Training on HACCP Application for Fish and Fishery Products
រដ្ឋបាលជលផល និង គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល CAPFish Capture បានរៀបចំ សិក្ខាសាលាស្តីពី ការអនុវត្តគោលការណ៍ ហាសឹប សម្រាប់ផល ផលិតផលជលផលដែលរៀបចំទ្បើងនៅក្រុងសៀមរាប ប្រទេសកម្ពុជាសម្រាប់ គ្រូបង្គោលផ្នែកសុវត្ថិភាពម្ហូបអាហារ និង សវនករនិមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា CQS។
វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងពង្រឹងសមត្ថភាពបច្ចេកទេសរបស់សិក្ខាកាម ទាក់ទងនឹងភ្នាក់ងារបង្កគ្រោះថ្នាក់ផ្នែកសុវត្ថិភាពម្ហូបអាហារក្នុងផលិតផលជលផល និងកម្មវិធីបង្គោលផ្សេងៗ ជាពិសេស ជំហានទាំង ១២ និង គោលការណ៍ទាំង ៧ របស់ហាសឹប។ តាមរយៈវគ្គបណ្តុះបណ្តាលនេះ មន្រ្តីអធិការកិច្ច គ្រូបង្គោលសុវត្ថិភាពម្ហូបអាហារ និងសវនករ CQS អាចអនុវត្តកម្មវិធីត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារប្រកបដោយប្រសិទ្ធភាព ក៏ដូចជាជួយណែនាំដល់សហគ្រាសជលផលក្នុងការអនុវត្តតាមតម្រូវការសុវត្ថិភាពម្ហូបអាហារ។




