ព័ត៌មាន08/08/2023

Promoting Food Safety through CQS certification Scheme

ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានវាយតម្លៃខ្ពស់អំពីសមិទ្ធិផលនៃគម្រោង [CAPFISH-Capture] ដែលគាំទ្រថវិកាដោយ សហភាពអឺរ៉ុប ក្នុងការរួមចំណែកលើកកម្ពស់សុវត្ថិភាពម្ហូបអាហារនៅកម្ពុជា ដែលទន្ទឹមគ្នានោះពង្រីកកាលានុវត្តន៍ភាពសម្រាប់ការនាំចេញផល ផលិតផលជលផលកម្ពុជាទៅកាន់ទីផ្សារក្រៅស្រុក ដោយបានគូសបញ្ជាក់ថា «ការដាក់ចេញប្រព័ន្ធវិញ្ញាបនបត្រ CQS គឺជួយបំពេញបន្ថែមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុវត្ថិភាពម្ហូបអាហារសម្រាប់មនុស្សគ្រប់រូប និងពង្រីកទីផ្សារនាំចេញ។ ខ្ញុំមានសុទិដ្ឋិនិយមថា ផលិតផលជលផលដែលមានបិតភ្ជាប់ស្លាកសញ្ញា CQS នឹងមានវត្តមានកាន់តែច្រើននៅលើទីផ្សារ និងផ្សារទំនើបក្នុងប្រទេស។»

Share to: