Training workshop on Food Safety Information Management System
ក្រោមគម្រោងអភិវឌ្ឍន៍ជលផក្រោយប្រមូលផល ដែលទទួលបានថវិកាគាំទ្រពី សហភាពអឺរ៉ុប រដ្ឋបាលជលផល Fisheries Administration (FiA) និង អង្គការ UNIDO បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ប្រព័ន្ធគ្រប់គ្រងព័ត៌មានសុវត្ថិភាពម្ហូបអាហារ (FSIMS) ដើម្បីពង្រឹងសមត្ថភាពមន្រ្តីអធិការកិច្ច និងដើម្បីធ្វើបច្ចុប្បន្នភាពទិន្នន័យនៃប្រព័ន្ធ FSIMS ឲ្យស្របតាមបទប្បញ្ញត្តិចុងក្រោយបង្អស់របស់សហភាពអឺរ៉ុបទាក់ទងនឹងកម្មវិធីតាមដានសំណល់បសុឱសថ និងសារធាតុគីមីក្នុងផលិតផលវារីវប្បកម្ម (NRMP)។
FSIMS ត្រូវបានបង្កើតឡើងជាទម្រង់ឌីជីថលសម្រាប់រក្សាទុកទិន្នន័យអធិការកិច្ច និង NRMP ក៏ដូចជាបញ្ជីកសិដ្ឋានដែលបានត្រួតពិនិត្យក្រោមកម្មវិធី NRMP និងសហគ្រាសជលផលទៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យនៅលើបណ្តាញអនទ្បាញ។ ប្រព័ន្ធនេះជួយ រដ្ឋបាលជលផល ក្នុងការប្រមូល គ្រប់គ្រង វិភាគ និងរាយការណ៍ពីទិន្នន័យ NRMP និងអធិការកិច្ចអោយកាន់តែមានប្រសិទ្ធភាព និងតម្លាភាពជាងមុន។
គម្រោងនេះ គឺជាផ្នែកមួយនៃកម្មវិធីភាពជាដៃគូប្រចាំប្រទេស (PCP) របស់អង្គការ UNIDO។


