Structured Learning Visits to Indonesia
ក្នុងដំណើរទស្សនកិច្ចសិក្សារបស់ពួកគេស្តីពី ក្របខ័ណ្ឌច្បាប់ និងប្រព័ន្ធត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារនៃផលិតផលជលផល របស់ប្រទេសឥណ្ឌូនេស៊ីចាប់ពីថ្ងៃទី ៥ ដល់ ១៤ ខែមិថុនា ឆ្នាំ ២០២៣ នៅទីក្រុងហ្សាកាតា និងកោះបាលី មន្ត្រីអធិការកិច្ច និងសវនករត្រួតពិនិត្យម្ហូបអាហារកម្ពុជា បានចូលរួមក្នុងសិក្ខាសាលារយៈពេល ២ ថ្ងៃដែលរៀបចំឡើងនៅស្នាក់កណ្តាលនៃអាជ្ញាធរមានសមត្ថកិច្ច ទទួលបន្ទុកផែ្នកធ្វើចត្តាទ្បីស័ក និងត្រួតពិនិត្យផលិតផលជលផល (FQIA) នៃក្រសួងកិច្ចការផ្នែកសមុទ្រ និងនេសាទ (MMAF) បន្ទាប់មកបានបន្តដំណើរទស្សនកិច្ចសិក្សាទៅកាន់មន្ទីរពិសោធន៍គុណភាពរបស់ FQIA ផែនេសាទ យឿត្រី ទូកនេសាទ កន្លែងភ្ញាស់ត្រី កសិដ្ឋានវារីវប្បកម្ម និងសហគ្រាសកែច្នៃ។ កម្មវិធីទស្សនកិច្ចសិក្សានេះរៀបចំឡើងដោយ គម្រោងអភិវឌ្ឍជលផលក្រោយប្រមូលផល ក្រោមការគាំទ្រថវិកាដោយ សហភាពអឺរ៉ុប។


