ព័ត៌មាន02/01/2024

វគ្គបណ្តុះបណ្តាល CQS បន្ថែមសម្រាប់អ្នកសវនករ

នាពេលថ្មីៗនេះ គម្រោង CAPFISH-Capture ទើបតែបានរៀបចំវគ្គបណ្តុះបណ្តាលរំលឺក ឡើងវិញសម្រាប់សវនករនិមិត្តសញ្ញាគុណភាពផល ផលិតផលកម្ពុជា (CQS)។ វគ្គនេះ មានគោលបំណងធ្វើបច្ចុប្បន្ន កម្មលើសមត្ថភាព ជំនាញនិងចំណេះដឹងរបស់សវនករក្នុងការធ្វើ សវនកម្ម CQS ប្រកបដោយប្រសិទិ្ធភាព។ សវនករជុំទី២ ដែលទើប ជ្រើសរើសថ្មី មានឱកាសចុះធ្វើសវនកម្មសាកល្បងឬសវនកម្មស្រមោលនៅតាមសហគ្រាសគោលដៅ ដើម្បីយកចំណេះដឹង និងជំនាញទទួលបានពីការបណ្តុះបណ្តាលមកអនុវត្តជាក់ស្តែង។

CQS គឺជាប្រព័ន្ធវិញ្ញាបនប័ត្រសុវត្ថិភាពម្ហូបអាហារតាមគោលការណ៍ ស្ម័គ្រចិត្ត ផ្តួចផ្តើមនិងបង្កើតឡើងដោយគម្រោង CAPFISH-Capture ក្នុងគោលដៅជំរុញផលិតកម្មជលផលក្រោយប្រមូល ឱ្យកាន់តែមានសុវត្ថិភាពខ្ពស់ ដើម្បីកសាងទំនុកចិត្តអតិថិជន បង្កើនឱកាសទីផ្សារនិងការនាំចេញ ជាពិសេសឧត្តមប្រយោជន៍ សុខភាពសាធារណៈ។

គម្រោងទទួលបានសហហិរញ្ញប្បទានពីសហភាពអឺរ៉ុប (EU) និង អនុវត្តរួមគ្នាដោយរដ្ឋបាលជលផល (FiA) និងអង្គការ UNIDO ។


Share to: