NRMP

DFPTQ កំពុងអនុវត្តកម្មវិធីជាតិតាមដានសំណល់ឱសថវារីសត្វ និងសារធាតុគីមីក្នុងវិស័យវារីវប្បកម្ម (NRMP) ដើម្បីតាមដាននិងត្រួតពិនិត្យ មើលសំណល់ឱសថវារីសត្វ (VMPs) និងសារធាតុគីមីបំពុលបរិស្ថានដែលមានក្នុងផល ផលិតផលជលផលពីកសិដ្ឋានវារីវប្បកម្មនៅកម្ពុជា។ ផែនប្រមូលសំណាកគំរូគឺ​ផ្អែកលើការប្រមូលសំណាកគំរូអប្បបរមាពីកសិដ្ឋានដែលរួមបញ្ជូលទាំងប្រព័ន្ធបែងចែកដាច់ដោយឡែក អនុលោមតាមបទបញ្ញត្តិលេខ ២០២២/២២៩២ របស់សហភាពអឺរ៉ុប​​ ដោយផ្អែកលើឯកសារយោងលេខ ២០ ផ្អែកលើទិដ្ឋភាពដូចខាងក្រោម៖

  • សារធាតុក្រុម A៖ យក ១សំណាក សម្រាប់ផល ៣០០​ តោន
  • សារធាតុក្រុម B៖ យក ១សំណាក សម្រាប់ ៣០០ តោន
  • សារធាតុពុលក្នុងបរិស្ថាន៖ យក ១សំណាក សម្រាប់ ៧០០ តោន
  • ថ្នាំសម្លាប់កត្តាឬសត្វចង្រៃ៖ សំណាកត្រូវយកផ្អែកតាមការវាយតម្លៃហានិភ័យ

គោលបំណងរបស់កម្មវិធី NRMP៖

  • ស្វែងរកការប្រើប្រាស់ឱសថវារីសត្វហាមឃាត់ខុសច្បាប់
  • ស្វែងរកការប្រើប្រាស់ឱសថវារីសត្វដែលមិនអនុញ្ញាត ឬការប្រើប្រាស់មិនបានត្រឹមត្រូវនៃឱសថវារីសត្វដែលអនុញ្ញាត
  • ប្រមូលទិន្នន័យពាក់ព័ន្ធគាំទ្រដល់ការគ្រប់គ្រងនិងប្រើប្រាស់ឱសថវារីសត្វក្នុងផលិតផលម្ហូបអាហារដែលមានប្រភពពីសត្វប្រកបដោយទំនួលខុសត្រូវ

កម្មវិធី NRMP អនុវត្តជារៀងរាល់ឆ្នាំ (ចន្លោះពីខែមីនា-មេសា) ខណៈដែលចំនួនសំណាក ទីតាំងយកសំណាក និងប៉ារ៉ាមែត្រតេស្ត
ត្រូវប្រមូលយកជារៀងរាល់ឆ្នាំផ្នែកលើបរិមាណផលិតកម្មរបស់កសិដ្ឋានវារីវប្បកម្មដែលចូលរួមអនុវត្តកម្មវិធី និងលទ្ធផលត្រួតពិនិត្យពីឆ្នាំមុន ទាក់ទងនឹងការប្រើប្រាស់ឱសថវារីសត្វហាមឃាត់និងអនុញ្ញាត ។

ការប្រមូលសំណាកនិងធ្វើតេស្តប្រចាំឆ្នាំរបស់កម្មវិធី គឺផ្អែកលើកត្តាមួយចំនួនដូចខាងក្រោម៖

  • វត្តមានឬហានិភ័យនៃសារធាតុគីមីខុសច្បាប់នៅលើទីផ្សារ
  • ហានិភ័យនៃការប្រើប្រាស់សារធាតុគីមីអនុញ្ញាតមិនបានត្រឹមត្រូវ
  • ហានិភ័យនៃការបំពុលបរិស្ថាននៅទីតាំងកសិដ្ឋាន (ទឹកដែលប្រើក្នុងកសិដ្ឋាន ក្បែរទីតាំងជីកយករ៉ែ ។ល។)
  • លទ្ធភាព និងសមត្ថភាពក្នុងការធ្វើតេស្ត
  • លទ្ធផលនៃការធ្វើសំណាក និងតេស្តពីឆ្នាំកន្លងទៅ
  • តម្រូវការដោយទីផ្សារជាក់លាក់ណាមួយ
  • ច្បាប់ និងបទបញ្ញត្តិពាក់ព័ន្ធរបស់កម្ពុជាស្តីពីការអនុញ្ញាត្តឱ្យចរាចរណ៍ ចែកចាយ និងប្រើប្រាស់ឱសថវារីសត្វក្នុងផលិតផលដែលមានប្រភពពីវារីសត្វ
  • ច្បាប់និងបទបញ្ញត្តិកម្ពុជាស្តីពីថ្នាំកំចាត់សត្វល្អិតដែលហាមឃាត់ និងអនុញ្ញាត្ត

Share to: