សិក្ខាសាលាបណ្តុះបណ្តាលស្តីពីបទដ្ឋានបច្ចេកទេសសម្រាប់នាំចេញផល ផលិតផលជលផលកម្ពុជា
លើកស្ទួយ និងផ្តល់អំណាចសេដ្ឋកិច្ចដល់វិស័យជលផល!
គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលរយៈពេល ០៣ ថ្ងៃ ស្តីពីបទដ្ឋានបច្ចេកទេសសម្រាប់នាំចេញផល ផលិតផលជលផលកម្ពុជា។ សិក្ខាកាមដែលជាមន្រ្តីអាជ្ញាធរមានសមត្ថកិច្ច (FCA) និងពីខណ្ឌរដ្ឋបាលជលផលពី ១៧ ខេត្តផ្សេងគ្នា (មានស្ត្រីចំនួន ១៧ នាក់) ទទួលបានចំណេះដឹង និងជំនាញពាក់កព័ន្ធទៅនឹងការអនុវត្តប្រព័ន្ធត្រួតពិនិត្យ សុវត្ថិភាពម្ហូបអាហារ ផ្តល់ដំបូន្មាន និងគាំទ្រដល់សហគ្រាសជលផល និងតួអង្គក្នុងខ្សែច្រវ៉ាក់តម្លៃប្រកបដោយប្រសិទិ្ធភាព។ នេះគឺជាការបោះជំហានដ៏ធំសម្បើមមួយក្នុងការសម្រេចបានអនុលោមភាពនៃតម្រូវការនាំចេញ និងទីផ្សារក្នុងស្រុក ក្នុងទិសដៅជំរុញការអភិវឌ្ឍវិស័យជលផលជារួម។
គម្រោងទទួលបានថវិកាគាំទ្រពី សហភាពអឺរ៉ុប (EU) និងអនុវត្តរួមគ្នាដោយ រដ្ឋបាលជលផល Fisheries Administration (FiA) និងអង្គការ UNIDO។
