ព័ត៌មាន19/12/2023

Training on HACCP Application for Fishery Processing Enterprises

ថ្មីៗនេះ គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) បានរៀបចំសិក្ខាសាលាស្តីពី ការអនុវត្តគោលការណ៍ ហាសឹប សម្រាប់សហគ្រាសកែច្នៃផលជលផលក្នុងគោលដៅពង្រឹងសមត្ថភាពបច្ចេកទេសដល់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីអនុវត្តកម្មវិធីត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារប្រកបដោយប្រសិទ្ធភាព ក៏ដូចជាផ្តល់ការគាំទ្រនិងការណែនាំបន្ថែមដល់សហគ្រាសជលផលក្នុងការពង្រឹងផ្នែកតម្រូវការសុវត្ថិភាពម្ហូបអាហារ។

ជាមួយនឹងការកើនឡើងនៃតម្រូវការផលិតផលជលផលមានគុណភាពនិងសុវត្ថិភាព វាមានសារៈសំខាន់ណាស់ដែលអាជ្ញាធរមានសមត្ថកិច្ច និងសហគ្រាសជលផលត្រូវផ្តល់អាទិភាពដល់សុវត្ថិភាពម្ហូបអាហារ។ សិក្ខាសាលាខាងលើ បានផ្តោតជាសំខាន់លើប្រធានបទដូចជា គោលការណ៍ប្រព័ន្ធហាសឹប HACCP ការវិភាគហានិភ័យ និងប្រធានបទទាក់ទងនឹងយេនឌ័រ និងពលកម្មកុមារ ដើម្បីធានាបាននូវការអនុលោមតាមស្តង់ដារអន្តរជាតិ។ យើងពិតជាមានមោទនភាពដែលមានអ្នកចូលរួមចម្រុះពីភាគីពាក់ព័ន្ធនានា ហើយយើងមានទំនុកចិត្តថាចំណេះដឹង និងជំនាញដែលទទួលបានក្នុងអំឡុងពេលសិក្ខាសាលា នេះនឹងត្រូវបានប្រើប្រាស់ជាប្រយោជន៍លើកកម្ពស់សុវត្ថិភាពម្ហូបអាហារ។

គម្រោងនេះអនុវត្តរួមគ្នា ដោយរដ្ឋបាលជលផល (FiA) និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ក្រោមសហហិរញ្ញប្បទានពីសហភាពអឺរ៉ុប (EU)។

#ប្រព័ន្ធហាសឹប#សហគ្រាសជលផល

Share to: