីទីឡាព្យា របស់អង្គការតុកែញញឹម (Smiling Gecko) ស្ថិតនៅឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ចេញ​ផ្សាយ​ ១១ មិថុនា ២០២០ 4424

ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល

ថ្ងៃព្រហស្បតិ៍​ ៦រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នៅរដ្ឋបាលជលផល ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានអញ្ជើញចូលរួម កម្មវិធីបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រព័ន្ធ SMART ក្នុងការអនុវត្តច្បាប់ស្តីពីជលផល សម្រាប់ដែននេសាទសមុទ្រ និងទឹកសាប” ដោយមានការចូលរួមពី លោក Aymeric ROUSSEL តំណាងសហភាពអ៊ឺរ៉ុបប្រចាំកម្ពុជា (EU), លោក RICHARD GREGORY តំណាងទីប្រឹក្សាកម្មវិធីគាំទ្របច្ចេកទេសនៃអង្គការហ្វាវ (FAO)  ដែរមានសិក្ខាកាមចូលរួមចំនួន២១នាក់​ ក្នុងនោះមានស្រី៣នាក់ ហើយបង្រៀនដោយលោកគ្រូមកពីអង្គការ WCS។

ចេញ​ផ្សាយ​ ០៤ មិថុនា ២០២០ 6057

ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល

ថ្ងៃអង្គារ​ ១២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល  បានចូលរួមអមដំណើរ ប្រតិភូនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដឹកនាំដោយ ឯកឧត្តម រដ្ឋលេខាធិការ ហាស់ សារ៉េត ឯកឧត្តមអនុរដ្ឋលេខាធិការ ឃុន សាវឿន  ឯកឧត្តមនាយកវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងសហការី បានចុះពិនិត្យកន្លែងចិញ្ចឹម និងផលិតពូជត្រីលម្អខ្នាតធំ នៅឃុំដីឥដ្ឋ ស្រុកគៀនស្វាយ ខេត្តកណ្តាល។ 

ចេញ​ផ្សាយ​ ២៥ ឧសភា ២០២០ 7423

ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល

ព្រឹកថ្ងៃអាទិត្យដដែល​ ៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល  បានចូលរួមអមដំណើរ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មកពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពនៃការអភិវឌ្ឍដំណាំកសិ-ឧស្សាហកម្មនិងកែច្នៃកសិផលសម្រាប់នាំចេញរបស់ក្រុម Greenrich group Co., Ltd លើដីសម្បទានសេដ្ឋកិច្ចចំនួន ៦០ ២០០ហត ក្នុងឆ្នាំ១៩៩៨ ដែលមានទីតាំងស្ថិតនៅតំបន់ទ្រនាប់ឧទ្យានជាតិបុទុមសាគរ ក្នុងស្រុកកោះកុង។

ចេញ​ផ្សាយ​ ២៥ ឧសភា ២០២០ 5687

ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល

ថ្ងៃអាទិត្យ ៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល  បានចូលរួមអមដំណើរ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មកពិនិត្យមណ្ឌលចិញ្ចឹមអណ្តើកសរសៃ (អណ្តើកហ្លូង) របស់អង្គការសមាគមអភិរក្សសត្វព្រៃ (Wildlife Conservation Society,WCS) នៅភូមិទួលគគី ឃុំទួលគគី ស្រុកមណ្ឌលស៊ីម៉ា ។

ចេញ​ផ្សាយ​ ០៤ ឧសភា ២០២០ 6815

ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល

នៅព្រឹកថ្ងៃអាទិត្យ ១២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល និងសហការី បានចូលរួមអមដំណើរ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះមកពិនិត្យវឌ្ឍនភាពរបស់កសិដ្ឋានចិញ្ចឹមបង្កងអូស្រ្តាលី របស់ក្រុមហ៊ុន Cambodia Amazing Aquaculture Technological Co., Ltd ស្ថិតនៅក្នុងភូមិថ្នល់កែង ឃុំត្រពាំងប្រសាទ ស្រុកត្រពាំងប្រសាទ ខេត្តឧត្តរមានជ័យ។

ចេញ​ផ្សាយ​ ០៤ ឧសភា ២០២០ 6245

ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល

ថ្ងៃសៅរ៍ ១១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តមអេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល និងសហការី បានចូលរួមអមដំណើរ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះមកពិនិត្យសកម្មភាពចិញ្ចឹមត្រីឆ្តោ ត្រីប្រា និងត្រីពោ ក្នុងកសិដ្ឋានចិញ្ចឹមត្រីលោក លី ហាំងសេង ស្ថិតនៅភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប និងលោក តូ លៀងធឹង នៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។

ចេញ​ផ្សាយ​ ២០ មេសា ២០២០ 3905

ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល

ថ្ងៃសៅរ៍ ១១រោច ខែចេត្រ ឆ្នាំជូត ទោសក័ ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល បានចូលរួមអមដំណើរ ឯកឧត្តម ឃុន សាវឿន អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ  និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយ ឃុំហាន់ជ័យ គគរ វិហារធំ និងឃុំក្រឡា បានដឹកនាំក្រុមការងារចុះយកស្បៀងចែកជូន ប្រជាពលរដ្ឋ ចាស់ជរា ទីទាល់ក្រ ក្នុងឃុំវិហារធំ ៣១គ្រួរសារ និងឃុំក្រឡា ៣៧គ្រួសារ ក្នុង១គ្រួសារទទួលបានអង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ សាប៊ូ ក្រម៉ា។

ចេញ​ផ្សាយ​ ១៤ មេសា ២០២០ 6150

ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល

ថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំជូត ទោសក័ ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០  ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល និងសហការីទាំងអស់ សូមគោរពជូនពរ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្នុងឪកាសចូលឆ្នាំថ្មី ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ព្រះនាមទេពធីតា(គោរាគទេវី)បុត្រីទី២នៃកបិលមហាព្រហ្ម សូមប្រោះព្រំសព្វសាធុការពរ បវរសួស្តីសិរីមង្គល វិបុលសុខមហាប្រសេីរ ជូន ឯកឧត្តម នឹងលោកជំទាវ ព្រមទាំងបុត្រា បុត្រីនិងចៅប្រុស ចៅស្រី សូមមានសុខភាពល្អ បានប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ។

ចេញ​ផ្សាយ​ ០១ មេសា ២០២០ 4251

ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល

នៅព្រឹកថ្ងៃពុធ ៩កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល និងសហការី បានចូលរួមអមដំណើរ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីមកបំពេញបេសកកម្មនៅក្នុងខេត្តព្រៃវែង ក្នុងគោលបំណងដើម្បីពិនិត្យ និងតាមដានសកម្មភាពអភិវឌ្ឍន៍របស់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប របស់រដ្ឋបាលជលផល នៅភូមិបាទី ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង ហើយក៏ឆ្លៀតយកឱកាសនេះចុះមកពិនិត្យសកម្ម ភាពភ្ញាស់កូនត្រី និងចិញ្ចឹមត្រីរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកពាមរក៍ផងដែរ។

ចេញ​ផ្សាយ​ ០៤ មីនា ២០២០ 3925

ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល

ថ្ងៃអង្គារ   ១០កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី៣ ខែមីនា ឆ្នាំ ២០២០ នៅសាលប្រជុំរដ្ឋបាលជលផល មានកិច្ចប្រជុំពិភាក្សាផ្លាស់ប្តូរយោបល់ក្រោមអធិបតីភាព ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល ជាមួយនឹងសមាគមន៍វារីវប្បកម្មកម្ពុជា ដែលគាំទ្រដោយគម្រោងអភិវឌ្ឍន៍វារីប្បកម្មសម្រាប់និររន្តភាពពាណិជ្ជកម្មនៅកម្ពុជា CAST ក្នុងគោលបំណងជំរុញវារីវប្បកម្មឱ្យកាន់តែរីកចម្រើន។

ចេញ​ផ្សាយ​ ១៨ កុម្ភៈ ២០២០ 3872

ឯកឧត្តម​ អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល

ថ្ងៃចន្ទ  ៩រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២០ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល អមដំណើរដោយសហការី និងអ្នកជំនាញការនៃអង្គការ JICA ​​​​បានចុះពិនិត្យសកម្មភាពអភិវឌ្ឍន៍និងស្រាវជ្រាវវារីវប្បកម្មនៅមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប ក្នុងខេត្តព្រៃវែង។

ចេញ​ផ្សាយ​ ១៨ កុម្ភៈ ២០២០ 9552

ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល

នៅរសៀលថ្ងៃសុក្រ  ៦រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២០ នៅសាលាខេត្តកំពត ឯកឧត្ដម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល  និងមន្ត្រីជំនាញបានជួបពិភាក្សាការងារជាមួយ   ឯកឧត្ដម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ជុំវិញការងារគ្រប់គ្រងព្រៃកោងកាងតាមតំបន់ឆ្នេរ។

ចេញ​ផ្សាយ​ ១៨ កុម្ភៈ ២០២០ 3768

ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល

ថ្ងៃសុក្រ  ៦រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២០ នៅសាលាខេត្តកែប ឯកឧត្ដម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល  និងមន្ត្រីជំនាញបានជួបពិភាក្សាការងារជាមួយ ឯកឧត្ដមអភិបាលខេត្តកែប ដើម្បីជុំវិញការងារគ្រប់គ្រងព្រៃកោងកាងតាមតំបន់ឆ្នេរ ។

ចេញ​ផ្សាយ​ ១១ កុម្ភៈ ២០២០ 4487

ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល

ថ្ងៃសៅរ៍  ១៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២០ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល និងសហការី បានចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រីដំរីនៅភូមិថ្មី ឃំុសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ វារីវប្បករចិញ្ចឹមត្រីដំរីនេះមានបទពិសោធន៍ចិញ្ចឹមត្រីដំរី ១១ឆ្នាំ និងប្រមូលផលបានពី ២-៣តោនក្នុងមួយឆ្នាំៗ

ចេញ​ផ្សាយ​ ១១ កុម្ភៈ ២០២០ 4333

ឯកឧត្តម​ អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល

ថ្ងៃសុក្រ  ១៤កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២០ ឯកឧត្តម ឃុនសាវឿន អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងបឹងធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តក្រចេះ ដើម្បីជ្រើសរើសកន្លែងសម្រាប់រៀបចំទិវាមច្ឆជាតិ ១កក្កដា ២០២០។

ចេញ​ផ្សាយ​ ៣១ មករា ២០២០ 8513

ឯកឧត្តម​ អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល

ថ្ងៃសុក្រ  ៧កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២០ នៅរដ្ឋបាលជលផល ​​ បានបើកកិច្ចប្រជំុជាមួយក្រុមការងារបច្ចេកទេសជលផល ក្រោមអធិបតីភាព ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល។

 

ចេញ​ផ្សាយ​ ៣១ មករា ២០២០ 6051

ឯកឧត្តម​ អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល

ថ្ងៃព្រហស្បតិ៍  ៦កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២០ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល​​ បានចូលរួមកិច្ចប្រជំុពិភាក្សាលើលទ្ធផលនៃបេសកម្មរបស់ក្រុមទីប្រឹក្សាអន្តរជាតិនៃអង្គការ UNIDO លើផ្នែកប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាពអាហារជលផល និងផ្នែកការជម្រុញសមត្ថភាពវិស័យឯកជន ក្រោមកម្មវិធី CAPFish Fisheries (២០១៩-២០២៣) គាំទ្រដោយសហគមន៍អឺរ៉ុប (EU)  នៅរដ្ឋបាលជលផល។

 

 

ចេញ​ផ្សាយ​ ២៨ មករា ២០២០ 4599

ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល

ថ្ងៃអង្គារ  ៤កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២០ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល បានចូលរួមប្រជុំពិនិត្យការងារជលផល នៅរដ្ឋបាលជលផល។

 

