សិក្ខាសាលាផ្ទៀងផ្ទាត់លទ្ធផលស្តីពី របាយការណ៍បឋមនៃការប្រើប្រាស់ឱសថវារីសត្វ និងសារធាតុគីមីក្នុងវារីវប្បកម្មនៅកម្ពុជា
កិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីអនុវត្តសុវត្ថិភាពម្ហូបអាហារឲ្យកាន់តែប្រសើរទ្បើងសម្រាប់វិស័យវារីវប្បកម្មនៅកម្ពុជា!
គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) បានរៀបចំសិក្ខាសាលាផ្ទៀងផ្ទាត់លទ្ធផលស្តីពី៖ របកគំឃើញបឋមនៃការប្រើប្រាស់ឱសថវារីសត្វ និងសារធាតុគីមីក្នុងវារីវប្បកម្មនៅកម្ពុជា។ សិក្ខារសាលានេះ មានការចូលរួមពីស្ថាប័ន និងអ្នកពាក់ព័ន្ធសំខាន់ៗ ដើម្បីពិភាក្សាលើលទ្ធផលស្រាវជ្រាវបឋម និងដើម្បីប្រមូលធាតុចូល សម្រាប់បញ្ចប់របាយការណ៍ស្រាវជ្រាវ ក៏ដូចជាដើម្បីបង្កើតផែនទីបង្ហាញផ្លូវសម្រាប់ការគ្រប់គ្រងលើការប្រើប្រាស់ឱសថវារីសត្វ និងសារធាតុគីមីក្នុងវិស័យវារីវប្បកម្ម។
សូមចូលរួមបន្តជំរុញការអនុវត្តវារីវប្បកម្មល្អ (GAqP) តាមរយៈការប្រើប្រាស់ផលិតផលឱសថវារីសត្វ និងសារធាតុគីមីប្រកបដោយការទទួលខុសត្រូវ ដើម្បីអនាគតដែលប្រកបដោយសុខមាលភាព។
គម្រោង CAPFISH-Capture គាំទ្រថវិកាដោយ សហភាពអឺរ៉ុប និងអនុវត្តរួមគ្នាដោយ រដ្ឋបាលជលផល និងអង្គការ UNIDO។