ចេញ​ផ្សាយ​ ២០ មករា ២០២០ 7700

ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល

ថ្ងៃសៅរ៏ ៩រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស .២៥៦៣ ត្រូវនឹង ថ្ងៃទី១៨ ខែមករា​ ឆ្នាំ២០២០ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល និងតំណាងសហគមន៍អឺរ៉ុប (EU) បានចុះពិនិត្យទីតាំងលក់ ចែកចាយត្រី នៅព្រែកព្នៅ ការចិញ្ចឹមត្រីប្រា ត្រីឆ្តោ និងពិនិត្យការចាប់ត្រីនៅកន្លងដាយជួរ១៥ ។

ចេញ​ផ្សាយ​ ១៧ មករា ២០២០ 7364

ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល

ថ្ងៃសុក្រ ៨រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស .២៥៦៣ ត្រូវនឹង ថ្ងៃទី១៧ ខែមករា​ ឆ្នាំ២០២០ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល បានអញ្ជើញចូលរួមក្នុងពិធីបិទកិច្ចប្រជុំបូកសរុបសភាពការណ៍វិស័យជលផលឆ្នាំ២០១៩​ និងលើកទិសដៅអនុវត្កការងារបន្តឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម​ វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅទីស្តីការក្រសួង (សាលប្រជុំសែនពិដោរនៃអាគារផ្ការំដួល)។

 

 

ចេញ​ផ្សាយ​ ១៦ មករា ២០២០ 7279

ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល

ថ្ងៃព្រហស្បតិ៍ ៧រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស .២៥៦៣ ត្រូវនឹង ថ្ងៃទី១៦ ខែមករា​ ឆ្នាំ២០២០ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល បានអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំបូកសរុបសភាពការណ៍វិស័យជលផលឆ្នាំ២០១៩​ និងលើកទិសដៅអនុវត្កការងារបន្តឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរដ្ឋបាលជលផល។

ចេញ​ផ្សាយ​ ១៣ មករា ២០២០ 4957

ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល

ថ្ងៃសុក្រ ១រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២០ ឯកឧត្ត អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល បានដឹកនាំប្រជុំពិភាក្សាលើផែនការសកម្មភាពគម្រោង CAPFISH-Capture ដែលគាំទ្រដោយសហគមន៍ អឺរ៉ុប ។

ចេញ​ផ្សាយ​ ០៣ មករា ២០២០ 7069

ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល

ថ្ងៃព្រហស្បតិ៍ ៨កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី ២ ខែ មករា ឆ្នាំ ២០២០ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល បានជួបពិភាក្សារការងារជាមួយក្រុមហ៊ុនចិន ក្នុងការរកទីតាំងចិញ្ចឹមពពុះទឹកនៅតាមតំបន់ឆ្នេរសមុទ្រកម្ពុជា។

ចេញ​ផ្សាយ​ ១៧ ធ្នូ ២០១៩ 4717

ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល

ថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៩ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល បានដឹកនាំកិច្ចប្រជុំ CAPFISH-CAPTURE រវាង FiA, FAO &UNIDO នៅរដ្ឋបាលជលផល ។

ចេញ​ផ្សាយ​ ១៧ ធ្នូ ២០១៩ 4504

ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល

ថ្ងៃសុក្រ ២រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៩ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល និងក្រុមការងាររដ្ឋបាលជលផលបានចូលរួមអមដំណើរ ឯក ឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យមើលការងារជលផលនៅខេត្តកំពត ។

ចេញ​ផ្សាយ​ ១៧ ធ្នូ ២០១៩ 6643

ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល

ថ្ងៃចន្ទ ៥រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៩ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល បានចូលរួម ក្នុងពិធីចុះអនុស្សារណះយោគយល់គ្នារវាងរដ្ឋបាលជលផល និងអង្គការអន្តរជាតិដើម្បីអភិរក្សធនធានធម្មជាតិ ស្តីពីរកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងធនធានជលផលទឹកសាប និងសមុទ្រ និងបង្កើនជីវភាពរស់នៅរបស់ប្រជាសហគមន៍នេសាទ នៅខេត្តសៀមរាប ។

ចេញ​ផ្សាយ​ ០៩ ធ្នូ ២០១៩ 7346

ឯកឧត្តម​ អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល

ថ្ងៃអាទិត្យ ១២កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី ៨ ខែ ធ្នូ ឆ្នាំ ២០១៩ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល បានចូលរួមអមដំណើរ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីចុះពិនិត្យសកម្មភាពនេសាទត្រីតាមគន្លងដាយ សម្រាប់បម្រើជូនប្រជាពលរដ្ឋធ្វើប្រហុក ផ្អក...។ល។

ចេញ​ផ្សាយ​ ០២ ធ្នូ ២០១៩ 3940

ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល

ថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល បានដឹកនាំសហការីចូលរួមកិច្ចប្រជុំស្តីពីរកិច្ចសហប្រតិបត្តិការលើវិស័យជលផល រវាងរដ្ឋបាលជលផល និងអគ្គនាយកដ្ឋានជលផលវៀតណាម។

ចេញ​ផ្សាយ​ ២៧ វិច្ឆិកា ២០១៩ 10289

ឯកឧត្ត​​ម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល

ថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផលបានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់លើកទី១២ ស្តីពីការបង្ការ ទប់ស្កាត់ លុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត  នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប។

ចេញ​ផ្សាយ​ ៣០ តុលា ២០១៩ 8635

ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល

ថ្ងៃអង្គារ ២កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០១៩ ឯកឧត្តអេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល និងក្រុមការងារវារីវប្បកម្ម បានចុះទៅពិនិត្យ ការចិញ្ចឹមបង្កងពួជអូស្រ្តាលីដោយក្រុមហ៊ុន ទី អេមេហ្សីង ដែលស្ថឹតនៅក្នុងភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្ត ឧត្តរមានជ័យ។ បច្ចុប្បន្នការចិញ្ចឹមផ្តោតទៅលើការភ្ញាស់កូនពូជដើម្បីពង្រីកការចិញ្ចឹម បង្កងសាច់។ ផ្ទៃដីដែលបាននឹងកំពុងចិញ្ចឹមមានចំនួន២៥ ហិចតា នឹងធ្វើការពង្រីកដល់១០០ហិចតា នៅពេលឆាប់ៗខាងមុខ ដែលក្នុងនេះ៧០ហិចតាសម្រាប់ផលិតបង្កងសាច់ ៣០ហិចតាសម្រាប់ផលិតកូនពូជ និងមេពូជ។

ចេញ​ផ្សាយ​ ២៣ កញ្ញា ២០១៩ 4804

ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល

ថ្ងៃចន្ទ​​ ១០រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តអេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល និងសហការី បានដឹកនាំគណៈប្រតិភូសម្ពន្ធ័មេត្រីភាពរដ្ឋបាលជលផល និងក្រុមហ៊ុនសូគីមិច ចុះសួសុខទុក្ខ នាយទាហ៊ាន ពលទាហ៊ាន ក្នុងឧកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ប្រពៃណីខ្មែរ នៅទីបញ្ជាការយោធភូមិភាពទី៥ ក្រុងបាត់ដំបង ខេត្តបាត់ដំបង

ចេញ​ផ្សាយ​ ២៣ កញ្ញា ២០១៩ 4525

ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល

ថ្ងៃចន្ទ​​ ១០រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តអេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល បានចុះពិនិត្យការចិញ្ចឹមបង្គាអូស្រ្តាលី សាកល្បងនៅភូមិព្រៃកូនសេក សង្កាត់អូចារ ក្រុងបាត់ដំបង។

ចេញ​ផ្សាយ​ ០៩ កញ្ញា ២០១៩ 7425

ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល

ថ្ងៃអាទិត្យ​​ ១០កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តអេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល និងក្រុមការងារបានចូលរួមអមដំណើរ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានចុះពិនិត្យកសិដ្ឋានចិញ្ចឹមបង្គារបស់ក្រុមហ៊ុនGRAND HONG YEAN AQUACULTURE សហគមន៍ត្រពាំងសង្កែ និងសត្តឃាតដ្ឋានមាន់ របស់ក្រុមហ៊ុន3PLE FAM នៅក្នុងខេត្តកំពត។

ចេញ​ផ្សាយ​ ២៦ សីហា ២០១៩ 6507

ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល

ថ្ងៃសៅរ៍​​ ៩រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តអេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល បានចុះពិនិត្យការចិញ្ចឹមត្រីទីឡាបព្យា នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ចេញ​ផ្សាយ​ ០៥ សីហា ២០១៩ 6518

ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល

ថ្ងៃសុក្រ ២កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា​​ ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល ឯ.ឧ អេង ជាសាន និងសហការីបានចូលរួមក្នុងពិធីលែងអណ្ដើកទៅក្នុងបឹងធម្មជាតិចំនួន៩៩ក្បាលនៅព្រែកទាល់ សត្វអណ្តើកទាំងនេះបានមកពីការចុះចាប់នៅហាងម្លប់ឬស្សីក្រុងភ្នំពេញ ដោយរដ្ឋបាលជលផល សហការជាមួយ WIldlife Alliance និងអ្នកពាក់ពន្ធ័ផ្សេងទៀត កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៩។

 
ចេញ​ផ្សាយ​ ១៧ មិថុនា ២០១៩ 7292

ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល

ថ្ងៃសៅរ៍ ១៣កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល ឯ.ឧ អេង ជាសាន បានអញ្ជើញចូលរួមអមដំណើរ ឯ.ឧ វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាម្រមាញ់ និងនេសាទ និងសហការី បានចុះពិនិត្យនិងរៀបចំកន្លែងប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា ២០១៩ នៅខេត្តឧត្តមានជ័យ ។ ហើយបន្តចុះពិនិត្យការងារកសិកម្មផ្សេងៗទៀតក្នុង ខេត្តឧត្តមានជ័យ និងខេត្តសៀមរាប ។

ចេញ​ផ្សាយ​ ១០ មិថុនា ២០១៩ 8035

ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល

ថ្ងៃចន្ទ ៨កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល ឯកឧត្តម អេង ជាសាន បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពី ផែនការយុទ្ធសាស្ត្រអភិរក្សនិងគ្រប់គ្រងជលផល ១០ឆ្នាំ (២០១៩_២០២៨) នៅសណ្ឋាគារសាន់វេរាជធានីភ្នំពេញ។

ចេញ​ផ្សាយ​ ៣១ ឧសភា ២០១៩ 3944

ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល

ថ្ងៃសុក្រ​​ ១៣រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ សាសប្រជុំរដ្ឋបាលជលផល៖ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល ឯកឧត្តម អេង ជាសាន បានសហការដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសជលផល (TWGF) ដោយមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលជលផលនិងនាយកដ្ឋានក្រោមឱវាទ ព្រមទាំងដៃគូអភិវឌ្ឍន៍នានា។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងជារៀងរាល់បីខែម្តង ក្នុងគោលបំណងដើម្បីរាយការណ៍ពីវឌ្ឍនភាពនៃការអនុវត្តគម្រោង និងផែនការសកម្មភាពទាក់ទងនឹងវិស័យជលផលដែលនឹងត្រូវអនុវត្តនៅកម្ពុជា។

ចេញ​ផ្សាយ​ ៣០ ឧសភា ២០១៩ 3807

ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល

ថ្ងៃព្រហស្បតិ៍ ១២រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩៖ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល ដឹកនាំកិច្ចប្រជុំពិភាក្សាលើគម្រោង "FAO Complementary Support to the Cambodia Programme for Sustainable and Inclusive Growth in the Fisheries Sector: Capture component (CAPFISH Capture)"។ សមាសភាពចូលរួម រួមមាន ថ្នាក់ដឹកនាំរដ្ឋបាលជលផល ប្រធាន/អនុប្រធាននាយកដ្ឋានក្រោមឱវាទរដ្ឋបាលជលផល តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា និងថ្នាក់តំបន់ UNESCO និងតំណាងសហភាពអឺរ៉ុបប្រចាំកម្ពុជា។ កិច្ចប្រជុំបានពិភាក្សាអំពីឯកសារគម្រោងនឹងត្រូវអនុវត្ត ឆ្នាំ២០១៩ - ២០២៤ ដែលបានកែសម្រួល អនុលោមតាមអនុសាសន៍នៃកិច្ចប្រជុំកន្លងទៅ។

ចេញ​ផ្សាយ​ ១១ ឧសភា ២០១៩ 6251

ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល

នៅថ្ងៃសុក្រ ៧កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ ត្រូវនឹង ថ្ងៃទ១០ ខែឧសភា​ ឆ្នាំ២០១៩ ឯ.ឧ អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល និងមន្ត្រីជំនាញ បានអមដំណើរ ឯ.ឧ ហាស់ សារ៉េត រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  បានចុះពិនិត្យបច្ចុប្បន្នភាព ព្រៃកោងកាង ការចិញ្ចឹមបង្គា ការភ្ញាស់ក្តាមថ្ម និងការចិញ្ចឹមត្រីតាមបែ នៅខេត្តព្រះសីហនុ ។

ចេញ​ផ្សាយ​ ២៧ មេសា ២០១៩ 5827

ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល

នៅថ្ងៃសុក្រ ៧រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ ពិធីលែងអណ្តើកហ្លួងចំនួន២០ក្បាល ទៅក្នុងប្រព័ន្ធព្រែកស្រែអំបិល ក្រោមអធិបតីភាព ឯឧ អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល ឯឧ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងប្រធានអង្គការ WCS ព្រមទាំងមានការចូលរួមពីឯឧ តំណាងរដ្ឋបាលខេត្តព្រះសីហនុ កោះកុង តំណាងក្រសួងបរិស្ថាន អង្គភាពពាក់ព័ន្ធ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស។

 

ចេញ​ផ្សាយ​ ២៧ មេសា ២០១៩ 7145

ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល

នៅថ្ងៃព្រហស្បតិ៍ ៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ឯ.ឧ អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល សហការីបានចុះពិនិត្យការរៀបចំកន្លែងចិញ្ចឹមបង្គាក្នុងអាង កន្លែងកែឆ្នៃត្រីចំហុយ កន្លែងចិញ្ចឹកត្រីក្នុងបែរ ក្នុងខេត្តកំពត និងពិនិត្យកន្លែងចិញ្ចឹកក្តាមក្នុងស្រុកព្រៃនុប ហើយបន្តពិនិត្យមជ្ឈមណ្ឌល់អភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ ខេត្តព្រះសីហនុ ។

ចេញ​ផ្សាយ​ ១០ មេសា ២០១៩ 9547

ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល

នៅថ្ងៃពុធ ៦កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល​  និងតំណាងក្រុមហ៊ុនសូគីមិច រួមទាំងសហការី បានចុះសួរសុខទុក្ខ នាយទាហាន ពលទាហាន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះនៅទីបញ្ជាការយោភូមិភាគទី៥ ខេត្តបាត់ដំបង។

ចេញ​ផ្សាយ​ ២១ មីនា ២០១៩ 5958

ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល

    នៅថ្ងៃព្រហស្បត្តិ៍ ១រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៩ ឯកឧត្តម អេង ជាសាន ប្រតិភូរាជ

រដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល​ បានអញ្ជើញចូលរួមកិច្ចប្រជុំបង្ហាញលទ្ធផលវាយតម្លៃ ស្ដីអំពី វារីវប្បកម្ម និងជលផល

ដោយនិរន្តភាពសម្រាប់ប្រទេសកម្ពុជា របស់ក្រុមការងារ GIZ

ចេញ​ផ្សាយ​ ៣១ មករា ២០១៩ 9975

ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល

     ថ្ងៃព្រហស្បតិ៍ ១១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស .២៥៦២ ត្រូវនឹង ថ្ងៃទី៣១ ខែមករា​ ឆ្នាំ២០១៩ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល បានអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំបូកសរុបសភាពការណ៍វិស័យជលផលឆ្នាំ២០១៨​ និងទិសដៅអនុវត្តបន្តឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរដ្ឋបាលជលផល